មករា
គន្លឹះនិងល្បិចខ្លះៗ អំពីរបៀបដាក់រូបភាពឲ្យមានរាងជាពងក្រពើនៅក្នុង HTML & CSS
♦ រៀបរៀងដោយ លោក រ៉ាន់ ប៊ុនផេង
សួស្តីអ្នកទាំងអស់គ្នា ថ្ងៃនេះខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាអំពីរគន្លឹះនិងល្បិចខ្លះៗ នៅក្នុង HTML & CSS ដែលអាចឲ្យយើងដាក់រូបភាពមានរាងជាពងក្រពើបាន ។ ដើម្បីកុំឲ្យខាតពេលយូរ យើងអាចមើលទៅលើលទ្ធផល និងឧទាហរណ៍ជា code នៅក្នុងរូបភាពដូចខាងក្រោម ៖
♦ លទ្ធផលកូដ
→ ការពន្យល់កូដ HTML
- នៅពេលដែលយើងចុច Run File index នៅលើផ្ទាំង Browser អ្នកនឹងឃើញរូបភាពមានដំណើរការជារាងជាពងក្រពើ
- នៅបន្ទាត់ទី៦ គេប្រើ tag link ដើម្បីតភ្ចាប់ File HTML ជាមួយ File CSS ។
- នៅបន្ទាត់ទី១០ គឺគេប្រើClass មួយឈ្មោះថា box_pic ដើម្បីក្តោបរូបភាពភាពដែលនៅខាងក្នុង Class
- នៅបន្ទាត់ទី១១ គឺគេប្រើ tag image ដើម្បីបង្ហាញរូបភាព ។ ហើយចំពោះ Attribute src ឈ្មោះថា Image គឺជា Folder ដែលផ្ទុករូបភាពហើយ unnamed.jpg គឺជារូបភាពនៅក្នុង Folder ។
→ ការពន្យល់កូដ CSS
- នៅបន្ទាត់ទី៧ គេប្រើ Class “.box_pic” ដើម្បីបង្ហាញអំពី Property របស់ File CSS ។ នៅក្នុងClass “.box_pic” នៅបន្ទាត់ទី១២គេ Property border-radius ដើម្បី Box របស់ Class មានរាងជាពងក្រពើ ។ ហើយនៅបន្ទាត់ទី១៣គេប្រើ Property “Overflow:hidden” ដើម្បីកាត់តម្រឹម Size របស់ Property ផ្សេងដែលនៅខាងក្នុង Class ៕
→ សម្រាប់ Link Download កម្មវិធី ANTLearner សម្រាប់ Android & Windows http://www.antclasses.com/help/page/download.html
→ សម្រាប់ Link Download កម្មវិធីផ្សេងទៀតសម្រាប់ iOS & Android & Windows http://www.antclasses.com/help/page/application.html
→ ប្រសិនបើមានចង្ងល់ ឬមានសំណួរផ្សេងៗសូមផ្ញើសារចូល Facebook : https://www.facebook.com/anttrainning
→ សម្រាប់វគ្គសិក្សានៅអាន-ANT http://training.antkh.com/
→ លេខទូរសព្ទទំនាក់ទំនង ០១០/០១៦ ៦៦៦ ៦៥៣
💒 ទីតាំង #86B ផ្លូវ 313 កែង 606 សង្កាត់បឹងកក់២ ទួលគោក
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា