For Android device For iOS device

កុម្ភៈ

ការ Encrypt ឯកសារដែលសំខាន់ៗ

ប្រសិនបើអ្នកជាទីប្រឹក្សាអ្នកជំនាញ ហើយតែងតែដំណើរការមុខជំនួញរបស់អ្នកជារៀងរាល់ថ្ងៃ ។ អ្នកនឹងត្រូវយក Laptop របស់អ្នកគ្រប់ទីកន្លែង ដើម្បីទំនាក់ទំនងព័ត៌មានជាមួយអតិថិជន តាមរយៈ Web site ជារៀងរាល់ពេលធ្វើការ និង វិសម្សកាល ។ ដើម្បីការពារទិន្នន័យសំខាន់ៗរបស់អតិថិជនរបស់អ្នកជាឯកជន វាគឺជារឿងសំខាន់ណាស់ដើម្បីជោគជ័យលើមុខជំនួញ និង រឹតបណ្តឹងចំណងមិត្តភាពរវាងអតិថិជនរបស់អ្នក ។ ជាការពិតណាស់អ្នកបាន Install firewall និង Antivirus software លើកុំព្យូរទ័ររបស់អ្នក ប៉ុន្តែទាំងនេះវាការពារតែទិន្នន័យដែល attack ពី Internet តែប៉ុណ្ណោះ ។ ចំពោះទិន្នន័យនៅក្នុង Laptop របស់អ្នក តើមានអ្វីកើតឡើងនៅពេលដែលត្រូវបានគេលួច ឬ ជ្រុះបាត់នោះ? ដូចនេះដើម្បីការពារចំពោះបញ្ហានេះ អ្នកអាចប្រើ Encrypting File System (EFS) ជាមួយនឹង Window XP Professional ។ នៅពេលដែលអ្នក encrypt file ឬក៏ folder គឺមានន័យថា file ឬ folder នោះនឹងត្រូវបំលែងទៅជាទំរង់អក្សរផ្សេងដែលមិនអាចមើលយល់ ។ ការបន្ថែម encrypt ទៅលើ file ឬ folder វាគឺជាជំរើសល្អ ដែលមាននៅក្នុង Window XP Professional ហើយអនុញ្ញាតអោយអ្នក encrypt និង decrypt ដោយអនុវត្តនូវវិធីងាយៗខាងក្រោមនេះ ។
ចំនាំ៖
ប្រសិនបើ encrypt file លើ user ណា គឺមានតែ user នោះប៉ុណ្ណោះដែលអាចមើលទិន្នន័យនោះយល់ ប៉ុន្តែចំពោះ user ផ្សេងដែល log in ក្នុងកុំព្យូទ័ររបស់អ្នក ហើយចង់មើល file ដែលអ្នកបាន encrypt គឺមិនអាចមើលយល់នោះទេ ។

1. ដើម្បី encrypt file រឺក៏ folder

  • Right click លើ file ឬ folder ដែលអ្នកចង់ encrypt ហើយបន្ទាប់មកចុច Properties
  • នៅលើ General tap ចុចលើ Advanced
  • រួចជ្រើសរើស tick លើ Encrypt contents to secure data
  • ចុចលើ OK button ពីរដង

គន្លឹះ

  • ចំពោះ file ឬ folder ដែលបាន compress គឺមិនអាចយកមក encrypt ទៀតនោះទេ ប្រសិនបើចង់ encrypt លើ file ឬ folder ដែលបាន compress នោះ វានឹងត្រូវ uncompress មកវិញមុននឹងត្រូវ encrypt ។
  • Encrypt the file and the parent folder: មានន័យថា encrypt ទាំង file និង folder របស់វា ហើយ file ដែលបញ្ចូលទៅក្នុង folder ដែលបាន encrypt នោះឯកសារនឹងត្រូវ encrypt ដោយស្វ័យប្រវត្ត ។ • Encrypt the file only: មានន័យថា encrypt តែ file ប៉ុណ្ណោះ ។
  • ប្រសិនបើអ្នកជ្រើសរើសយក Encrypt the file and the parent folder នោះវានឹងមានបង្ហាញ Confirm Attribute Changes មួយទៀតគឺ o Apply changes to this folder only: មានន័យថា encrypt តែ folder នេះប៉ុណ្ណោះ
  • Apply changes to this folder; subfolders and file: មានន័យថា encrypt ទាំងអស់ដែលមាននៅក្នុង folder នោះ

2. ដើម្បី decrypt file រឺក៏ folder

  • Right click លើ file ឬ folder ដែលអ្នកចង់ decrypt ហើយបន្ទាប់មកចុច Properties
  • នៅលើ General tap ចុចលើ Advanced
  • រួចអ្នកត្រូវដក tick ចេញពី Encrypt contents to secure data
  • ចុចលើ OK button ពីរដង

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា