For Android device For iOS device

មិថុនា

ធ្វើ​ឲ្យ Laptop មាន​សមត្ថភាព​ដូច Wireless Router

ជាធម្មតា​លោកអ្នក​តែងតែមាន​បញ្ហា​ជាមួយនឹង​ការ​ភ្ជាប់ Wireless សម្រាប់​ឡើង Internet ដូចជា​ការ​ភ្ជាប់ Internet តាមផ្ទះ លោកអ្នក​ប្រាកដជាចង់ចែកចាយ Internet ទៅ​ឲ្យ​អ្នក​ដទៃ ក៏ ប៉ុន្តែ​លោកអ្នក​មិនចង់​ចំណាយ​ប្រាក់​ក្នុង​ការទិញ​នូវ wireless router ឬ​ក៏ wireless access point ជាដើម ។  អាន “ANT” សូមលើកយក​នូវ​គន្លឹះ​ក្នុង​ការធ្វើ​ឲ្យ Laptop របស់​លោកអ្នក​អាច​ប្រើ​ជំនូស​នូវ Wireless Router បានមួយ​ផ្នែក ដើម្បី​សម្រួល​ដល់ការ​ប្រើ​របស់​លោកអ្នក (សូមមើលរូប​ខាងក្រោម)

ជំហានទី១៖ លោកអ្នក​ត្រូវ​ភ្ជាប់​កុំព្យូទ័រ​ទៅកាន់ Internet តាមរយ:​ខ្សែ network ជាមុនសិន (LAN connection)

ជំហានទី២៖ បន្ទាប់មក​លោកអ្នក​ត្រូវចែកចាយ (Share) នូវ LAN Connection របស់អ្នក ដែល​បាន​ភ្ជាប់​ទៅកាន់ Modem ដូច​ខាងក្រោម​៖

​ក្នុង Windows XP

Start →Control Panel រួចចុចលើ Network Connection បន្ទាប់មក right-click លើ Wireless device ហើយចុចយក properties 

រួចចុចលើ Advanced Tab

​ក្នុង​ផ្នែក Internet Connection Sharing section ធីកលើ Allow other network users to connect through this computer’s Internet connection ហើយចុច OK ។

​ក្នុង Windows 7

ចុច Start => Control Panel => Network and Sharing Center

ចុចលើ Change adapter settings

Right-click លើ Wireless Network Connection ហើយចុចលើ Properties

ចុចយក tab Sharing

ហើយធីកលើ Allow other network users to connect through this computer’s Internet connection ហើយចុចលើ OK ។

ជំហានទី៣៖ បន្ទាប់ពី Connection ដែល​បាន​ភ្ជាប់​ទៅកាន់ Modem ត្រូវបាន Share រួចរាល់ហើយ លោកអ្នក​ត្រូវ​ដំឡើង​នូវ Wireless connection ដើម្បី​ឲ្យ​កុំព្យូទ័រ​ដទៃ​ទៀត ចាប់យកពី​កុំព្យូទ័រ​របស់អ្នក ។

Start => Control Panel => Network and Sharing Center => Set up new connection or Network

 

​ជ្រើសរើស​យក Setup a new network ហើយចុច Next button

ចុច Next button

ដាក់ Network Name របស់អ្នក ដើម្បី​ឲ្យ​កុំព្យូទ័រ​អ្នក​ដទៃ​ចាប់ពីអ្នក​នូវ​ឈ្មោះ​នេះ និង ដាក់​នូវ password សម្រាប់ security រួចហើយចុច Next button

សំគាល់ ៖ ដូចនេះ​នៅពេល​លោកអ្នក​ចង់​ឲ្យ កុំព្យូទ័រ​មួយទៀតអាច​ប្រើ​ប្រាស់​នូវ Wireless របស់អ្នក​បានត្រូវមាន Password

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា