វិធីចំហុយ និង ដុតត្រីមានរសជាតិឆ្ងាញ់ពិសា
វិធីចំហុយត្រីអោយឆ្ងាញ់ពិសា
មុននឹងយកត្រីមកចំហុយ សូមយកទឹកក្រូចឆ្មារ និងអំបិល ក្នុងបរិមាណស្មើគ្នា គឺមួយស្លាបព្រាកាហ្វេ ផ្សំបញ្ចូលគ្នា បន្ទាប់មកលាបអោយសព្វសាច់ត្រី ដើម្បីអោយសាច់វារឹង ។ លុះពេលផ្សំគ្រឿងគ្រៅរួចរាល់ហើយ ដាក់ចំហុយរឹតតែមានរសជាតិឆ្ងាញ់ពិសាទ្វេឡើង ។
វិធីដុតត្រីមានរសជាតិពិសេស
ត្រីដែលត្រូវយកមកដុត មិនត្រូវឆ្ការស្រកាវាចេញទេ តែត្រូវលាងវាអោយស្អាត ហើយយកស្លឹកគ្រៃ រំដេង និង ស្លឹកក្រូចសើច ញាត់ទៅក្នុងពោះត្រី នោះពេលដុត នឹងធ្វើអោយសាច់ត្រីមានក្លិនក្រអូបឈ្ងុយ ។ បន្ទាប់មក យកអំបិលម៉ដ្ឋ ទៅលីងអោយឡើងពណ៌លឿង ហើយយកត្រីដែលត្រូវដុតនោះ ទៅប្រឡាក់ច្របល់ ជាមួយអំបិលលីងអោយសព្វ ។ បើខ្លួនត្រីស្ងួតខ្លាំង សូមយកទឹកមកលាបអោយសើមសិន សឹមយកទៅប្រឡាក់អំបិលលីងនោះមួយសាទៀត ។ តែប៉ុណ្ណោះ នឹងធ្វើអោយសាច់ត្រីដុត មានរសជាតិយ៉ាងឆ្ងាញ់ពិសា ។
យោបល់ចំពោះអត្ថបទនេះ