For Android device For iOS device

កុម្ភៈ

ការ Encrypt Email មុននឹងផ្ញើចេញ

ប្រសិនបើអ្នកចង់ផ្ញើ email ដែលមានព័ត៌មានសំខាន់ចាំបាច់របស់ក្រុមហ៊ុន ដែលមិនចង់អោយអ្នកដទៃដឹងពីអត្ថន័យ រឺ ខ្លឹមសាររបស់ email នោះ អ្នកត្រូវតែ encrypt email របស់អ្នកជាមុនសិន មុននឹងផ្ញើចេញ ហើយមានតែអ្នកទទួលតែមួយគត់ ដែលមាន private key ដើម្បីអាចផ្គូរផ្គង់ជាមួយនឹង public key ដែលប្រើសំរាប់ decrypt message អោយទៅជាលក្ខណៈដើមវិញ ។

របៀប Encrypt message ជាមួយនឹងOutlook 2003

  • ការ Encrypt លើ message តែមួយ
    • ចុចលើ New toolbar បន្ទាប់មកចុចលើ Options menu
    • ចុចលើ Security Settings
    • ចុច tick លើ Encrypt message contents and attachments
    • ចុចលើ Change Settings ដើម្បីជ្រើសរើស encryption certificate ដែលត្រូវប្រើ
    • បន្ទាប់មកចុចលើ OK button ៣ដង
  • ការ Encrypt លើ message ទាំងអស់
    • ចុចលើ Tools menu ជ្រើសរើសយក Options បន្ទាប់មកចុចលើ Security tab
    • ចុច tick លើ Encrypt contents and attachments for outgoing message
    • ចុចលើ Settings ដើម្បីជ្រើសរើស encryption certificate ដែលត្រូវប្រើ

របៀប Encrypt message ជាមួយនឹងOutlook 2007

  • ការ Encrypt លើ message តែមួយ
    • ចុចលើ New toolbar ជ្រើសរើសចុចលើ Message tab បន្ទាប់មកមើលនៅក្នុងបន្ទះ Options group ចុចលើ Encrypt message contacts and attachment button


ចំណាំៈ ប្រសិនបើអ្នកមិនឃើញ button នោះទេ
      • អ្នកត្រូវចុចលើបន្ទះ Options group នៅគែមក្រោមជ្រុងខាងស្តាំ បន្ទាប់មកវានឹងបង្ហាញជា message options dialog box
      • ចុចលើ Security Settings button ហើយបន្ទាប់មកនៅក្នុង Security properties dialog box ជ្រើសរើស tick លើ Encrypt message contents and attachments
      • ចុចលើ OK button បន្ទាប់មកចុចបិទ Message options dialog box
    • វាយបញ្ចូលអត្ថន័យ message របស់អ្នក បន្ទាប់មកផ្ញើចេញ
  • ការ Encrypt លើ message ទាំងអស់
    • នៅលើ Tools menu ជ្រើសរើសចុចលើ Trust center
    • បន្ទាប់មកចុចលើ E-mail security នៅខាងក្រោម Encrypted e-mail ជ្រើសរើសចុច tick លើ Encrypt contents and attachments for outgoing message
    • ចុចលើ Settings ដើម្បីជ្រើសរើស encryption certificate ដែលត្រូវប្រើ
    • ចុចលើ OK button ពីរដង
ចំណាំ៖
  • ដើម្បីផ្ញើ message ដែលបាន encrypt តាមរយៈ Internet អ្នកត្រូវតែផ្លាស់ប្តូរ certificate (.cer file) ជាមួយនឹងអ្នកទទួលរបស់អ្នក ។
    របៀបផ្ញើ certificate (.cer file) ទៅអ្នកទទួល
    • ផ្ញើ digitally signed message បន្ទាប់មកអ្នកទទួលនឹងបញ្ចូល email name និង certificate របស់អ្នកទៅក្នុង Contact
    • ផ្ញើ message ភ្ជាប់ជាមួយនឹង .cer file របស់អ្នក ដោយការ attach ឬ copy .cer file ដាក់ក្នុង floppy disk ។ អ្នកទទួលនឹង import .cer file ទៅក្នុង contact card របស់គាត់
    • បង្កើត contact card ជាមួយនឹង .cer file បន្ទាប់មកផ្ញើ Contact card នោះទៅអ្នកទទួលរបស់អ្នក
    • បោះពុម្ភ certificate របស់ដាក់ក្នុង LDAP directory ឬ directory ណាមួយដែលអាចអោយអ្នកដទៃអាចមើលឃើញ
    • បញ្ចូន certificate ដាក់ក្នុង shared file មួយ ដែលអាចអោយអ្នកដទៃអាច access បាន
  • ប្រសិនបើ System administrator របស់អ្នកបាន setup security សំរាប់ network របស់អ្នក ដោយប្រើកម្មវិធី Microsoft Exchange នោះវាមិនចាំទេក្នុងការផ្លាស់ប្តូរ certificate ។
  • 3DES គឺជា default encryption algorithm ។ ការ encrypt ដែលល្អបំផុត គឺមិនមានរយៈយូរក្នុងការកំណត់នោះទេ ដែលបង្កើតឡើងដោយ United States Government ។ Microsoft Outlook ប្រើប្រាស់ RC2 algorithm ដោយ default នៅពេលកំពុងដំនើរការនៅលើប្រព័ន្ធប្រតិបត្តិការណ៍ 40-bit តែមិនអាចដំនើរការលើប្រព័ន្ធប្រតិបត្តិការណ៍ 128-bit បានទេ

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា