For Android device For iOS device
២១
មេសា

ប្រើទូរស័ព្ទ ប្រយ័ត្នទូរស័ព្ទសម្លាប់អ្នក

បច្ចុប្បន្នទូរស័ព្ទដៃមានការរីកចម្រើនយ៉ាងខ្លាំង ដែលមិនយូរវានឹងក្លាយជាទីផ្សារដ៏ធំ និង ទទួលបាន​ប្រាក់ចំណេញជាងទីផ្សារកុំព្យូទ័រទៅទៀត ។ មនុស្សគ្រប់គ្នាសប្បាយរីករាយ​នឹងការប្រកួតប្រជែងម៉ូត​នៃទូរស័ព្ទដៃ ហើយវាស្ទើរតែគ្រប់គ្នាទៅហើយទាំងនៅទីក្រុង និង ជនបទសុទ្ធតែមានទូរស័ព្ទដៃផ្ទាល់ខ្លួន ដោយសារវាមានតម្លៃថោក ព្រមទាំងក្រុមហ៊ុនបម្រើសេវាទូរស័ព្ទដៃក៏មានការប្រកួតប្រជែង​ទៅលើ​ការផ្តល់សេវា និង តម្លៃនៃការប្រើប្រាស់ផងទៀតនោះ ។

ប៉ុន្តែយ៉ាងណាក៏ដោយ សូមឱ្យអ្នកប្រើប្រាស់ទូរស័ព្ទដៃទាំងឡាយមានការប្រុងប្រយ័ត្ន ដើម្បីចៀសវាងកុំឱ្យ ទូរស័ព្ទដៃដ៏ជាទីស្រលាញ់របស់យើង ក្លាយជាសត្រូវនឹងវាយប្រហារយើងវិញបាន ដូចជាករណីមួយ​ដែល​ទស្សនាវដ្តីអាន-ANT បានទទួលដំណឹងតាមរយៈ email ពីប្រទេស New Zealand ថាមានក្មេងប្រុសម្នាក់ម្រាមដៃ​របស់គេត្រូវបានឆេះខ្លោច ដោយសារទូរស័ព្ទដៃរបស់ខ្លួន ដែលប្រភពដើមនៃព័ត៌មានចេញពីសេចក្តីរាយការណ៍​របស់សាកលវិទ្យាល័យសុខាភិបាល Miami សហរដ្ឋអាមេរិក ។

ឧបទ្ទវហេតុនេះកើតឡើង ដោយសារទូរស័ព្ទដៃរបស់ក្មេងប្រុសនេះមានការហៅចូល ខណៈដែលទូរស័ព្ទ​កំពុងធ្វើការសាកថ្ម ហើយក្មេងប្រុសនោះបានលើកទូរស័ព្ទដែលខ្លួនកំពុងសាកថ្មមកធ្វើការសន្ទនា ប៉ុន្តែពុំបានប៉ុន្មានវិនាទីផង ចរន្តអគ្កិសនីក៏បានឆ្លងទៅកាន់ទូរស័ព្ទ នឹងបានដុតកំលោចដៃរបស់ក្មេងប្រុសនោះ ទូរស័ព្ទក៏ត្រូវបោះចេញពីដៃធ្លាក់ទៅលើកំរាលពូកជាមួយនឹងសំលេងផ្ទុះឡើងធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ ឪពុកម្តាយក្មេងប្រុសនោះ ហើយពួកគេក៏ប្រញាប់ ប្រញាល់ស្ទុះមកកាន់បន្ទប់កូនរបស់ខ្លួន ព្រមទាំងបានឃើញ​ទឹកមុខស្លេកស្លាំង និង ចង្វាក់បេះដូងខ្សោយលែងដឹងខ្លួន ហើយពួកគាត់ក៏ស្ទុះស្ទា​នាំកូនទៅពេទ្យ​ដោយក្នុងចិត្តគឹតថាកូនរបស់ខ្លួនអាចនឹងស្លាប់ ។

ជាចុងក្រោយយើងសូមអំពាវនាវឱ្យមានការប្រុងប្រយ័ត្នអំពីបញ្ហានេះ ហើយគួរតែផ្អាកការសាកថ្មជាមុនសិន នៅពេលដែលលោកអ្នកប្រើប្រាស់ទូរស័ព្ទដៃនោះ ឬយកល្អបិទទូរស័ព្ទដៃក្នុងកំលុងពេលសាកថ្មវាជាការប្រសើរ ហើយសូមកុំគឹតថាទូរស័ព្ទដៃរបស់អ្នកជាប្រភេទទូរស័ព្ទទំនើប ឬមានតម្លៃថ្លៃឱ្យសោះ ព្រោះវាជាគ្រឿង​អេឡិកត្រូនិច នឹងអាចមានកំហុសឆ្គងផ្នែកបច្ចេកទេសដោយប្រការណាមួយដែលយើងពុំបានដឹង ហើយវានឹងក្លាយជាឧបករណ៍បំផ្លាញយើងវិញបាន ។

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា