For Android device For iOS device

ឧសភា

Indoor Signal Booster with 9 dBi Antenna ជួយបង្កើន Signal របស់ Wireless ឱ្យខ្លាំង

កន្លងមកលោកអ្នក ប្រាកដជាធ្លាប់មានបញ្ហាជាមួយនឹងរលកសញ្ញា Wireless connection នៅក្នុងស្ថាប័ន្ថ​របស់​លោកអ្នកជាក់ជាមិនខាន ដោយហេតុថាទីកន្លែងនោះ មានទំហំធំ ហើយលោកអ្នកចង់ប្រើប្រាស់ប្រព័ន្ធ Wireless ។
ដើម្បីដោះស្រាយបញ្ហានេះយើងត្រូវបង្កើន Signal ជាមួយនឹងការបង្កើតរលកសញ្ញា Indoor Signal Booster with 9 dBi Antenna ។
ជាការពិតណាស់នៅពេលដែលលោកអ្នកសង្កេតឃើញថា Wireless Signal នៅកន្លែងរបស់អ្នកមាន​ការថយចុះ​ខ្លាំង លោកអ្នកប្រាកដជាមានបញ្ហាជាមួយនឹង Internet យឺត ឬក៏ការ Share ទិន្ន័យក៏មានបញ្ហាដែរ ដូចនេះ​លោកអ្នកមិនចាំបាច់ចំនាយពេលរត់ខ្សែ Network ដើម្បីដំឡើងនូវ Wireless Router ឬ Wireless Access Point ។ មួយទៀតនោះ គឺលោកអ្នកគ្រាន់តែចំណាយនូវ Indoor Signal Booster with 9 dBi Antenna ដើម្បីបង្កើន Signal តាមរយៈ Wireless ជាការស្រច ហើយងាយស្រូលទៀតផង ។

Indoor Signal Booster with 9 dBi Antenna គឺជាប្រភេទនៃឧបករណ៍មួយប្រភេទ(អង់តែន) ដែលមានជំនាញ​លើ​ការបង្កើននូវ Signal នៅក្នុង Network របស់លោកអ្នក វាបង្កើននូវចម្ងាយ និង ការគ្របដណ្តប់នៃតំបន់ Network របស់យើងបានយ៉ាងមានប្រសិទ្ធិភាពបំផុត។ មិនថែមតែប៉ុណ្ណោះ ចំណែកការដឹកជញ្ចូន ទិន្ន័យវិញ គឺបានរហ័ស និងបានដល់កន្លែងដែលមានលក្ខណៈកាច់កែងនៃអគាររបស់ លោកអ្នកបានយ៉ាងល្អ ។ ដោយសារលក្ខណៈ​ពិសេស​នេះហើយ វាសាកសម្យបំផុតសំរាប់ទីកន្លែងលោកអ្នកដែលមានទំហំធំៗដូចជា៖ រោងចក្រ សហគ្រាស និង ឃ្លាំងដាក់ទំនិញធំៗជាដើម ។

លក្ខណៈពិសេស

  • ប្រភេទអង់តែនអាចបង្កើនបានខ្ពស់ (9dBi)
  • អតិបរិមាណនៃការបញ្ចេញថាមពល 1000mW
  • អាចដំនើរការបានជាមួយនឹង 802.11b/g/n
  • អាចប្រើប្រាស់ជាមួយនឹង Wireless Access points, Wireless Router ជាដើម
  • Connector : Reserve SMA jack x 1
  • Frequency Bandwidth 2.4GHz-2.5GHz
  • Power Supply DC 5V/1A
  • ប្រវែងខ្សែអង់តែន 160cm

តម្រូវការប្រព័ន្ធ

  • 802.11b/g/n Wireless network
  • 802.11b/g/n Wireless PCI Network Adapter ជាមួយនឹងអង់តែនដែលអាចផ្លាស់ទីបាន
  • 802.11b/g/n Wireless USB network  Dongle / Adapter ជាមួយនឹងអង់តែនដែលអាចផ្លាស់ទីបាន
  • 802.11b/g/n Wireless Bridge

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា