For Android device For iOS device

សាច់គោឆាក្រូចពោធិសាត់

គ្រឿងផ្សំ

គោ ខ្ញី ខ្ទឹមបារាំង ដើមក្រសាំងទៀប ក្រូចពោធិសាត់ ក្រូចឆ្មារ ប្រេងឆា ខ្ទឹមស

វិធីធ្វើ

១- ប្រេងឆា ២ស្លាបព្រា​, ខ្ទឹមបារាំង ១ដុំចិតស្តើងៗ , ខ្ទឹមស ១ដុំចញ្រ្ចាំល្អិតៗ , ទឹកខ្ញីស្រស់ ១ស្លាបព្រា , ទឹកក្រូចឆ្មា ១ស្លាបព្រា ,ទឹកក្រូចពោធិសាត់ ២ស្លាបព្រា , ប៊ីចេង ១ស្លាបព្រាកាហ្វេ, ក្រូចពោធិសាត់ ៣ផ្លែចិតសំបក រើសយកតែក្លែបសាច់ , ដើមក្រសាំងទៀប ១០ក្រាម
២- ដាំខ្ទះអោយក្តៅដាក់ប្រេងឆា គ្រលែងអោយសព្វ ដាក់ខ្ទឹមបារាំង ចៀនសាច់គោ អោយឆ្អិនល្មម ចាក់ដាក់ ចានទុកនៅម្ខាង​។
៣- ខ្ទះដាំអោយក្តៅដដែល ដាក់ប្រេងឆា ថែមបន្តិចរួចហើយដាក់ខ្ទឹមស ខ្ទឹមក្រហម ខ្ញីកំដៅអោយក្រហមព្រឿងៗ ទើបចាក់សាច់គោចូល និងទឹកក្រូចឆ្មា ទឹកក្រូចពោធិសាត់ ទឹកខ្ញី និងគ្រឿងផ្សំទាំងអស់ចូលឆាចូលគ្នាអោយសព្វ ។
៤- ក្រូចពោធិសាត់ ក្រសាំងទៀប បកហើយហើយរៀប ដាក់ក្នុងចាន ចាក់សាច់គោឆា ហើយពីលើជាការស្រេច ។

យោបល់ចំពោះអត្ថបទនេះ