For Android device For iOS device
១១
កុម្ភៈ

១០ ចំនុចធ្វើអោយកិច្ចការរបស់អ្នកកាន់តែមានសុវត្តិភាព

សុវត្ថិភាពចំពោះកុំព្យូទ័រ និង ទិន្នន័យរបស់អ្នក គឺសំខាន់ណាស់សំរាប់ភាពជោគជ័យនៃក្រុមហ៊ុនរបស់អ្នក ។ ការបាត់បង់ទិន្នន័យ ឬ ព័ត៌មានសំងាត់របស់ក្រុមហ៊ុន​ត្រូវបាន​គេដឹង​លឺ ឬ ព័ត៌មានផ្ទាល់ខ្លួន និង អាថ៌កំបាំងត្រូវបានគេយកបកអាក្រាត ។ ព័ត៌មានរបស់អ្នកនឹងមានសុវត្ថិភាព ដោយអ្នកគ្រាន់តែ ធ្វើតាម ១០ ចំនុច ដើម្បីការពារ​កុំព្យូទ័រ​របស់អ្នក​អោយ​មាន​សុវត្ថិភាព ។ ចំនុចខាងក្រោមនេះ នឹងបង្រៀនអ្នកអោយចេះប្រើនូវវិធីសាស្រ្តដើម្បីថែរក្សាកុំព្យូទ័រ ទិន្នន័យ និង បណ្តាញព័ត៌មានរបស់អ្នកអោយមានសុវត្ថិភាព ។

១.ការធ្វើការជាមួយនឹង IT department របស់អ្នក

អ្នកត្រូវតែធ្វើអោយប្រាកដថា អ្នកបាន Install គ្រប់ផ្នែកទាំងអស់នៃ IT department ដែលត្រូវការ និងបាន Update រួចរាល់អស់ហើយរឺនៅ? បន្ថែមទៀតបន្ទាប់ពីអ្នកបានតំឡើង Window និងបានបញ្ចូល Software office ព្រមទាំង Update គ្រប់ Software ទាំងអស់រួចហើយ IT department របស់អាចនឹងមានតំរូវការមួយទៀត គឺការ Install បន្ថែមនូវ Security software មានដូចជា Firewall ឬ ប្រភេទ Security software ណាមួយដែលបានជ្រើសរើសដើម្បីជួយថែរក្សា និងការពារ​សុវត្ថិភាព​ពីការ​ទំនាក់ទំនង​ដែលមាន​បញ្ជា​ពីទីតាំង​ផ្សេងៗ ។ ការ Install រាល់បណ្តា Security software ទាំងនេះនឹងជួយថែរក្សាការពារកុំព្យូទ័រ និង បណ្តាញទាក់ទងរបស់ក្រុមហ៊ុនរបស់អ្នកអោយកាន់តែមានសុវត្ថិភាពថែមមួយកំរិតទៀត ។

២. ការប្រើប្រាស់ Strong passwords

សូមចុចតំណរភ្ជាប់ទៅកាន់ Strong passwords ដើម្បីអានបន្ថែម...

៣. មិនអនុញ្ញាតអោយមានការ Save password

គឺមានសារៈសំខាន់ណាស់សំរាប់អ្នក នៅពេលដែលមានអ្នកណាម្នាក់ចង់ Hack ចូលក្នុងកុំព្យូទ័រ ឬ ចូលក្នុង Application របស់អ្នក ដោយការបង្កើតជា Software មួយ ដែលមាន​បង្ហាញជា dialog box ហើយសួរអ្នកថា ចង់រក្សាទុក Password របស់អ្នកសំរាប់ការបើកពេលក្រោយ ឬក៏អត់? ដែលជាប្រភេទសំនួរ Yes ឬ No ដូច្នេះត្រូវជ្រើសរើសពាក្យថា No ដើម្បី​បញ្ជៀសការ Save password របស់អ្នក ។

៤. ការបញ្ជូនទិន្នន័យ ឯកសារ តាមរយៈ Network ជំនួសការ Copy ផ្ទាល់ពីកុំព្យូទ័ររបស់អ្នក

ប្រសិនបើអ្នកធ្វើការជាក្រុម ហើយក្រុមការងាររបស់អ្នកត្រូវការឯកសារពីកុំព្យូទ័ររបស់អ្នក ចំពោះបញ្ហានេះ អ្នកមិនត្រូវបើកកុំព្យូទ័រ អោយអ្នកធ្វើការ​ជាមួយ​មកយក​ទិន្នន័យ​ដោយផ្ទាល់​ពី​កុំព្យូទ័ររបស់អ្នកនោះទេ ។ ដូច្នេះដើម្បីដោះស្រាយ អ្នកត្រូវប្រើ File share តាមប្រព័ន្ធ Network ហើយអ្នកត្រូវតែរឹតបណ្តឹងចំពោះការ Access ចូលក្នុងកុំព្យូទ័រ ដោយការ​ផ្តល់​សិទ្ធិ Access ចូលតែ User ណាដែលអ្នកចង់អោយ Access ប៉ុណ្ណោះ ។ ម៉្យាងទៀតអ្នកអាចប្រើនូវជំរើសផ្សេងៗទៀត ដូចជា Microsoft office groove 2007 ឬ កម្មវិធី Microsoft office SharePoint 2007 ។

៥. Lock កុំព្យូទ័ររបស់អ្នកនៅពេលអ្នកចេញទៅឆ្ងាយមួយរយៈខ្លី

ប្រសិនបើអ្នកចង់ចេញឆ្ងាយពីកុំព្យូទ័ររបស់អ្នកមួយរយៈ ដោយធ្វើអ្វីមួយ អ្នកត្រូវតែ Lock កុំព្យូទ័រក្នុងកំឡុងពេលនោះ ដើម្បីជៀសវាងមិនអោយអ្នកដទៃពិនិត្យ រឺ កែ ទិន្នន័យ ឯកសាររបស់អ្នក ។

+ ដើម្បី Lock កុំព្យូទ័រ

  • នៅលើ Keyboard ចុចលើ CTRL+ALT+DELETE ពេលដំណាលគ្នា
  • ជ្រើសរើសចុចលើ Lock Computer (សំរាប់ Window XP)

+ ដើម្បី Unlock កុំព្យូទ័រ

  • នៅលើ Keyboard ចុចលើ CTRL+ALT+DELETE ពេលដំណាលគ្នា
  • បន្ទាប់មកបញ្ចូល Password របស់អ្នកក្នុងការ Log in

៦. ការប្រើ Password ការពារបន្ទាប់ពីដំនើរការ Screen Saver

អ្នកអាចប្រើ Screen saver ដើម្បីអោយ Lock កុំព្យូទ័ររបស់អ្នកដោយស្វ័យប្រវត្តក៏បាន មានន័យថា នៅពេលណាដែលអ្នកនៅឆ្ងាយពីកុំព្យូទ័រ ឬ មិនបានមានសកម្មភាពលើកុំព្យូទ័រអស់រយៈពេលស្មើនឹងចំនួនដែលបានកំណត់លើ Screen saver វានឹងបង្ហាញជា Screen saver បន្ទាប់មកវានឹង Lock កុំព្យូទ័ររបស់អ្នកនៅពេលដែលអ្នកមានសកម្មភាពលើកុំព្យូទ័រ ។

+ បង្កើត Password បន្ទាប់ពី Screen sever ជាមួយនឹង Window XP

  • Right click នៅលើ Screen desktop របស់អ្នក
  • ជ្រើសរើសយក Properties ហើយបន្ទាប់មកចុចលើ Screen sever tab
  • ផ្លាស់ប្តូររយៈពេលដែលស្ថិតនៅក្នុង Wait time ទៅជា ១០នាទី ឬ តិចជាងនេះ
  • ចុចសញ្ញា Tick នៅក្នុង On resume, password protect
  • ចុចលើ Apply button

+ បង្កើត Password បន្ទាប់ពី Screen sever ជាមួយនឹង Window vista

  • Right click នៅលើ Screen desktop របស់អ្នក

  • ជ្រើសរើសយក Personalize ហើយបន្ទាប់មកចុចលើ Screen sever section

  • ផ្លាស់ប្តូររយៈពេលដែលស្ថិតនៅក្នុង Wait time ទៅជា ១០នាទី ឬ តិចជាងនេះ

  • ចុចសញ្ញា Tick នៅក្នុង On resume, password protect

  • ចុចលើ Apply button

៧. ការ Encrypt ឯកសារដែលសំខាន់ៗ

សូមចុចតំណរភ្ជាប់ទៅកាន់ Encrypt Files ដើម្បីអានបន្ថែម...

៨. មិនត្រូវបើក email ដែលមានលក្ខណៈជាសំនួរ

អ្នកត្រូវតែបញ្ជូន email ដែលអ្នកសង្ស័យថាមានបញ្ហាទៅ Administrator IT របស់អ្នក ដើម្បីអោយគាត់បញ្ជាក់អោយត្រឹមត្រូវថាជា email មិនមានបញ្ហាមុខនឹងអ្នកបើកវាមើល ។

៩. ការ Encrypt email មុននឹងផ្ញើចេញ

សូមចុចតំណរភ្ជាប់ទៅកាន់ Encrypt Email ដើម្បីអានបន្ថែម...

១០. ការប្រើ Junk E-mail Filter ជាមួយ Outlook 2003

ការទទួលយក spam ឬ junk email message គឺមិនគ្រាន់តែជាការរំខាន់ប៉ុណ្ណោះទេ ជួនកាលវាអាចមាន viruses ដែលអាចបណ្តាអោយអ្នកបាត់បង់ទិន្នន័យលើកុំព្យូទ័រ និងប្រព័ន្ធ Network របស់ក្រុមហ៊ុនអ្នកទៀតផង ។ ការប្រើ junk mail filter អាចជួយកាត់បន្ថយការទទួល message junk ឬ spam នៅក្នុង inbox របស់អ្នក ។

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា