For Android device For iOS device
១៩
ឧសភា

ប្រវត្តិ Google Search និងអ្នកបង្កើតគឺលោក Larry Page និង លោក Sergey Brin

Google search គឺជា web search engine ដែលជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Google Inc. ហើយគឺជា search engine ដែល​ប្រើ​ច្រើនជាងគេបំផុត​នៅ​លើ Web ។ Google ទទួលបាន queries ដែល search ជាច្រើនរយលាន​ជា​រៀង​រាល់ថ្ងៃ តាមរយៈ​សេវាកម្ម​ផ្សេងៗរបស់ Google ។ Google search ត្រូវ​បាន​បង្កើត​ដោយលោក Larry Page និង Sergey Brin ក្នុងឆ្នាំ ១៩៩៧ ។

លោក Larry Page

ថ្ងៃកំណើត៖ ២៦ មីនា ១៩៧៣ (៣៦ ឆ្នាំ)

មុខរបរ៖ អ្នកវិទ្យាសាស្រ្តកុំព្យូទ័រ អ្នកបង្ហាញពីបច្ចេកវិទ្យា និង សហគ្រិន

Larray Page កើតក្នុងគ្រួសារ Jewish ។ ឪពុក និង ម្តាយរបស់គាត់​គឺជាសាស្រ្តាចារ្យ ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ​នៅសាកលវិទ្យាល័យ Michigan State ។

Larray Page បាននិយាយថា "ផ្ទះឪពុកម្តាយរបស់ខ្ញុំ​រញ៉េរញ៉ៃ​ពេញ​ដោយ​កុំព្យូទ័រ និង ទស្សនាវដ្តី Popular Science គ្រប់កន្លែង​ទាំង​អស់ ។"

គាត់ចាប់អារម្មណ៍នឹងកុំព្យូទ័រ តាំងពីគាត់អាយុ ៦ ឆ្នាំ ហើយគាត់​បានក្លាយជាក្មេងទី ១ ក្នុងបឋមសិក្សារបស់គាត់ដែលធ្វើ assignment ដោយប្រើ word processor ។

គាត់បាននិយាយថា "កាលនៅក្មេង ខ្ញុំចង់បង្កើតវត្ថុអ្វីដែលថ្មីមួយ ហើយខ្ញុំចូលចិត្តបច្ចេកវិទ្យា និង មុខជំនួញ ដូច្នេះនៅពេល​ដែល​ខ្ញុំ​អាយុ ១២ ឆ្នាំ ខ្ញុំបានចាប់ផ្តើមក្រុមហ៊ុន​មួយ" ។

លោក Sergey Brin

ថ្ងៃកំណើត៖ ២១ សីហា ១៩៧៣ (៣៦ ឆ្នាំ)

មុខរបរ៖ អ្នកវិទ្យាសាស្រ្តកុំព្យូទ័រ អ្នកបង្ហាញពីបច្ចេកវិទ្យា និង សហគ្រិន

Sergey Brin ធ្វើអន្តោប្រវេសន៏ទៅសហរដ្ឋអាមេរិក នៅពេល​គាត់​មានអាយុ ៦ ឆ្នាំ ។ គាត់បានសិក្សាបរិញ្ញាបត្រ នៅសាកល​វិទ្យា​ល័យ Maryland ហើយគាត់បានដើរតាមឪពុក និង ជីតា​របស់​គាត់ ដោយសិក្សាលើមុខជំនាញគណិតវិទ្យា និង សិក្សា​មុខវិជ្ជា​មួយ​ទៀត​ដំណាលគ្នាគឺ វិទ្យាសាស្រ្តកុំព្យូទ័រ ។

បន្ទាប់ពីបញ្ចប់មហាវិទ្យាល័យ គាត់បានប្តូរទៅសិក្សានៅ​សាកលវិទ្យា​ Stanford ដើម្បីយក Ph.D ក្នុងជំនាញវិទ្យាសាស្រ្ត​កុំព្យូទ័រ ។ នៅទីនោះហើយដែលគាត់បានជួប Larry Page ហើយបាន​ក្លាយ​ជា​​មិត្តភ័ក្រ្តនឹងគ្នាយ៉ាងឆាប់រហ័ស ។

ទស្សនាវដ្តី Economist ចាត់ទុកលោក Sergey Brin "Enlightenment Man" និង ជាមនុស្សដែលជឿថា "knowledge is always good, and certainly always better than ignorance" ហើយ​ពាក្យបានក្លាយជាបាវចនៈរបស់​ Google ដែលបង្កើតអោយមាន​ព័ត៌មានសម្រាប់ពិភពលោក "universally accessible and useful"and "Don't be evil" ។

ការជួបគ្នារបស់លោក Larry Page និង លោក Sergey Brin

នៅពេលដែល Larry Page និង Sergey Brin បានក្លាយជា​មិត្ត​នឹងគ្នានៅ​សាកលវិទ្យា Stanford ពួកគេបានសិក្សា​យ៉ាងខ្លាំងក្នុង​បន្ទប់របស់ពួកគាត់ ហើយ  Sergey Brin បានប្រើប្រាស់ប្រព័ន្ធ data mining របស់គាត់ដើម្បីបង្កើតជា superior search engine ។ កម្មវិធីនេះបានល្បីយ៉ាងខ្លាំងនៅសាកលវិទ្យាល័យ Stanford ហើយពួកគាត់បាន​ផ្អាក​ការសិក្សា Ph.D ដើម្បីចាប់ផ្តើម​ Google ក្នុងអគាជួលមួយ ។

ការបង្កើត Search Engine

Sergey Brin បានធ្វើការបង្កើតប្រព័ន្ធ data mining systems ហើយ Larry Page បានកំពុងពង្រីក "the concept of inferring the importance of a research paper from its citations in other papers" ។ ពួកគាត់ទាំងពីរ​ បាននិពន្ធនូវ​អត្ថបទមួយ​មានចំនងជើងថា "The Anatomy of a Large-Scale Hypertextual Web Search Engine" ។

ការផ្សំគំនិតបញ្ចូលគ្នារបស់ពួកគាត់ និងការខិតខំធ្វើការ​របស់​ពួកគាត់ជាមួយនឹងកុំព្យូទ័រដែលមានតម្លៃទាប បាន​ធ្វើ​ឱ្យ​ពួកគាត់សម្រេចនូវការសាកល្បង search engine របស់ពួកគាត់នៅលើគេហទំព័រ ។ គម្រោង​របស់ពួកគាត់ បាន​រីក​ចម្រើន​យ៉ាងលឿន និង អាចដោះ​ស្រាយបញ្ហា computing infrastructure របស់ Stanford ។

Google Search មានអ្វីខ្លះ ?

Google Search មាននូវលក្ខណៈពិសេស លើសពីការ​ស្វែងរក​ពាក្យធម្មតា ដែលលក្ខណៈពិសេស​ទាំងនោះ​មានដូចជា៖ weather forecasts, stock quotes, time zones, sports scores, unit conversion, currency conversion, calculator, dictionary lookup, maps, movie showtimes, public data, real estate and housing, travel data/airports, package tracking, patent numbers, area code, synonym search និង U.S. Government search ។ល។

Google Search មានលក្ខណៈពិសេសសម្រាប់លេខរួមមាន៖ តម្លៃ សីតុណ្ហភាព ការប្តូរលុយ/ឯកតា ("10.5 cm in inches") ការគណនា ( 3 * 4 + sqrt(6) - pi/2 ), package tracking, patents, area codes and rudimentary language translation of displayed pages ។

លទ្ធផលដែលបង្ហាញត្រូវតម្រៀប ដោយពឹងផ្អែកទៅលើ rank  ដែលខ្ពស់ (ឬហៅថា "PageRank") ។

អ្វីជា Google PageRank?

PageRank គឺជា algorithm ដែលវិភាគ link ប្រើដោយ Google Internet search engine ។

ឈ្មោះ “PageRank” គឺជា trademark របស់ Google ប៉ុន្តែ​ប៉ាតង់​គឺជាកម្មសិទ្ធិរបស់សាកលវិទ្យាល័យ Stanford មិនមែន Google នោះទេ ។ Google ត្រូវចំណាយ ១,៨ លាន ជារៀងរាល់ឆ្នាំដើម្បី​ទិញសិទ្ធិផ្តាច់មុខ​បន្តពី Stanford ហើយនៅឆ្នាំ ២០០៥ Google មានទិញយកប៉ាតង់ពី Stanford ក្នុងតម្លៃ $៣៣៦ លាន ។

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា