ធ្នូ
គន្លឹះនិងល្បិចខ្លះៗ ៖ ដើម្បី Validation Form Register នៅក្នុង PHP
សួស្តី! ! ប្រិយមិត្ត ទាំងឡាយ ជាពិសេសអ្នកដែលកំពុងពេញនិយមតាមដាននិងធ្វើការស្រាវជ្រាវចំណេះដឹងបន្ថែម នៅលើវេបសាយ ANTទាំងអស់គ្នា ។ ថ្ងៃនេះនាងខ្ញុំចង់បង្ហាញវិធីសាស្រ្តមួយគឺការធ្វើ Validation Form ដោយប្រើប្រាស់ ភាសា PHP ។ ជាការពិតណាស់លោកអ្នកតែងតែចង់ឲ្យវេបសាយ ឬកម្មវិធីរបស់លោកអ្នក កាន់តែមានមានសុវត្ថិភាព ព្រមទាំងអាចរក្សាទុកនូវព័ត៌មានរបស់អ្នកប្រើប្រាស់ឲ្យកាន់តែមានប្រសិទ្ធភាព ដូច្នេះគួរតែជ្រើសរើសយកកាធ្វើ Validate Data ដែលអ្នកប្រើប្រាស់បានបំពេញក្នុង Form ហើយការបំពេញនោះត្រូវគោរពតាមទម្រង់បែបបទរបស់វាដូចជា អ៊ីម៊ែល លីង ផាស្វឺត (Password) និងព័ត៌មានមួយចំនួនទៀតជាដើមមុនពេលដែលអ្នកប្រើប្រាស់អាចចូលទៅកាន់វេបសាយ ឬ កម្មវិធីរបស់លោកអ្នក ។ ដូច្នេះកុំឲ្យខាតពេលវេលាយូរ “តោះ! ” យើងទៅមើលពីលទ្ធផល និងរូបភាពកូដ Validation Form Register នៅខាងក្រោមទាំងអស់គ្នា៖
+ លទ្ធផលកូដទាំងមូល
+ ការពន្យល់លទ្ធផលកូដ
- នៅពេលដែលយើងមិនបានបំពេញព័ត៌មាននៅក្នុង Form ឬ បំពេញមិនអស់នៃព័ត៌មាន ឬ បំពេញមិនតាមទម្រងបែបបទ បន្ទាប់មក ធ្វើ ការចុចលើប៊ូតុង Register នោះវានឹងបង្ហាញ Message Error ខាងក្រោមនៃ Input នីមួយៗ ។
- ប្រសិនបើយើងបានបំពេញគ្រប់ Input ត្រូវតាមទម្រង់នីមួយៗនិងតាមលក្ខខណ្ឌដែលមានកំណត់នោះវានឹង បង្ហាញ Alert Message ប្រាប់ថា Register successfully
+ កូដ HTML នៅក្នុង File PHP
+ ពន្យល់កូដ HTML
- ជាដំបូងយើងត្រូវបង្កើត Form Register ដោយប្រើប្រាស់កូដ HTML ជាមុនសិន
- បន្ទាត់ទី៩៦ គឺជាការភ្ជាប់ link ទៅកាន់ File CSS ដើម្បីដាក់ Style ទៅឲ្យForm របស់យើងដូចបង្ហាញក្នុង លទ្ធផល ។
- បន្ទាត់ទី៩៩ បង្កើត Form Element មួយ ដែលនៅត្រង់ Attribute Action គេសរសេរថា action=”index.php” នៅត្រង់នេះមានន័យថា Form នឹងផ្ញើទិន្នន័យបន្តទៅកាន់ File “index.php” ដដែលបន្ទាប់ពី Form ត្រូវបានបញ្ចូនដោយ Input ប្រភេទ Submit ។
- នៅបន្ទាត់ ៩៩ ដដែល ត្រង់ method= ‘POST’ មានន័យថា Form នឹងបញ្ចូន ទិន្នន័យតាមរយៈ POST Method ។
- នៅបន្ទាត់១០២, ១០៦, ១១១, ១១៦, ១២០និង ១២៤ គឺជាការបង្កើត Input នៅក្នុង Form ហើយនៅក្នុង Input
នីមួយៗយើងបានកំណត់ ឈ្មោះរបស់វា (name) ដើម្បីធ្វើការចាប់តម្លៃចេញពី Input នោះ ។
- នៅបន្ទាត់ទី ១២៧ គឺជាការបង្កើត Input មួយប្រភេទ submit ដើម្បីបង្កើត ព្រិត្តឹការណ៍ (Event) ឲ្យ Form ។
- នៅបន្ទាត់១០៣, ១០៧, ១១២,១១៧, ១២១, ១២៥ គឺជា Element span សម្រាប់បង្ហាញកំហុស (Message Error) ។
+ កូដ PHP
+ ពន្យល់កូដPHP
- បន្ទាត់ទី ៣ រហូតដល់បន្ទាត់ទី ៩ គឺជាមុខងាសម្រាប់សម្អាតទិន្នន័យនៅក្នុង Input បន្ថែម ដូចជា៖
$data = trim ($data) សម្រាប់ កាត់ ចន្លោះខាងមុខនិងខាងក្រោយនៃ អក្សរ ដែលបានបញ្ជូល ។
$data = stripslashes ($data) សម្រាប់លុប Backslashes (\) ចេញពីអក្សរ ។
$data = htmlspecialchars ($data) មុខងារ htmlspecialchars បម្លែង តួអក្សរពិសេសដូចជា (<, >, &, and ") ទៅជាធាតុ HTML ។
- បន្ទាត់ទី ១១ តាង ឈ្មោះអថេរ (Variable) សម្រាប់ Message Error ។
- បន្ទាត់ទី១២ តាងឈ្មោះអថេរ (Variable) សម្រាប់កំណត់តម្លៃទទួលពី Input នីមួយៗ ។
- បន្ទាត់ទី ១៦ ពិនិត្យមើលថាតើ Form ត្រូវបានបញ្ចូនដោយប្រើប្រាស់ មុខងា (method) “POST” ដែល ឬទេ?
- បន្ទាត់ ១៧ ដល់ ២២ គឺការទៅចាប់យកតម្លៃចេញពី Form គ្រប់ Input បន្ទាប់មកយកទៅពិនិត្យជាមួយនឹង
Function (test_input) បន្ទាប់មកទៀត ដាក់ឲ្យស្មើជាមួយនឹង អថេរដែលបានតាងទុកនីមួយៗនៅបន្ទាត់ទី១២ ។
- បន្ទាត់ទី ២៥ ដល់ ៣៣ ពិនិត្យមើលតម្លៃរបស់ $firstName ចេញពី Input និងដាក់លក្ខខណ្ឌថា តើមានតម្លៃ ឬអត់ បើអត់
យើងធ្វើការកំណត់ Message Error ។ ប៉ុន្តែប្រសិន បើមានតម្លៃ នៅក្នុង Input យើងធ្វើការពិនិត្យលក្ខខណ្ឌ តាមរយៈ Regular Express គឺ preg_match (/^ [a-zA-Z] *$/) មានន័យថា កំណត់ជា អក្សរដោយបានទាំងអក្សរតូច និងអក្សរធំ ។ បន្ទាប់មកកំណត់
$isValit ទៅជា False វិញ ។
- បន្ទាត់ទី៣៤ ដល់ បន្ទាត់ ៤២ គោលបំណងដូចទៅនឹង បន្ទាត់ ២៥ ដល់ ៣៣ ។
- បន្ទាត់ទី ៤៤ ដល់ ៥២ ពិនិត្យមើលតម្លៃ របស់ Email ។ សម្រាប់ filter_var ($email, FILTER_VALIDATE_EMAIL)
ពិនិត្យមើលតម្លៃ Email ឲ្យត្រូវតាមទម្រង់ របស់ Email ។
- បន្ទាត់ ៥៤ ដល់ ៥៩ ធ្វើការពិនិត្យ តម្លៃរបស់ ផាស្វឺត (Password) និងកំណត់ចំនួនតួររបស់ផាស្វឺត យ៉ាងតិច៦ខ្ទង់ ។
- បន្ទាត់ ៦០ ពិនិត្យមើលតម្លៃរវាង Password និង Confirm_password ថាតើវាដូចគ្នា ឬអត់ បើមិនដូចគ្នាទេ យើងបង្កើតជា
Message Error មួយ ។
- បន្ទាត់ ៦៦ ដល់ ៧៥ ពិនិត្យមើលតម្លៃរបស់ វេបសាយ ។ សម្រាប filter_var ($website, FILTER_VALIDATE_URL)
ពិនិត្យមើលតម្លៃ វេបសាយ ឲ្យត្រូវតាមទម្រង់ជា URL ។
- បន្ទាត់ទី ៧៦ ដល់ ៧៩ សម្រាប់ពិនិត្យលក្ខខណ្ឌថា តើ isValit ពិត (True) ឬ មិនពិត (False) បើពិត និងធ្វើការបង្ហាញ
Alert ទៅកាន់អ្នកប្រើប្រាស់នូវ Message “You registration successfully! ” ។
+ កូដ CSS
+ ពន្យល់កូដ CSS
- បន្ទាត់ទី១ ដល់បន្ទាត់ទី១០ គឺជាការកំណត់ Style ទៅលើ Body ដូចជា ប្រភេទអក្សរ, ពណ៌ផ្ទៃខាងក្រោយ, កម្ពស់ និង គម្លាតជុំវិញ ។
- បន្ទាត់ទី ១៣ ដល់បន្ទាត់ទី ២០ កំណត់ពណ៌ខាងក្រោយ, ប្រវែងទ្រនាប់ (Padding) , ភាពកោង, ស្រមោល, និងប្រវែងនៃ Form ។
- បន្ទាត់ទី ២២ ដល់បន្ទាត់ទី ២៧ កណត់ Style ទៅលើ Class title ដូចជា ទំហំអក្សរ, ធ្វើឲ្យអក្សរនៅចំកណ្តាល, គម្លាតខាងក្រោម
និងពណ៌នៃ Title ។
- បន្ទាត់ទី ២៨ ដល់បន្ទាត់ ៣១ សម្រាប់ធ្វើឲ្យ Filed ទាំងពីរនៅ Class name មានគម្លាតនឹងគ្នា ។
- បន្ទាត់ទី ៣២ ដល់បន្ទាត់ ៣៩ កំណត់ប្រវែងឲ្យ ទៅ Filed នៃ Filed first_name និង Last_name ។
- បន្ទាត់ទី៤៣ កំណត់ គម្លាតខាងក្រោមនៃ Filed class name នៅក្នុងForm ។
- បន្ទាត់ទី ៤៦ដល់ ៥៥ កំណត់ ប្រវែង, ទំហំស្រទាប់ ទំហំព្រដែន (Border) និង ភាពកោង នៃ Filedនីមួយៗ ។
- បន្ទាត់ទី ៥៧ ដល់ ៦៦ កំណត់ ផ្ទៃពណ៌ខាងក្រោយ, ប្រវែង, ពណ៌អក្សរ, ទំហំអក្សរ និងរូបចង្អុលដៃ នៅពេល Hover
នៃ ប៊ូតុង បញ្ចូន ឬ Register ។
- បន្ទាត់ទី ៦៨ ដល់ ៧០ សម្រាប់កំណត់ ផ្ទៃពណ៍ខាងក្រោយ នៅពេលHover លើប៊ូតុង ។
- បន្ទាត់ទី ៧២ដល់ ៧៥ កំណត់ពណ៌ និង ទំហំនៃអក្សរ លើ Message Error នីមួយៗ ។
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា