For Android device For iOS device

ឧសភា

លោក Jeff Bezos ស្ថាបនិករបស់ Amazon.com Inc

Amazon គឺជា វេបសាយមួយ​ដែល​ធ្វើជំនួញនៅ Internet ធំ​បំផុត​នៅ សហរដ្ឋអាមេរិក ដែល​មានទីតាំងនៅ Seattle, Washington ។ លោក Jeff Bezos ជាស្ថាបនិក​ដែល​បាន​បង្កើត Amazon.com នៅ​ក្នុង​ឆ្នាំ ១៩៩៤ ហើយបានបង្ហោះ​នៅលើ Internet នៅ​ឆ្នាំ ១៩៩៥ ។

Amazon.com បានផ្ដើមលក់ សៀវភៅ​នៅលើ Internet ហើយ​ក៏​មានលក់ DVDs, CDs, MP3, computer software, video game, electronics, apparel, furniture, food និង toys ។  Amazon បាន​បង្កើត​នូវ​វេបសាយតាមបណ្ដា​ប្រទេស​មួយចំនួន​ដូចជា​៖ កាណាដា អាឡឺម៉ង់ បារាំង អ៊ីតាលី ជប៉ុន និង ចិន ។

លោក Jeff Bezos

កើតនៅ​ថ្ងៃ​ទី ១២ មករា ឆ្នាំ ១៩៦៤ (អាយុ ៤៧​ឆ្នាំ)

ទីកន្លែ​កំណើត Albuquerque, new Mexico

 ទ្រព្យសម្បត្តិសរុប $១២,៦០០០ លាន (នៅ​ឆ្នាំ ២០១០)

លោក Jeff Bezos បានរកឃើញ Amazon.com នៅ​ឆ្នាំ​១៩៩៤ ដែល​ជាគំនិតមួយ​ក្នុង​ការធ្វើជំនួញដ៏អស្ចារ្យ តាមរយៈ​ប្រព័ន្ធ Internet ។ សព្វ​ថ្ងៃ​គាត់ជា Chairman និង CEO របស់​ក្រុមហ៊ុន Amazon ។ គាត់​ក៏​ជាម្នាក់​ក្នុង​ចំណោម​មនុស្សមាន​បំផុត ក្នុង​ពិភពលោក ដែល​គាត់មានទ្រព្យសម្បត្តិចំនួន $១២,៦០០០ នៅ​ឆ្នាំ ២០១០ ។

កុមារភាព និង ប្រវត្តិ​នៃការ​សិក្សា​

លោក Jeff Bezos សិក្សា​បឋម​សិក្សា River Oaks Elementary នៅ Houston, Texas ។ នៅ​ក្នុង​ភាពវ័យក្មេងរបស់លោក លោកបាន​បង្ហាញ​នូវ ភាមខ្លាំង ព្រមទាំង​ចំណាប់អារម្មណ៍ផ្សេងៗ​ទៅលើ​វិទ្យាសាស្រ្ត គឺលោកបាន​រៀបចំ​នូវ​ប្រព័ន្ធ​ការពារ​ដែល​ដើរដោយអគ្គិសនី ដើម្បី​ថែរក្សា​ការពារ​ប្អូនតូចៗ​ឲ្យ​នៅក្រៅបន្ទប់របស់គាត់ និង ជួយថែរក្សាទ្រព្យសម្បត្តិ​ផ្ទាល់​ខ្លូន ។ គាត់បានកែប្រែយានដ្ឋានរបស់ឪកពុកម្ដាយរបស់គាត់ ទៅជាទីពិសោធ​គម្រោង​វិទ្យាសាស្រ្តរបស់គាត់វិញ ។ នៅពេល​ដែល​គ្រួសារគាត់ផ្លាស់ប្ដូរទីលំនៅ ទៅរស់នៅឯ Miami, Florida បន្ទាប់មក​គាត់បន្តការ​សិក្សា​នៅ Miami Palmetto Senior High School ។ ក្នុង​កំឡុងពេល​ដែល​គាត់​សិក្សា​នៅវិទ្យាល័យគាត់បានទៅ​សិក្សា​មុខវិជ្ជា Student Science Training Program នៅ UF (University of Florida) ដែល​ជួយ​ឲ្យ​គាត់ ទទួលបាន​នូវ​រង្វន់ Silver Knight Award ក្នុង​ឆ្នាំ ១៩៨២ ។ លោកបានចូល​ទៅកាន់ Princeton University ក្នុង​គោល​បំណង​សិក្សា​មុខវិជ្ជា រូបវិទ្យា ប៉ុន្តែ​មិនយូរប៉ុន្មាន គាត់​ក៏​បានបកមករៀន​នូវ ជំនាញ​កុំព្យូទ័រ​វិញ ហើយគាត់ទទួលបាន​បញ្ចប់ summa cum laude, Phi Beta Kappa ជាមួយនឹង Bachelor of Science degree ក្នុង​ផ្នែក Electrical engineering and computer science ។ គាត់​ត្រូវបាន​ទទួលងារជាកិត្តិយសជា ថ្នាក់​បណ្ឌិត (honorary doctorate) ក្នុង​ផ្នែក វិទ្យាសាស្រ្ត និង បច្ចេកវិជា្ជ ពី សាកលវិទ្យាល័យ Carnegie Mellon University ក្នុង​ឆ្នាំ ២០០៨ ។

​ប្រវត្តិ និង ការធ្វើជំនួញរបស់ Amazon

​បន្ទាប់ពី​បញ្ចប់​ការ​សិក្សា​នៅ សាកលវិទ្យាល័យ Princeton University ក្នុង​ឆ្នាំ ១៩៨៦ មកលោក Jeff Bezos បាន​ធ្វើការ​នៅ Wall Street ផ្នែក​វិទ្យាសាស្រ្ត​កុំព្យូទ័រ ហើយ​បន្ទាប់មក​ទៀតគាត់​ធ្វើការ​លើការ​បង្កើត​នូវ​បណ្ដាញ Network សម្រាប់​ប្រើ​ប្រាស់​ក្នុង​ជំនួញ​លក្ខណៈ​ជា​អន្តរជាតិ ឲ្យ​ក្រុមហ៊ុន Fitel ។ ចុងក្រោយ​លោក Jeff Bezos បម្រើ​ការងារ​នៅD.E Shaw & Co ។

Amazon.com ​ត្រូវបាន​បង្កើត​ឡើងនៅ​ឆ្នាំ ១៩៩៤ ដោយលោក Jeff Bezos ។

គាត់បាន​សរសេរ រោងធ្វើជំនួញនៅ​ក្នុង​កំឡុងពេល​ដែល​គាត់ និងភរិយារបស់គាត់ធ្វើ​ដំណើរ​ពី ទីក្រុង New York ទៅទីក្រុង Seattle ។ ដែល​ដំបូងឡើយ Amazon ត្រូវបាន​សរសេរ​ឡើងមក ដើម្បី​ប្រើ​ប្រាស់ នៅ​ក្នុង​ក្រុមហ៊ុន​ដំបូងគេគឺ នៅ​ក្នុង​យានដ្ឋានរបស់គាត់ (garage) ។ គាត់បានក្លាយជាមនុស្សម្នាក់​ក្នុង​ចំណោម​សហគ្រិនទាំងឡាយ​ដែល​ប្រើ​ប្រាស់ វ៉េបសាយ​ក្នុង​ការធ្វើជំនួញ ហើយគាត់​ក៏​ក្លាយជាសេដ្ឋីម្នាក់​ដោយសារ​តែ Amazon.com

​ក្រុមហ៊ុន​បានចាប់ផ្ដើមលក់ សៀវភៅ​នៅលើ Internet (Online bookstore) អាចនាំចូលសៀវភៅ​ច្រើន​ច្បាប់​ជាង ហាងលក់សៀវភៅធម្មតា ដែល​ហាងលក់សៀវភៅធម្មតា​ពួកគេ​បាន​ផ្ញើ E-mail សម្រាប់ទិញចូល​នូវ​សៀវភៅ ប្រហែលជា ២០០,០០០ ច្បាប់​តែប៉ុណ្ណោះ ។ Jeff Bezos បានដាក់​ឈ្មោះ​ក្រុមហ៊ុន​នេះថា “ Amazon ” ជា​ឈ្មោះ​ទន្លេ​ដែល​ធំ​បន្ទាប់ពី​ទន្លេ​ដែល​ធំ​ជាងគេ​នៅលើ​ពិភពលោក ។

Amazon នាំចូល​ផលិតផល​ពី​ក្រុមហ៊ុន​និងវ៉េបសាយ​ដូចជា​៖

bookpage.co.uk (ក្លាយជា Amazon នៅ​ប្រទេស​អង់គ្លេស (UK) ក្នុង​ថ្ងៃ​ទី ១៥ ខែ តុលា ឆ្នាំ ១៩៩៨) Internet Movie Database (IMD) ពី junglee.com,online music retailer CD Now, joyo.com, Booksurge, mobipocket.com, createspace.com, shopbop, dpreview.com, audible.com, fabric.com, Box Office Mojo, AbeBooks, Shelfari, Zappos, Touchco, Woot, Quidsi, B uyvip, Amie Street និង lovefime ។ Amazon រកបានប្រាក់ចំណូលនៅ​ឆ្នាំ ២០០៣ បាន $៣៥លាន នៅ​ឆ្នាំ ២០០៤បាន $៥៨៨លាន នៅ​ឆ្នាំ ២០០៥បាន $៣៥៩លាន និង ឆ្នាំ ២០០៦​បាន $១៩០ លាន ($៦៦២ លាន រាប់ចញ្ចូលទាំង​ចំណាយ​ទៅលើ Research and Development) ។

*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី ២៥ ប្រចាំខែ មេសា ឆ្នាំ ២០១១

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា