For Android device For iOS device
១១
កក្កដា

អ្នក​ប្រើ​ប្រាស់ iPhone, iPad និង iPod Touch ប្រយ័ត្នឆ្លង​មេរោគ​


តាមប្រភពពី CNN នៅ​ថ្ងៃ​ទី១១ ខែកក្កដា នេះបាន​ឱ្យ​ដឹងថា រដ្ឋាភិបាលសហព័ន្ធអាឡឺម៉ង់បានព្រមានដល់អ្នក​ប្រើ​ប្រាស់ iPhone iPad និង iPod touch ទាំងអស់ប្រយ័ត្នឆ្លង​មេរោគ ប្រភេទ malicious តាមរយៈ​ការបើក PDF file (Portable Document Format) ។




​មេរោគ​នេះវាមានលទ្ធភាពលួចយក​ទិន្នន័យ​ដែល​មាននៅ​ក្នុង iPhone iPad ឬ iPod touch ហើយជាពិសេសនោះវាអាចលួចស្តាប់​នូវ​ការសន្ទនា​របស់អ្នក​ទៀតផង ។

ការព្រមាននេះវាគឺសារមួយដល់អ្នក​ប្រើ​ប្រាស់​ទាំងឡាយ​ឱ្យ​ប្រយ័ត្ន​ក្នុង​ការបើក PDF file ដែល​មិនដឹងប្រភពច្បាស់លាស់ ឬ​ក៏​ដោនឡូដវាពី website ដែល​បានបង្ហោះ PDF file ដែល​បង្កប់ malicious code នេះ អ្វី​ដែល​ប្រុងប្រយ័ត្ន​បំផុត​សម្រាប់​អ្នកគឺ ការធ្វើ jailbreak តាមរយៈ jailbreakme ដែល​នេះគឺជាការព្រមានមួយផងដែរ ។

CNN ក៏​បានលើកយកការសន្យារបស់ ក្រុមហ៊ុន Apple ដែល​និយាយទៅកាន់​កាសែត Wall Street ដែល​ថានឹង​ធ្វើការ update iOS ដែល​មានការជួសជុលពីបញ្ហានេះ ប៉ុន្តែ​គេ​ក៏​ពុំដឹងថាវានឹងធ្វើឡើង​នៅពេល​ណានោះទេ ។ កន្លងមក Apple តែងតែ update iOS ដោយមានការជួសជុលចន្លោះប្រហោងបណ្តាលមក iPhone iPad ឬ iPod touch នោះ​ធ្វើការ jailbreak ហើយអាចជាច្រកមួយ​ដែល ពួក​ឧក្រិដ្ឋ software បាន​បង្កើត​ឡើង ។

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា