For Android device For iOS device
២០
ឧសភា

បទវិភាគ ៖ បច្ចេកវិទ្យាព័ត៌មានវិទ្យា និង ទូរគមនាគមន៍​សម្រាប់​ប្រទេស​កំពុង​អភិឌ្ឍន៍

បច្ចេកវិទ្យាព័ត៌មានវិទ្យា និង ទូរគមនាគមន៍ (ICT) បានប្រែក្លាយជាឧបករណ៍​ដ៏មានឥទ្ធិពល​ក្នុងការអភិវឌ្ឍន៍ប្រទេស ជាពិសេសវាក៏គួរតែត្រូវបានពង្រឹង និង យកចិត្តទុកដាក់បំផុត​សម្រាប់ប្រទេស​ដែលស្ថិតនៅ​ក្នុងការអភិឌ្ឍន៍ដូចជា ប្រទេសកម្ពុជាយើងជាដើម ។

ICT វានឹងជួយជំរុញឱ្យសេដ្ឋកិច្ចនៃប្រទេសមួយទទួលបានការរីកចម្រើន យ៉ាងឆាប់រហ័ស តាមរយៈការពង្រឹង នៃវិស័យនេះ ប្រទេសនឹងទទួលបាននូវការកាត់បន្ថយភាពក្រីក្រ ការអប់រំខ្ពស់ ដែលជាកត្តាមួយ​នៃការផលិត​ធនធានមនុស្សអភិបាលកិច្ចល្អ និង មូលដ្ឋាននៃកិច្ចថែទាំសុខភាពសង្គម ។

តើហេតុអ្វីបានជា ICT ផ្តល់នូវគុណសម្បត្តិបែបនេះ?

វាមិនពិបាកក្នុងការយល់អំពីបញ្ហានេះឡើយ បើសិនជាយើងយល់អំពីនិយមន័យនៃពាក្យ ICT ឬ ហៅថា បច្ចេកវិទ្យាព័ត៌មានវិទ្យា និង ទូរគមនាគមន៍ ។

ICT គឺសំដៅទៅលើសកម្មភាពទាំងឡាយរបស់រដ្ឋ និង ឯកជន ដែលសកម្មភាពទាំងនោះត្រូវបានអនុវត្តន៍ ឬ ដំណើរការដោយអេឡិចត្រូនិកក្នុងការបញ្ជូនព័ត៌មាន ក៏ដូចជាការបង្ហាញ ឬ ផ្តល់ព័ត៌មានដូចជា ប្រព័ន្ធផ្សព្វផ្សាយ និង ទំនាក់ទំនងផ្សេងៗមានជាអាទ៌ ទូរទស្សន៍ វិទ្យុ ប្រព័ន្ធផ្កាយរណប ប្រព័ន្ធទូរស័ព្ទ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយ និង ទំនាក់ទំនងនេះវាក៏ចាំបាច់ត្រូវមានការចូលរួមពីផ្នែកព័ត៌មានវិទ្យា (កុំព្យូទ័រ) ដូចជា Hardware និង Software ក្នុងការបម្រើឱ្យប្រព័ន្ធតំណភ្ជាប់ (Networking) ពីមួយទៅមួយនៃកុំព្យូទ័រទាំងឡាយនៅក្នុងតំបន់ និង សាកល ដែលជំរុញឱ្យដំណើរនៃការអនុវត្តន៍ applications ផ្សេងៗប្រព្រឹត្តទៅបានយ៉ាងរលូនដូចជា ការបើកកិច្ច​ប្រជុំ និង សន្ទនា (videoconferencing) ការរៀនតាមរយៈ online (distance learning) ដំណើរការគេហទំព័រ ការគ្រប់គ្រង និង ធ្វើជំនួញតាមរយៈ online និង ការចែករំលែកទិន្នន័យពីគ្រប់តំបន់ជាដើម ។ល។

តើប្រទេសមួយដែលស្ថិតក្នុងការអភិវឌ្ឍន៍​គួរមានគោលនយោបាយអ្វីខ្លះសម្រាប់វិស័យ ICT?

តាមនិយមន័យខាងលើ ICT វាពិតជាមានឥទ្ធិពលទៅដល់កត្តារស់នៅនិងសេដ្ឋកិច្ចប្រជាពលរដ្ឋក៏ដូចជាប្រទេស នោះផងដែរ ដែលត្រូវតែយកចិត្តទុកដាក់ដោយរដ្ឋាភិបាល ។

ខាងក្រោមនេះជានយោបាយដែលត្រូវពង្រឹងសម្រាប់វិស័យ ICT៖

  • ផ្តល់នូវការអប់រំទៅលើជំនាញ ICT ឱ្យបានទូលំទូលាយក្នុងវិស័យអប់រំ
  • លើកទឹកចិត្ត និង គិតពីបញ្ហាការប្រើប្រាស់ Internet និង បច្ចេកវិទ្យាផ្សេងៗដល់ប្រជាពលរដ្ឋ
  • ផ្សព្វផ្សាយ ICT ទៅដល់ក្រុមហ៊ុន សហគ្រាសខ្នាតតូច និង មធ្យម
  • បង្កើតប្រព័ន្ធច្បាប់សម្រាប់គ្រប់គ្រងអាជីវកម្ម online និង ដំណើរការគ្រប់គ្រង online
  • បង្ហាញពីការលើកទឹកចិត្ត​របស់រដ្ឋាភិបាលសម្រាប់ការធ្វើពាណិជ្ជកម្មតាមរយៈ online
  • ផ្តល់នូវការគាំទ្រ និង លើកទឹកចិត្តពីរដ្ឋាភិបាលក្នុងការបង្កើតថ្មីនៃបច្ចេកវិទ្យាដូចជា hardware ឬ software ពីប្រជាពលរដ្ឋឬក្រុមហ៊ុន
  • ផ្តល់នូវការគាំទ្រនៃការបើកចំហរការប្រើប្រាស់បច្ចេកវិទ្យា និង open source (កូដបើកចំហរ)
  • ធ្វើការវាស់វែងនិងត្រួតពិនិត្យអំពីការប្រើប្រាស់ ICT បច្ចុប្បន្ន ជាមួយនឹងឥទ្ធិពល​នៃការរីកចម្រើន​សេដ្ឋកិច្ចសង្គម

អ្វីដែលរៀបរាប់ខាងលើ​គឺគ្រាន់តែជាកញ្ចក់ដ៏តូចមួយ​សម្រាប់ឆ្លុះបង្ហាញពីការរីកចម្រើន​របស់​ប្រទេសមួយ ដែលមិនអាចអត់បានពីការចូលរួមពីវិស័យ ICT ពីទស្សនាវដ្តីអាន-ANT តែប៉ុណ្ណោះ ដែលការងារអភិវឌ្ឍន៍ និងការពង្រឹង ICT នេះយើងគ្រប់គ្នាប្រាកដជាបានឃើញច្បាស់​ពីការខិតខំប្រឹងប្រែង​របស់រាជរដ្ឋាភិបាល​តាមយុទ្ធសាស្រ្តចតុកោណ ដែលបានធ្វើឱ្យប្រទេសមួយ​នេះទទួលបាន​ការរីកចម្រើនគួរ​ឱ្យ​កត់សំគាល់​ក្នុង​ឆាកអន្តរជាតិ ។

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា