For Android device For iOS device

វិធីធ្វើនំប៉័ងរឹង អោយទន់ឆ្ងាញ់

នំប៉័ងប្រភេទបន្ទះ ដែលនៅសល់ពីការបរិភោគ តែងតែស្ងួតរឹង ស្ទើតែទាំងអស់ ប៉ុន្តែអ្នកអាចធ្វើអោយវាទន់ ពិសាឆ្ងាញ់ ដូចទើបទិញមកថ្មីៗដែរ ។ ដំបូង ចូរយកនំប៉័ងមួយថង់ ដែលអ្នកទើបទិញមកនោះ រួចដកយកនំប៉័ង ១ឬ២បន្ទះ នៅកណ្តាលថង់ ហើយយកនំប៉័ងចាស់ ដែលរឹងនោះ ទៅដាក់ប្រជ្រៀតចូលទៅត្រង់កណ្តាល នំប៉័ងថ្មីនោះ ។ បន្ទាប់មក បិទមាត់ថង់ ទុកចោលប្រមាណកន្លះថ្ងៃ នំប៉័ងដែលរឹងនោះ នឹងទន់ដូចនំប៉័ងថ្មីមិនខាន ។

(ដកស្រង់ចេញពី ទស្សនាវដ្ដី​អង្គរធំ ច្បាប់ ១៧៣)

យោបល់ចំពោះអត្ថបទនេះ