អ្នកជំនាញណែនាំ វិធីអោយគេងលក់ស្រួល
ការគេងសម្រាកមិនបាន គ្រប់គ្រាន់ ធ្វើអោយមានផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព ។ ចំពោះមនុស្សធាត់ ត្រូវគេងអោយបានមធ្យម ៨ម៉ោង ឬពី ៦-៩ម៉ោងក្នុង ១ថ្ងៃ ។
លោកខារេន ដេនថ៍ (Karen Dente) រូបវិទូ និងជាអ្មកជំនាញផ្នែកការគេងលក់ នៅទីក្រុងញូយក សហរដ្ឋអាមេរិក បានណែនាំវិធីជួយអោយឆាប់គេងលក់ដូចតទៅ :
- ត្រូវចូលគេង នៅពេលមានអារម្មណ៍ថា ងងុយគេង ។
- រៀបចំបរិស្ថានកន្លែងដេក អោយបានសមស្រប ដោយបន្ទប់ដេកត្រូវងងឹត ត្រជាក់និងស្ងប់ស្ងាត់គ្មានសំលេងរំខាន។
- ចៀសវាងទទួលទានអាហារធ្ងន់ពោះ ឬឆ្អែតពេក មុនពេលចូលគេង ។
- កុំពិសាភេសជ្ផៈ ឬចំណីអាហារ ដែលមានសារធាតុកាហ្វេអ៊ីន (Caffeine) ។
- ហាត់ប្រាណអោយបានទៀងទាត់ ជាមធ្យម ៣០នាទីក្នុង ១ថ្ងៃ ប៉ុន្តែមិនត្រូវហាត់ប្រាណក្នុងរយៈពេល ៣ម៉ោងមុនចូលគេងទេ ។
- ចៀសវាងពិសាវត្ថុរាវច្រើន (ដូចជាតឹក សុរា...) មុនពេលចូលគេង ។
- សម្រាលភាពតានតឹងផ្លូវអារម្មណ៍ និងរាងកាយ មុនពេលចូលគេង តាមរយៈការអានសៀវភៅ កំដរអារម្មណ៍ ឬងូតទឹកក្តៅឩណ្ឌៗ ។
- ប្រសិនបើរយៈពេល ២០នាទ