For Android device For iOS device

ទឹកទទឹម

គ្រឿងផ្សំ

ផ្លែទទឹម ស្ករស អំបិល

វិធីធ្វើ

១- យកគ្រាប់ទទឹម មកច្របាច់ជាមួយទឹកដាំឆ្អិន ធ្វើយ៉ាងណាអោយសាច់​រលេះចេញពីគ្រាប់ បាយច្រើនបំផុត​។
២-​ ត្រងដោយក្រណាត់ ស្បៃស្អាត យកទៅដាក់ក្នុងឆ្នាំង ដាក់លើភ្លើងប្រមាណ៥នាទី​ ទើបលើកចុះ​ ។
៣- ដាក់ទឹកស្ករ ឬស្ករស អំបិល កូរអោយសព្វ ភ្លក្សរសជាតិអោយមាន រសជាតិ ជូរអែម លាយប្រៃតិចៗ ទុកអោយត្រជាក់ ។
៤- ដួសដាក់កែវ អាចដំទឹកកកតូចៗ ដាក់ចូល ឬយកទៅក្លាស្សេក្នុងទូទឹកកក អោយត្រជាក់ក៏បាន ។

កំណត់សំគាល់ផ្សេងៗ

គុណប្រយោជន៍ ផ្នែកអាហារ
ក្នុងផ្លែទទឹម​ ប្រកបដោយសារធាតុអាហារសំខាន់ផ្សេងៗ​ ដូចជា ប្រូទីន​ , ថាមពល, ការបូអ៊ីដ្រាត ជាតិសរសៃ ។
គុណប្រយោជន៍ផ្នែកឱសថ
តាមការស្រាវជ្រាវ រកឃើញថា សំបកឬសរបស់ដើមទទឹម​ មានឬទ្ឋិក្នុងការ កម្ចាត់មេរោគ ដូចជា អៀន សត្វល្អិត និងមានសព្វគុណក្នុងការប្រឆាំងរោគ គ្រុនសន្ឋំ​ របេង និងផ្សិតនៅបរិវេណស្បែកទៀតផង ។

យោបល់ចំពោះអត្ថបទនេះ