For Android device For iOS device

សាច់ក្រកដាក់គល់ស្លឹកគ្រៃ

គ្រឿងផ្សំ

គោ ជ្រូក ខ្ទឹមស គល់ស្លឹកគ្រៃ

វិធីធ្វើ

១- សាច់ជាប់ខ្លាញ់ (សាច់ជ្រូក ឬសាច់គោ) ១គីឡូក្រាម , ពោះវៀនជ្រូក ១គីឡូក្រាម និងបាយដំណើបចំហុយ ១ ចាន​, មើមខ្ទឹម ៧-១០ មើម និងគល់ស្លឹកគ្រៃ ហាន់ស្តើងៗ ៥គល់ , អំបិលម៉ត់ ២ ស្លាបព្រាបាយ
២- លាងសាច់អោយស្អាត ហាន់ស្តើងៗ យកទៅកិនជាមួយនឹងមើមខ្ទឹម គល់ស្លឹកគ្រៃ អំបិលអោយម៉ត់
៣- លាងអង្ករដំណើបអោយស្អាត ហើយយកទៅចំហុយអោយឆ្អិន បុកអោយល្អិត ហើយយកច្របល់ ជាមួយសាច់កិន ។
៤- យកសាច់ ដែលច្របល់សព្វហើយនោះ មកញាត់បញ្ចូលក្នុងពោះវៀនខ្ចី តែកុំអោយណែនពេក បន្ទាប់មកចងវាជាកង់ៗ ប្រវែង ៣ធ្នាប់ ប្រើម្ផុលចាក់ទំលុះអោយខ្យល់ ចេញអោយអស់ ហើយយកទៅសំដិលថ្ងែ ១ថ្ងៃ បើចង់អោយជូរបន្តិច ទុកដាក់២ថ្ងៃក៏បានដែរ ។
៥- ក្រោយមកយកទៅចៀន ឬបំពងឬអាំង​ដោយភ្លើងតិចៗ ទទួលទានជាមួយ នឹងម្ទេសខ្ចី មើមខ្ទឹម និងខ្ញីខ្ចីៗ ។

យោបល់ចំពោះអត្ថបទនេះ