For Android device For iOS device
២០
កុម្ភៈ

ការ​ប្រើ​ប្រាស់ LinearLayout នៅ​ក្នុង Android

Layout គឺជា​ផ្នែក​មួយ​ដែល​សំខាន់​សម្រាប់​រៀបចំ និង​បង្កើត​ user interface ​ដែល​យើងអាច​បង្កើត​ layout ​តាមរយៈ​ពីរ​ប្រភេទ គឺ នៅ​ក្នុង xml file, និង បង្កើត​ object នៅ​ក្នុង programming ។ នៅ​ក្នុង​កម្មវិធី android មាន layout ជា​ច្រើន​ប្រភេទ ប៉ុន្តែ​ថ្ងៃ​នេះ អាន-ANT នឹងលើកយក linear layout មកបកស្រាយ ។ LinearLayout គឺជា view group មួយ​ដែល​តម្រៀប child view ​ទាំងអស់​របស់វាជាជួរៗ (ជួរដេក ឬ ជួរឈរ) ។

Linear Layout Attributes សំខាន់​ៗ​មួយចំនួន

· android:orientation គឺជា attribute មួយ​សម្រាប់​កំណត់ ទិសដៅ​ក្នុង​ការ​តម្រៀប view ​ដែល​ត្រូវបាន​គេចែកចេញជាពីរគឺ Vertical (បញ្ឈរ) និង Horizontal (ផ្តេក)

· android:layout_weight គឺជា attribute មួយ​សម្រាប់​បែងចែក space របស់ child view ​ដែល​មាននៅ​ក្នុង​ layout ដែល​ជា default តម្លែរបស់វាគឺសូន្យ ។

· android:id គឺជាកន្លែង​សម្រាប់​ដាក់​ឈ្មោះ​ឲ្យ​ view ហើយ​ឈ្មោះ​របស់វា​មិនអាច​ដាក់ជាន់​គ្នា​ទៅនឹង view ​ដទៃ​ទៀតបានទេ ។

· android:layout_width: គឺ​សម្រាប់​កំណត់​ប្រវែងរបស់ view

· android:layout_height: គឺ​សម្រាប់​កំណត់​កម្ពស់​របស់ view

· android:layout_gravity: គឺ​សម្រាប់​កំណត់​ទីតាំង view របស់ខ្លួនធៀបនឹង parent view.

· android:gravity: គឺ​សម្រាប់​កំណត់​ទីតាំង child view ឬ​ content ធៀបនឹងខ្លួនឯង ។

Ex.

យើងនឹង​បង្កើត​កម្មវិធី​មួយ​ដែល​មាន view ចំនួនបួនដោយ​ប្រើ​ប្រាស់ linear layout ​ដែល​ត្រូវ​តម្រៀប​ជាជួរឈរ ។

1. Input To:

2. Input Subject:

3. Input Message:

4. Button:

5. LinearLayout:

​ខាងក្រោម​នេះជាបណ្តុំនៃកូដ​ទាំងអស់​បញ្ចូល​គ្នា​៖

♣♣♣ រៀបរៀងអត្ថបទដោយ ៖ លោក ម៉ម ចាន់វិឆៃ

♣♣♣ ត្រួត​ពិនិត្យ​និងកែ​សម្រួល​អត្ថបទដោយ៖ លោក ទុម សកល

♣♣♣ ​វគ្គ Android Programming ​តម្លៃ ១៥០ដុល្លា http://training.antkh.com/mobile_applications_google_level_i.aspx

♣♣♣ ​កម្មវិធី​ Android ថ្មីៗ​របស់អាន-ANT ​ដែល​ចេញ​ក្នុង​ឆ្នាំ ២០១៦ http://antkh.com/tech/2315

♣♣♣ ​សម្រាប់​កម្មវិធី​វចនានុក្រម iOS របស់អាន-ANT និងរបៀប​ប្រើ​ប្រាស់​វចនានុក្រមអាន-ANTឲអស់​លទ្ធភាព http://antkh.com/tech/2465

 

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា