For Android device For iOS device
២៩
មេសា

តើអ្នកណាមាន Server ច្រើន​ជាង​បំផុត​ក្នុង​ពិភពលោក?

គេហទំព័រ Gizmodo បាន​ធ្វើការ​ចុះផ្សាយអត្ថបទមួយ ដែល​បង្ហាញ​ពីចំនួនប្រហាក់ប្រហែលនៃ dedicated servers ដែល​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ ។

ពេល​ដែល​យើងនិយាយដល់ចំនួន dedicated servers វាពិតជា​ពិបាក​ក្នុង​ការយល់ថាតើកន្លែងផ្ទុក servers ទាំង​នោះ​មាន​ទំហំ​ធំ​ប៉ុណ្ណាទៅ ។ ឧទាហរណ៍៖ ក្រុមហ៊ុន Intel ត្រូវ​បាន​ប៉ាន់​ស្មាន​ថា​មាន server ប្រហែល ១០០.០០០ ក្នុង server farm នៅពេល​ដែល Facebook, AT&T និង Time Warner Cable មាន servers ត្រឹមតែពី ២០.០០០ ទៅ ៣០.០០០ ។ តួ​លេខ​ទាំង​នេះ​ពិត​ជា​ច្រើន​ណាស់ ប្រសិនបើ​មិនឃើញ​ផ្ទាល់​ភ្នែកពិតជាមិនជឿ​នោះទេ ។

យើងដឹង​ទាំងអស់​គ្នា​ហើយថា Google ជា​ក្រុមហ៊ុន​យក្ស ។ ប៉ុន្តែ​តើ​អ្នកដឹងថា Google ធំប៉ុណ្ណាទៅ? ក្រុមហ៊ុន​ជា​ច្រើន​ដូចជា Microsoft, Amazon និង eBay មាន server ប្រហែល ៥០.០០០ ប៉ុន្តែ Google ត្រូវបាន​ប៉ាន់ស្មានថាមាន dedicated servers ច្រើន​ជាង ១.០០០.០០០ ដែល​ប្រហែលនឹង ២% នៃចំនួន servers សរុប​ក្នុង​ពិភពលោក ។

​ខាងក្រោម​នេះជារូប server ដំបូង​របស់ Google ដែល​ដាក់តាំង​បង្ហាញ​ក្នុង​សារមន្ទី computer history ក្នុង Mountain View California ។

*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី ១៤ ប្រចាំខែ ឩសភា ឆ្នាំ ២០១០

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា