For Android device For iOS device

វិធីខាត់សម្ភារ ធ្វើអំពីប្រាក់អោយរលោងស្អាត

ការខាត់សម្ភារធ្វើអំពីប្រាក់ អោយរលោងស្អាតធ្វើបានដោយងាយបំផុត គឺយកកំញមបារីដែលយើងគោះចោល នោះ មកលាយជាមួយទឹកក្រូចឆ្មារ រលាយអោយចូលគ្នា ដោយពុំចាំបាច់ អោយរាវប៉ុន្មានទេ ។បន្ទាប់ពីនោះ យកទៅខាត់លើសម្ភារធ្វើពីប្រាក់តាមតម្រូវការ ។ លុះខាត់រួចស្រេចហើយ សូមលាងសម្ភារប្រាក់នោះអោយស្អាតម្តងទៀត ដោយទឹកធម្មតា ជូតអោយស្ងួតដោយកន្សែងដៃ ហើយយកទៅខ្ចប់នឹងក្រណាត់ពណ៌ខ្មៅ ឬក្រដាសពណ៌ខ្មៅ រក្សាទុក នោះសម្ភារធ្វើពីប្រាក់ នឹងរក្សាភាពរលោងស្អាត បានយ៉ាងយូរ ។

យោបល់ចំពោះអត្ថបទនេះ