For Android device For iOS device
២៣
ឧសភា

ស្វែងយល់ខ្លះៗពី Android

Android គឺជាប្រព័ន្ធប្រតិបត្តិការណ៍សម្រាប់ឧបករណ៍ចល័ត (Mobile Operating System) ដែលបង្កើតដំបូង​ដោយ​ក្រុមហ៊ុន Android Inc. ហើយត្រូវបានទិញដោយក្រុមហ៊ុន Google ក្នុងឆ្នាំ ២០០៥ ។

Android បង្កើតឡើងដោយការយក Linux Kernel មកកែ ដោយកូដ core របស់វាសរសេរដោយប្រើភាសា C ហើយ third party libraries ខ្លះសរសេរក្នុង C++ ចំនែកឯ User Interface វិញបង្កើតដោយប្រើ Java ។

ឥឡូវវាត្រូវបានយកមកប្រើជា OS របស់ទូរស័ព្ទដៃប្រភេទ Smart Phone ។

Android បង្កើតឡើងក្នុងគោលបំណង ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ដោយមាននូវមុខងារ​ជាច្រើន​ដូចជា៖

  • សម្រាប់ជាឧបករណ៍ចាក់ចំរៀង
  • ងាយស្រួលសម្រាប់ការប្រើអ៊ីនធឺណេត
  • មានភ្ជាប់ជាមួយ Wi-Fi ជាស្រេច
  • អាចបើកមើលឯកសារប្រភេទ PDF និង Doc

ជំនាន់របស់ Android

ចាប់តាំងពីបង្កើតមកដល់ឥឡូវនេះ Android បាន updates ជាច្រើន​ជំនាន់មកហើយ ។ ការ updates នេះគឺដើម្បី​កែបញ្ហាដែលមាន និង​បន្ថែមលក្ខណៈពិសេសថ្មី ។

  • Android 2.0/2.1 (Eclair) បានផ្លាស់ប្តូរ user interface និង បញ្ចូលឲ្យដំណើរការ HTML5 និង Exchange ActiveSync 2.5 ។
  • Android 2.2 (Froyo) បានកែសម្រួលល្បឿនឲ្យលឿនជាងមុខ​ដោយប្រើ JIT optimization និង Chrome V8 JavaScript engine ហើយបន្ថែមនូវ Wi-Fi hotspot និងអាចដំណើរការ Adobe Flash បាន ។
  • Android 2.3 (Gingerbread) បានកែសម្រួលឲ្យ​កាន់តែប្រសើរនូវ user interface, soft keyboard និងការ copy/paste ហើយបន្ថែម​ឲ្យ support សម្រាប់ Near Field Communication ។
  • Android 3.0 (Honeycomb) សម្រាប់ប្រើជាមួយ tablet តែប៉ុណ្ណោះ វាដំណើរការ​​ជាមួយអេក្រង់ធំៗ ហើយមាន​នូវ​លក្ខណៈពិសេស​ថ្មីៗជាច្រើន​សម្រាប់ user interface ហើយដំណើរការជាមួយ multicore processors និង hardware acceleration សម្រាប់ graphics ។

តាមព័ត៌មានចុងក្រោយ Resolution ដែល Android 3.0 អាច​ដំណើរការ​បានគឺ 480x800 pixels ដែលអាចមើលវីដេអូ​ប្រភេទ HD បានយ៉ាងច្បាស់  ។

Motorola Xoom tablet ដែលប្រើ Android 3.0 គ្រោងចេញលក់​នៅ​ត្រីមាសទីមួយនៃឆ្នាំ ២០១១ នេះ ។

កម្មវិធីដែលដំណើរការលើ Android

Android មាននូវ community ដ៏ធំមួយដែលមាននូវ developers ជាច្រើនសរសេរកម្មវិធីសម្រាប់ប្រើលើ Android ។ មកដល់ពេលបច្ចុប្បន្ន នេះ មានប្រហែល ២០០.០០០ applications ហើយដែលអាច​ដំណើរការនៅលើ Android ដែលកម្មវិធីទាំងអស់នេះភាគច្រើន​ទុក​នៅលើ Android online app store ដែលមានឈ្មោះថា Android Market ។

market.android.com

អ្វីដែលពិសេសនោះគឺ កម្មវិធីនៅលើ Android Market នេះ អ្នកប្រើ​អាចទាញយកមកប្រើដោយឥតគិតថ្លៃ ។

អ្នកបង្កើតកម្មវិធីសម្រាប់ Android ប្រើភាសា Java ហើយគ្រប់គ្រង device ដោយប្រើ Google-developed Java libraries ។

លក្ខណៈពិសេស

ខាងក្រោមនេះជាលក្ខណៈពិសេសរបស់ Android ក្នុងជំនាន់ 2.3

  • ប្រើ SQLite ដើម្បីធ្វើការរក្សាទុកទិន្នន័យ
  • សម្រាប់ការភ្ជាប់បណ្តាញ វាអាចដំណើរការជាមួយបច្ចេកវិទ្យាជាច្រើនដូចជា GSM/EDGE, IDEN, CDMA, EV-DO, UMTS, Bluetooth, Wi-Fi, LTE និង WiMAX ។
  • សារអាចប្រើបានទាំង SMS និង MMS
  • ចំពោះ Web Browser របស់ Android វាអាស្រ័យទៅលើ WebKit ដែលជាគូរនិង Chrome V8
  • ដំណើរការកម្មវិធីដែលបង្កើតដោយ Java
  • សម្រាប់សំឡេង និង វីដេអូ វាដំណើរការជាមួយ Extension ដូចជា 3GP, MP4,  MP3, WAV, AMR
  • Android អាចប្រើ video camera, touchscreen, GPS, accelerometers, gyroscopes, magnetometers, proximity and pressure sensors, thermometers, graphic 2D និង 3D
  • អាចដំណើរការបានជាមួយ Video Call
  • Multi-Tasking អាចដំណើរការកម្មវិធីច្រើនក្នុងពេលតែមួយបាន (ឧទាហរណ៍ស្តាប់ចម្រៀងផង និង មើលឯកសារផង) ។
  • មាននូវ Multi-touch ដែលអាចចុចច្រើនកន្លែងក្នុងពេលតែមួយ ដែលប្រើនៅពេល ពង្រីក, ពង្រួម ។ល។

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា