For Android device For iOS device

ឧសភា

​ដំឡើង Wireless Network ដោយមិន​ប្រើ Router

Wireless Network ជា​ប្រព័ន្ធ network ឥត​ខ្សែ​ដែល​ផ្ដល់​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើ​ប្រាស់ និង ផ្លាស់ប្តូរទីតាំង ដោយសារ​ភាព​ងាយស្រួល​ទាំងនេះហើយទើប Wireless Network ទទួលបានការពេញ​និយម​ប្រើ​ទូទាំង​ពិភព​លោក ។ ដើម្បី​ដំឡើង​ប្រព័ន្ធ Wireless Network ត្រូវការ​ឧបករណ៍​មួយចំនូន​ដូចជា Wireless Router ហើយ​កុំព្យូទ័រ​នីមួយៗ​នៅ​ក្នុង Network ត្រូវមាន Network Card Wireless ។

​ប្រសិនបើ​លោកអ្នក​ចង​ដំឡើង​ប្រព័ន្ធ Wireless Network សម្រាប់​នៅតាមផ្ទះ ឬ​កន្លែងផ្សេង ដែល​មាន​កុំព្យូទ័រ​ចំនូនតិច អ្នកមិនបាច់​ចំណាយ​លុយទិញ Wireless Router នោះទេ ។

​ប្រើ Wireless Router


មិន​ប្រើ Wireless Router

​ក្នុង​ការ​ដំឡើង wireless network មិនបាច់​ប្រើ wireless router លោកអ្នក​ត្រូវមាន​កុំព្យូទ័រ​ចាប់ពី ២ ឡើងទៅ ។ បន្ទាប់សូម​លោកអ្នក​ជ្រើសរើស​កុំព្យូទ័រ​មួយ ក្នុង​ចំណោម​កុំព្យូទ័រ​ផ្សេងៗ​របស់​លោកអ្នក យកម​បង្កើត Network Name (SSID) បន្ទាប់ទើប​ឲ្យ​កុំព្យូទ័រ​ផ្សេងទៀត Connect មកកាន់ Network Name ដែល​បាន​បង្កើត ។

​ដំណាក់​ការទី១៖ សម្រាប់​កុំព្យូទ័រ​បង្កើត Network Name (SSID)

ដំបូងសូម​លោកអ្នក right click លើ My Network Place របស់​កុំព្យូទ័រ​ដែល​ជ្រើសរើស​យក មក​បង្កើត Network Name រួចសូមយក Properties

សូម right click លើ connection wireless network card រួច​ជ្រើសរើស​យក Properties បន្ទាប់មក​ជ្រើសរើស​យក Internet Protocol (TCP/IP) រួចចុច OK button

សូម​បញ្ចូល​នូវ IP address និង Subnet mask ដូចរូប​ខាងក្រោម រួចសូមចុច OK button

​បន្ទាប់មក​សូម​លោកអ្នក​ចុចលើ Wireless Network tab

សូមចុច Add button បន្ទាប់សូម​ធ្វើការ​បំពេញ​នូវ​ឈ្មោះ​របស់ SSID ហើយ​ធ្វើការ​ដកធីកនៅ ខាងមុខពាក្យ The key provided for me automatically រូច​បញ្ចូល​នូវ password របស់​ប្រព័ន្ធ wireless network របស់​លោកអ្នក ។

​ធ្វើការ​ធីកនៅខាងមុខពាក្យ This is a computer-to-computer (ab hoc) network; wireless access point are not used បន្ទាប់សូមចុច OK button

សូមចុច OK button ម្តងទៀតលើរូបដូច​ខាងក្រោម​

​ដំណាក់​ការទី២ ៖ Connect កុំព្យូទ័រ​ផ្សេងៗ​មកកាន់ Network Name ដែល​បាន​បង្កើត​

សូម right click លើ connection wireless network card រួច​ជ្រើសរើស​យក Properties រួចសូម​ជ្រើសរើស​យក Internet Protocol (TCP/IP) រួចចុច OK button ។ បន្ទាប់​បញ្ចូល​នូវ IP address និង Subnet mask ដែល Network ID ដូច​កុំព្យូទ័រ​ដែល​បាន​បង្កើត Network Name រួចចុច OK button និង OK button ។

Right click នៅលើ connection wireless network card ដ​ដែល​រួច​ជ្រើសរើស​យក View Available Wireless Networks

សូម​ជ្រើសរើស​យក Network Name ដែល​លោកអ្នក​បាន​បង្កើត រួចសូមចុច Connect button

សូម​ធ្វើការ​បញ្ចូល​នូវ password ដែល​លោកអ្នក​បានដាក់​នៅពេល​បង្កើត នៅ​ក្នុង​រូបដូច​ខាងក្រោម​រួចចុច Connect button

ក្រោយពីបាន​ធ្វើការ connect រួចរាល់ដូចរូប​ខាងក្រោម​ហើយ លោកអ្នក​អាចធ្វើផ្សេងៗ​ជាមួយ​ប្រព័ន្ធ Network របស់​លោកអ្នក ៕

*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី ១០ ប្រចាំខែកញ្ញា ឆ្នាំ ២០០៩

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា