For Android device For iOS device
២៩
ឧសភា

លោក Steve Jobs សហស្ថាបនិក និង នាយកប្រតិបត្តិរបស់ Apple

Apple ទៅកាន់​ភាពល្បីល្បាញ​តាមរយៈ iPhone, iMac, iPod, iPad និង iTune (Think Different) ។ ក្រុមហ៊ុន Apple បានចាប់ផ្តើម​បង្កើត​នៅ​ថ្ងៃ​ទី ១ មេសា ១៩៧៦ ដោយលោក Steve Jobs (នៅពេល​នោះ​គាត់មាន​អាយុ ២១​ឆ្នាំ) , Steve Wozniak និង Ronald Wayne ។

លោក Steve Jobs កាន់ iPhone 4 ពណ៌សនៅ Worldwide Developers Conference 2010

​ឈ្មោះ​ពេញរបស់គាត់គឺ Steven Paul Jobs
កើតនៅ​ថ្ងៃ​ទី ២៤ កុម្ភៈ ១៩៥៥ (អាយុ ៥៥ ឆ្នាំ)
គេហដ្ឋាននៅ Palo Alto, California, USA
សញ្ជាតិ៖ អាមេរិក
តំណែង៖ Chairman and CEO, Apple Inc.
Board of Directors, Walt Disney Company
ប្រាក់ខែ៖ មួយដុល្លា (US$1)
ទ្រព្យសម្បត្តិ​ផ្ទាល់​ខ្លួន៖ $៦១០០ លាន (២០១០)
សាសនា៖ ព្រះពុទ្ធ
កូន៖ ៤នាក់

មុនពេលចាប់ផ្តើម​ក្រុមហ៊ុន Apple លោក Steven Wozniak គឺជា​អេឡិចត្រូនិច hacker ហើយគាត់ និងលោក Steve Jobs បានជួប​គ្នា​នៅ​ឆ្នាំ ១៩៧១ តាមរយៈ​ការ​ណែនាំ​ពីលោក Bill Fernandez ។

​កុំព្យូទ័រ​ដំបូងគេរបស់ Apple គឺ Apple I personal computer kit ដែល​បង្កើត​ដោយដៃដោយលោក Steven Wozniak ដាក់លក់លើទីផ្សា​តម្លៃ $៦៦៦,៦៦

Apple I personal computer kit

នៅ​ថ្ងៃ​ទី ៣ មករា ១៩៧៧ Apple ការចុះ​ឈ្មោះ​ជា​ក្រុមហ៊ុន​សាជីវកម្ម ដោយមិនមានលោក Ronald Wayne (ដោយសារ​គាត់បានលក់ភាគហ៊ុនទៅ​ឲ្យ​លោក Steve Jobs និងលោក Steve Wozniak វិញ​ក្នុង​តម្លៃ $៨០០) ។ លោក Mike Markkula (ជា Multi-millionaire) បាន​ផ្ដល់​អ្នកជំនាញការខាងជំនួញ និងឧបត្ថម $២៥០០០០ ហើយបានចាប់ផ្តើម​បង្កើត Apple II ។

ដើម្បី​គ្រប់គ្រង​ការរីក​ចម្រើន​នេះ Apple បាន​ស្វែងរក​អ្នកមានបទពិសោធន៍ ដើម្បី​គ្រប់គ្រង ដោយ​ក្នុង​ឆ្នាំ ១៩៧៨ Apple បាន​ជ្រើសរើស​លោក Mike Scott ពី National Semiconductor ដើម្បី​ធ្វើការ​ជានាយកប្រតិបត្តិ (CEO) ដែល​បានធ្វើ​ឲ្យ​មានភាពច្របូកច្របល់​រយៈពេល​បួនប្រាំ​ឆ្នាំ ។ ក្នុង​ឆ្នាំ ១៩៨៣ លោក Steve Jobs បានទាក់ទាញលោក John Sculley ពី​ក្រុមហ៊ុន Pepsi-Cola ឲ្យ​មក​ធ្វើជា​នាយកប្រតិបត្តិដោយគាត់សួរថា "តើលោកចង់លក់ទឹកស្ករ sugar water) រហូត ឬ​លោកចង់មកជាមួយ​ខ្ញុំ ដើម្បី​ផ្លាស់ប្តូរពិភពលោក?"

នៅ​ក្នុង​កិច្ចប្រជុំភាគហ៊ុនប្រចាំ​ឆ្នាំ​របស់ Apple នៅ​ថ្ងៃ ២៤ មករា ១៩៨៤ លោក Steve Jobs បាន​បង្ហាញ​ពី Macintosh ទៅអ្នក​ចូលរួម​ទាំងអស់ ហើយ​ពួកគេ​មានការភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។

Macintosh ជំនាន់​ដំបូងគេ​បំផុត​

Macintosh បានក្លាយជា​កុំព្យូទ័រ​ទំហំ​តូចជាមួយ graphical user interface (GUI) ដែល​ទទួលបាន ជោគជ័យដំបូងគេ បង្អស់ ។ ការ​បង្កើត Macintosh នេះចាប់ផ្តើមដោយលោក Jef Raskin តែទី​បំផុត​លោក Steve Jobs ជាអ្នក​បញ្ចប់​ទៅវិញ ។

នា​ឆ្នាំ ១៩៨៤ ដោយសារ​តែមានទំនាស់ផ្ទៃ​ក្នុង និងបាត់បង់អំណាច​ក្នុង​ការតវ៉ាជាមួយ​គណៈ​កម្មការនាយក លោក Steve Jobs បានលារឈប់ពី Apple ហើយ​បង្កើត​ក្រុមហ៊ុន NeXT ដែល​បង្កើត​កុំព្យូទ័រ workstation ជំនាញ​ក្នុង​ការអប់រំ​កម្រិត​ខ្ពស់ និង ទីផ្សាមុខជំនួញ ។ ជាង ១០​ឆ្នាំ​ក្រោយមកគឺនៅ​ឆ្នាំ ១៩៩៦ ក្រុមហ៊ុន Apple បានទិញ NeXT ហើយអញ្ជើញលោក Steve Jobs ត្រលប់មក​ក្រុមហ៊ុន​ដែល​គាត់បាន​បង្កើត​វិញ ហើយប្រគល់ដំណែងជានាយកប្រតិបត្តិដល់គាត់នា​ឆ្នាំ ១៩៩៧ ។

​ក្នុង​ឆ្នាំ ១៩៨៦ គាត់បានទិញ computer graphics division របស់ Lucasfilm Ltd ។ គាត់បានទុក CEO និងម្ចាស់ភាគហ៊ុន​សំខាន់​ៗ​រហូត​វា​ត្រូវបាន​ទិញដោយ​ក្រុមហ៊ុន Walt Disney ក្នុង​ឆ្នាំ ២០០៦ ។ ឥឡូវនេះលោក Steve Jobs គឺជាសមាជិកនៃ​គណៈ​កម្មការនាយកនៃ Walt Disney ។

លោក Steve Jobs ធ្វើមុខជំនួញរបស់គាត់ ដោយសង្កត់ធ្ងន់​ទៅលើ​សារៈ​សំខាន់​នៃការរចនា និងការយល់ពីគោល​បំណង​ក្នុង​ការ​ប្រើ​ទូទៅ ។

​ការងារ​របស់គាត់គឺឆ្ពោះ​ទៅកាន់​ការ​បង្កើត​ផលិតផល ដែល​មានទាំងមុខងារនៃការ​ប្រើ​ប្រាស់ និង ភាពស្រស់​ស្អាត ប្រណិត ថ្លៃថ្នូ ដែល​នេះបានធ្វើ​ឲ្យ​គាត់ពេញចិត្ត​ក្នុង​ការបន្ត ។

លោក Steve Jobs និងលោក Bill Gates នៅកិច្ចប្រជុំ All Things Digital លើកទី ៥ ក្នុង​ឆ្នាំ ២០០៧

លោក Steve Jobs ត្រូវបាន​បញ្ចូល​ក្នុង​បញ្ជី​អ្នករកឃើញ (inventor) ជាមួយនឹង​ប៉ាតង់ជាង ២៣០ ទាក់ទងនឹង​បច្ចេកវិទ្យា​ដែល​មាន​ដូចជា​កុំព្យូទ័រ​, portable devices, user interfaces (រួមមាន touch-based) , speakers, keyboards, power adapters, staircases, clasps, sleeves, lanyards និង packages ។

១២ ឆ្នាំ​កន្លងផុតទៅលោក Steve Jobs ដូចជា​មិនមានការផ្លាស់ប្តូរស្ទីលរបស់គេទេ

*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី ២២ ប្រចាំខែ មករា ឆ្នាំ ២០១១

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា