អាហារពេលព្រឹកសំខាន់យ៉ាងណា ?
ធ្វើអោយអ្នកទទួលបានជីវជាតិគ្រប់គ្រាន់
អាហារពេលព្រឹក ងាយៗដូចជា នំបុ័ង ជាមួយដំណាប់ធញ្ញជាតិ ទឹកដោះគោ និងផ្លែឈើ បានផ្តល់ជីវជាតិអាហារយ៉ាងច្រើន ទាំងកាល់ស្យូម វីតាមីន B6 ហ្វូលេត រ៉ៃបូហ្វ្លាវីន (វីតាមីន B2) និងជីវជាតិដែក ។ការស្រាវជ្រាវ ក៏បានរកឃើញទៀតថា អ្នកដែលមិនពិសាអាហារពេលព្រឹក តែងតែមិនបានទទួលជីវជាតិ អាហារគ្រប់គ្រាន់ តាមតម្រូវការប្រចាំថ្ងៃ របស់រាងកាយ ។
បង្កើនប្រសិទ្ឋិភាពខួរក្បាល
បើតាមការសិក្សា របស់សាកលវិទ្យាល័យ ហារវ៉ាដ រកឃើញថា ក្មេងដែលទទួលទាន អាហារពេលព្រឹក រៀនឆ្លាតជាង ប្រលងបានពិន្ទុច្រើនជាង និងមានបញ្ហាខុសឆ្គងតិចតួចជាង ។ចំណែកមនុស្សធំ គឺធ្វើអោយស្វាហាប់ជាង ធ្វើការងារបានល្អជាង។
ជួយដល់ការរក្សាទម្ងន់
អ្នកខ្លះគិតថា ការតមអាហារពេលព្រឹក អាចសម្រកទម្ងន់បាន ប៉ុន្តែការពិត បែរជានំអោយទម្ងន់កើនឡើងទៅវិញ ព្រោះការតមអាហារពេលព្រឹក ធ្វើអោយកាន់តែ ឃ្លានខ្លាំង នៅអំឡុងពេលបន្តៗមកទៀត ដូច្នេះបណ្តាលអោយអ្នកទទួលទាន កាន់តែច្រើនឡើង ។តាមការសិក្សា របស់សាកលវិទ្យាល័យ តិចសាស់ ក្នុងក្រុងអេលប៉ាសូ ទៅលើការទទួលទានអាហារ នៃបុរស-ស្រ្តី ៥៨៦