For Android device For iOS device

ទឹក​ក្តៅ​ជួយ​ព្យាបា​យ​ជំងឺ

តាម​ការ​ស្រាវជ្រាវ​ពិសោធ​ន៌​ បង្ហាញ​ថា​ ទឹក​ក្តៅ​ អាច​ជួយ​ព្យាបាល​ជំងឺ​ផ្សេងៗ​បាន​ដូចជា៖

រាគ​រូស​

ត្រាំ​ទឹក​ក្តៅ​អ៊ុ​នៗ​ ជា​ពិសេស​ត្រង់​ពោះ​ផ្នែក​ខាងក្រោម​របស់​ដងខ្លួន​ (​ចាប់ពី​ពោះ​ទៅ​)​ បន្ទាប់​ពី​នោះ​ យក​បាតដៃ​ម៉ាស្សា​ពោះ​ ជា​រង្វង់ៗ​ តាម​ទិស​ទ្រនិចនាឡិកា​ និង​ម៉ាស្សា​ត្រង់​បរិវេណ​ ចង្អុលដៃ​ផង​ ព្រោះ​ចំនុច​នេះ​ មាន​សរសៃ​ប្រាសាទ​ពាក់​ព័​ន្ឋ​ នឹង​អវយវៈ​ បញ្ចេញ​ចោល​យ៉ាងច្រើន​ ។

ស្រវឹង​មិន​ទាន់​ស្វាង​

​ពិសា​ទឹក​ក្តៅ​អ៊ុ​នៗ​ បន្ទាប់​ពី​នៅ​ ដេក​ត្រាំ​ទឹក​ក្តៅ​អ៊ុ​នៗ​ ព្រមទាំង​ម៉ាស្សា​បរិវេណ​ ខាងក្រោយ​ ក្បាល​ផង​ដែរ​ ទើប​ឆាប់​ស្វាង​ ។

ផ្តាសាយ​

ត្រាំ​ទឹក​ក្តៅ​អ៊ុ​នៗ​ (​រាង​ក្តៅ​បន្តិច​)​ ប្រមាណ​ ១០-២០​នា​ទ​ ហើយ​ស្រោច​ទឹក​ក្តៅ​អ៊ុ​នៗ​ ទៅ​លើ​បរិវេណ​ ទ្រូង​អោយ​បាន​ច្រើន​ រួច​ជូត​ខ្លួន​អោយ​ស្ងួត​ ចូល​គេង​ដណ្តប់ភួយ​អោយ​កក់ក្តៅ​បន្តិច​ នោះ​អាការ​ផ្តាសាយ​នឹង​ធូរស្បើយ​ ។

ជំងឺ​ស្ពឹក​ស្រពន់​

ងូតទឹក​ក្តៅ​អ៊ុ​នៗ​ឆ្លាស់គ្នា​ជាមួយ​ទឹក​ត្រជាក់​ ហើយ​ត្រាំ​ជើង​ក្នុង​ទឹក​ក្តៅ​ អ៊ុ​នៗ​ប្រមាណ​ ៥-១០​ នាទី​ ។

យោបល់ចំពោះអត្ថបទនេះ