លាងបន្លែអោយស្អាត និងមានសុវត្តិភាព
វិធីធម្មជាតិ គឺត្រូវបើកទឹកអោយហូរប្រមាណ ២នាទី ឬលាយអំបិលប្រមាណមួយស្លាបព្រាកាហ្វេក្នុងទឹក១លីត្រ ត្រាំបន្លែទុកចោល៣នាទី ឬប្រើសូដ្យូម ប៊ីកាបូណាត (sodium bicarbonate/Baking soda) ប្រមាណកន្លះស្លាបព្រាកាហ្វេក៏បាន ។ ប៉ុន្តែបច្ចុប្បន្ន មានទឹកថ្នាំសម្រាប់លាងបន្លែ ដាក់លក់យ៉ាងច្រើន ប្រើងាយស្រួល និងមានប្រសិទ្ឋភាពល្អដូចគ្នា ។ ប៉ុន្តែសូមចងចាំថា មុននឹងទិញយកមកប្រើ ត្រូវសាកសួរអ្នកលក់ អោយបានដឹងពីរបៀបប្រើប្រាស់ជាមុនសិន ។ពិសេសត្រូវទុកអោយនៅឆ្ងាយពីដៃក្មេង ។ម្យ៉ាងទៀត ត្រូវជ្រើសយកបន្លែណាដែលមានស្នាមដង្កូវ ឬសត្វស៊ីដាច់រេចរិលខ្លះ ព្រោះបន្លែប្រភេទនេះ ពុំសូវមានប្រើថ្នាំគីមីកម្ចាត់សត្វល្អិតទេ ។ផ្ទុយទៅវិញ បន្លែដែលមើលទៅភ្លឺរលោងស្អាត គ្មានស្នាមស៊ីធ្លុះធ្លាយដាច់ ដោយសត្វល្អិតនោះ មានជាតិថ្នាំកម្ចាត់សត្វល្អិតច្រើនណាស់ ។ប្រសិនបើចៀសមិនរួច គួរលាយអោយបានស្អាត និងអនុវត្តតាមការណែនាំខាងលើ ទើបមានសុវត្តិភាព ៕