For Android device For iOS device
១៩
ឧសភា

រោគសញ្ញាពេល​ដែល​កុំព្យូទ័រ​មាន​មេរោគ និង វិធី​ក្នុង​ការ​កម្ចាត់​

ជាធម្មតារបស់មនុស្ស ពេល​ដែល​មាន​បញ្ហា​សុខ​ភាពតែងតែ​បង្ហាញ នូវ​សញ្ញាមកខាងក្រៅ​ដូចជា​ការឈឺក្បាល វិលមុខ ចុកពោះ​ជា​ដើម ចំណែក​ឯ​កុំព្យូទ័រ ក៏​មិន​ខុសពី​មនុស្ស​នោះ​ដែរ ។ ខាងក្រោម​នេះ​គឺជា​ការ​បង្ហាញ​នូវ​របៀប​កត់សំគាល់មួយចំនួន នៅពេល​ដែល​មេរោគ​ឆ្លង​ចូល​ក្នុង​កុំព្យូទ័រ​របស់​លោកអ្នក​៖

១. កុំព្យូទ័រ​របស់​លោកអ្នក មាន​ដំណើរ​ការ​ខុស​ប្លែក​ពីសព្វដង ដូចជា​មាន​ដំណើរ​ការ​នូវ​ services ផ្សេងៗ​ទៀត​ដែល​មិន​ធ្លាប់​មានពីមុនមក ។

២. កុំព្យូទ័រ​របស់​លោកអ្នក​បង្ហាញ​នូវ message ឬ​ក៏​រូបភាព​ផេ្សងៗ ដែល​អ្នក​មិនបាន​ធ្វើវា​ឲ្យ​កើតឡើង ។

៣. ឮ​នូវ​សំឡេង​ដែល​មិនបាន​ធ្វើ និង played ទៅមកៗ ។

៤. ដំណើរ​ការ​កម្មវិធី​ដែល​អ្នកមិន​ប្រើ​ការ និង ប្រើ CPU ច្រើន ដែល​នឹង​ធ្វើ​ឲ្យ CPU ឡើងខ្លាំងឆាប់គាំងកុំព្យុទ័រ លោកអ្នក​អាចចុច Ctrl+Alt+Delete ដើម្បី​មើល​ដំណើរ​ការ​របស់ CPU

៥. លោកអ្នក​មិនអាច Access ទៅកាន់ Drive របស់​កុំព្យូទ័រ​អ្នកបាន ។

៦. លោកអ្នក​ឃើញ menus កុំព្យូទ័រ​របស់​អ្នក​ខុសពី​ធម្មតា ។

៧. Personal firewall (Firewall របស់ windows) ប្រាប់អ្នកថា មាន​កម្មវិធី​មួយចំនួនត្រូវការ​ភ្ជាប់​ទៅកាន់ Internet តាមពិតវាមិនមែន ជា​កម្មវិធី​ដែល​អ្នកបាន​ដំណើរ​ការ​នោះទេ ។

៨. មិត្តភ័ក្រ្ត​របស់អ្នក ប្រាប់អ្នក​ថា​ពួក​គេបាន​ទទួល E-mail ពីអ្នក​ទាំង​អ្នក​មិនបាន ផ្ញើ​អី្វ​ទៅ​ពួក​គេសោះ ។

៩. កុំព្យូទ័រ​របស់​លោកអ្នក ដើរឈប់ៗ​ញឹក​ញាប់ ឬ​ក៏​យឺតទៅៗ នៅពេល​ដែល​លោកអ្នក ដំណើរ​ការ​កម្មវិធី​ណាមួយ ។

១០. អ្នកទទូលបាន​នូវ Error message ជា​ច្រើន​ពី system របស់​កុំព្យូទ័រ​លោកអ្នក ។

១១. OS របស់​កុំព្យូទ័រ​លោកអ្នក​នឹងមិន​ដំណើរ​ការ នូវ​ពេល​ដែល​លោក​អ្នក​ចុច Button Start ឬ Files និង Folders ត្រូវបាន​លុប ឬ កែ​នូវ​ទិន្នន័យ ឬ​ក៏ Extension ។

១២. សកម្មភាព Web browser របស់​លោកអ្នក​ខុស​ពី​ធម្មតា​ដូចជា លោក​អ្នក​មិនអាច​បិទវា បានជាដើម ។

​ចំណុច​មួយចំនួន ដើម្បី​កម្ចាត់​មេរោគ​កុំព្យូទ័រ​

ជំហានទី១៖ នៅពេល​លោកអ្នក​ដឹងថា​កុំព្យូទ័រ របស់អ្នក​មាន​មេរោគ អ្នក​ត្រូវប្រញាប់​ផ្ដាច់​កុំព្យូទ័រ​របស់អ្នក​ពី​ប្រព័ន្ធ Network និង Internet ដើម្បី​កុំ​ឲ្យ​មេរោគ នៅលើ​កុំព្យូទ័រ​របស់​លោកអ្នក​បំបែក​ទៅកាន់​កុំព្យូទ័រ​ផេ្សងៗ​ទៀត ។

ជំហានទី២៖ ប្រសិនបើ​លោកអ្នក​មានកម្ម​វិធី​កម្ចាត់​មេរោគ ចូលអ្នក​ដំឡើង​ហើយ scan នូវ​កុំព្យូទ័រ​របស់អ្នក ។ អ្នកប្រាកដថា​កម្មវិធី​កម្ចាត់​មេរោគ​របស់​អ្នកបាន Updated ទាន់ពេល (កុំ​យក​កុំព្យូទ័រ​របស់​អ្នក​ដែល​មាន​មេរោគ​ទៅ Update លើ Internet) ។

ជំហានទី៣៖ ប្រសិនបើ​កុំព្យូទ័រ​របស់អ្នក​មិនអាច Load ដល់ Windows ទេនោះសូម restart កុំព្យូទ័រ​របស់អ្នក ហើយចូល​ក្នុង Safe mode (ចុច F8 ជ្រើសរើស​យក Safe mode) បន្ទាប់មក scan ជាមួយ​កម្មវិធី​កម្ចាត់​មេរោគ​របស់អ្នក ។

ជំហានទី៤៖ ក្នុង​ករណី​ដែល​កុំព្យូទ័រ​របស់​អ្នក​មិនអាច​ចូល Safe Mode បាន​លោក​អ្នក​អាច​ប្រើ​នូវ CD សង្រ្គោះមួយចំនូន​ដូចជា Hirens' boot CD ជាដើម ។ បន្ទាប់ពី Boot តាមរយៈ CD សង្រ្គោះដល់ Window ហើយ​លោក​អ្នក​អាចស្វែង រក​នូវ​មេរោគ និង​អាច​លុប​វាបាន (អ្នកអាច copy ទិន្នន័យ​របស់​អ្នក​ចេញ​សិន​ក៏​បាន) ។

​នៅពេល​ដែល​មេរោគ នៅលើ​កុំព្យូទ័រ​របស់អ្នក ត្រូវបាន​លុបនោះ នឹងទទួលរង​នូវ​ការ​រំខាន​ពី message ផ្សេងៗ​ដែល message ទាំងនេះកើតឡើង ពី​តម្លៃ​ដែល​មេរោគ​បាន​បង្កើត​នៅ​ក្នុង registry

ជំហានទី៥៖ បន្ទាប់ពី​ប្រើ​នូវ CD សង្រ្កោះ​រួច​មក​លោកអ្នក​គួរតែ scan កុំព្យូទ័រ​លោក​អ្នក​ជាមួយ នឹង​កម្មវិធី​កម្ចាត់​មេរោគ ដែល​បាន Update ម្តងទៀត ៕

*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី ០៣ ប្រចាំខែ កញ្ញា ឆ្នាំ ២០០៨

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា