ឧសភា
ជីវប្រវត្តិសង្ខេបរបស់ស្ថាបនិកបង្កើតភាសា C++
បង្កើត Machine Learning មានសមត្ថភាពអាចវិភាគព័ត៌មានស្រ្តីដែលអ្នកបានស្គាល់
https://www.youtube.com/watch?v=IV60za4k9dc
ក្នុងយុគសម័យថ្មីនេះ មនុស្សរស់នៅពឹងផ្អែកលើបច្ចេកវិទ្យាស្ទើរតែទាំងស្រុង ។ ស្របពេលបច្ចេកវិទ្យាមានភាពរីកចម្រើន ភាសា Programming បានដើរតួនាទីយ៉ាងច្រើនក្នុងការជួយដល់មនុស្ស ក្នុងការបំពេញការងារណាមួយ ។ ជាក់ស្តែង ខណៈ ពេល ភាសា Programming ចេះតែជឿនលឿនទៅៗ យើងក៏មិនត្រូវភ្លេចពីស្ថាបនិកណាម្នាក់ដែលបានបង្កើតភាសាទាំងនោះឡើងដែរ ។ យើងបានដឹងរួចមកហើយ ពីស្ថាបនិកដែលបានបង្កើតភាសា C ឡើងគឺ លោក Dinnis Ritchie ។ ថ្ងៃនេះទស្សនាវដ្ដីអាន-ANT សូមលើកយកអត្ថបទមួយទៀតនិយាយពី ជីវប្រវត្តិសង្ខេបរបស់ស្ថាបនិកបង្កើតភាសា C++ ឡើង ដើម្បីឲ្យបងប្អូនដែលរៀនភាសា Programming ទាំងអស់បានយល់ដឹងដូចខាងក្រោម ៖
♣ ប្រវត្តិជើងខ្លាំងនៃស្ថាបនិកបង្កើតភាសា C++
លោក Bjarne Stroustrup គឺជាអ្នកវិទ្យាសាស្រ្តផ្នែកកុំព្យូទ័រម្នាក់ ដែលមានសញ្ញាតិដាណឺម៉ាក ។ គាត់កើតនៅថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ១៩៥០ នៅទីក្រុង Aarhus ប្រទេស ដាណឺម៉ាក ។ ហើយគាត់ទទួលបានសញ្ញាប័ត្រនៃបរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកគណិតវិទ្យានៅសាកលវិទ្យាល័យ Aarhus ក្នុងឆ្នាំ ១៩៧៥ និងបរិញ្ញាប័ត្របណ្ឌិតផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យ Cambridge ក្នុងឆ្នាំ ១៩៧៩ ។ គាត់គ៏ជាសាស្ត្រាចារ្យផ្នែកស្រាវជ្រាវដែលល្បីឈ្មោះម្នាក់ស្ថិតក្នុង College of Engineering Chair ផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រក្នុងសាកលវិទ្យាល័យ Texas A&M ហើយក៏ជាសាស្រ្តាចារ្យម្នាក់នៅ Columbia University និងធ្វើការនៅ Morgan Stanley ផងដែរ ។ គាត់បានទទួលស្នាដៃកិត្តិយសជាច្រើនរាប់បញ្ចូលទាំងលោក Bjarne Stroustrup គឺជាអ្នកអភិវឌ្ឍដំបូងគេបង្អស់ដែលបានច្នៃប្រឌិត និងអភិវឌ្ឍភាសា C++ ឡើង ។ គាត់ក៏បាននិពន្ធសៀវភៅ The C++ Programming Language ដែលបកប្រែទៅជា ១៩ ភាសា ហើយវាក៏ជាសៀវភៅមួយដែលគេចូលចិត្តអានផងដែរ ។ គាត់បានទទួលស្នាដៃកិត្តិយសជាច្រើនរាប់បញ្ចូលទាំងអាហារូបករណ៍ពីសមាគម ACM (Association for Computing Machinery) និងវិទ្យាស្ថាន IEEE (Institute for Electrical and Electronics Engineers) នឹងត្រូវបានជ្រើសតាំងជាសមាជិកនៃ US National Academy of Engineering ( NAE ) ។ នៅក្នុងឆ្នាំ ២០១៣ គាត់ត្រូវបានជ្រើសតាំងជា Electronic Design Hall of Fame ។
♣ កិត្តិយស និងស្នាដៃ
លោក Stroustrup បានទទួលបានពានរង្វាន់ពីសមាគម ACM នូវពានរង្វាន់ Grace Murray Hopper Award ក្នុងឆ្នាំ ១៩៩៣ , ពានរង្វាន់ពីវិទ្យាស្ថាន IEEE សម្រាប់ IEEE Computer Society Computer Entrepreneur Award ក្នុងឆ្នាំ ២០០៤, ពានរង្វាន់ពី Sigma Xi សម្រាប់ William Procter Prize for Scientific Achievement ក្នុងឆ្នាំ ២០០៥, ពានរង្វាន់ពី Dr. Dobb សម្រាប់ Excellence in Programming award ក្នុងឆ្នាំ ២០០៨, និងពាន់រង្វាន់ពី Aarhus University សម្រាប់ Rigmor og Carl Holst-Knudsens Videnskapspris ក្នុងឆ្នាំ ២០១០ ។ ក្នុងឆ្នាំ ២០១៥ លោកបានបង្កើត Fellow of the Computer History Museum សម្រាប់ការកែច្នៃ និងអភិវឌ្ឍនៃភាសា C++ របស់លោក ។
→សម្រាប់អត្ថបទប្រវតិ្តអ្នកបង្កើតភាសា C http://www.antkh.com/tech/2128
→សម្រាប់អត្ថបទប្រវតិ្តអ្នកបង្កើតភាសា C++ http://www.antkh.com/tech/2109
♣♣♣ រៀបរៀងអត្ថបទដោយ លោក អួន ហ៊ិនស៊ី
♣♣♣ ស្នាដៃសិស្សដែលបានបញ្ចប់វគ្គ សរសេរកម្មវិធីកុំព្យូទ័រនៅអាន-ANT http://training.antkh.com/achievements/?c=programming
♦♦♦ សមិទ្ឋិផលអាន-ANT មានទាំងសម្រាប់កុំព្យូទ័រ និងទូរសព្ទដៃ
→ កម្មវិធី ANTLearner សម្រាប់ (Android & Windows) កម្មវិធីនេះបង្កើតឡើងសម្រាប់ផ្ដល់ និងការចែករំលែកឯកសារជាអត្ថបទ ជាវីឌីអូ ជា source code និងបណ្ដាកូដគំរូជាក់ស្ដែងជាច្រើនទៀតក្នុងវិស័យព័ត៌មានវិទ្យា
http://www.antclasses.com/help/page/download.html
♦ សមិទ្ឋិផលអាន-ANT មានទាំងសម្រាប់កុំព្យូទ័រ និងទូរសព្ទដៃជាច្រើនទៀត
http://www.antclasses.com/help/page/application.html
♦♦ ប្រសិនបើមានចង្ងល់ ឬមានបញ្ហាលើការដំឡើងកម្មវិធីផ្សេងៗដែលបង្កើតដោយអាន-ANT ដូចផ្ញើសារចូល Page: https://www.facebook.com/ANTTechnologyTrainingCenter
♦♦ លេខទូរសព្ទទំនាក់ទំនង ០១០/០១៦ ៦៦៦ ៦៥៣
💒ទីតាំង #86B ផ្លូវ 313 កែង 606 សង្កាត់បឹងកក់២ ទួលគោក
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា