For Android device For iOS device
១០
សីហា

របៀបប្តូរ Background និង កាត់រូប​សម្រាប់​បិទកាត

នេះជាវិធីងាយៗ​ក្នុង​ការកាត់រូប​សម្រាប់​បិទកាត ឬ សម្រាប់​បិទលើ​ប្រវត្តិ​រូប (CV) ចាប់ពីពេលនេះទៅអ្នកមិនចាំពិបាកទៅកន្លែងថតរូបទៀតទេដោយគ្រាន់អនុវត្តន៍​តាមវិធី​ខាងក្រោម ៖

+ ដំបូងយើងចូលបើក​កម្មវិធី​ Adobe Photoshop រួចចុចលើ Menu Bar ចុចលើ File រួចជ្រើសយក Open ដើម្បី​បើកទីតាំង​រូបភាព​ដែល​យើងចង់កែ 

+ ក្រោយពីបាន​រូបភាព​ហើយយើងជ្រើសយក Polygonal Lasso Tool ដើម្បី​Select ត្រង់ Background 

+ ក្រោយពី​ select លើ Background រួចសូមចុច Menu Layer រួច New  → Layer ដើម្បី​បង្កើត​ Layer ថ្មី​ឲ្យ​ Background

+ ​បន្ទាប់មក​យើងចាក់ពណ៌​ឲ្យ​វាដោយរើសយកពណ៌ផ្ទៃមេឃចាស់ នឹង យក Paint Bucket Tool មកចាក់លើ Layer ​ដែល​យើង Select រួច

+ ​បន្ទាប់មក​ទៀតយើងជ្រើសយក​ Curves.. ដើម្បី​បន្ថែម​ពន្លឺ​ឲ្យ​រូបភាព រួចចុច Ctrl + E ដើម្បី Merge Layer ចូល​គ្នា​

+ ​បន្ទាប់មក​ទៀត ដើម្បី​កំណត់​ទំហំ​រូបភាព 3 x 4 សូមជ្រើសយក Crop Tool ដោយដាក់ Width 3cm និង Height 4cm ​សម្រាប់​រូបភាព 4 x 6 Width 4cm Height 6cm រួចចុច Enter

+ ​ចំណុច​ចុងក្រោយ​យើងយក Move Tool ទាញ​រូបភាព​ដែល​យើង Crop រួចដាក់់ចូល​ក្នុង​ក្រដាស់​ដែល​យើង​បង្កើត​ថ្មី​ជាការស្រេច ។

វគ្គ Adobe photoshop តម្លៃ ៦០ដុល្លា ឬ ២៤០០០០រៀល សិក្សា​រយៈពេល ៥០​ម៉ោង​ http://training.antkh.com/adobe_photoshop.aspx

​សម្រាប់​ព័ត៌មាន​ទំនាក់ទំនងមកយើង​ខ្ញុំ ៖ លេខ​ទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣

ឬ​ Facebook: https://www.facebook.com/anttrainning

ដើម្បី​ទទួលបានអត្ថបទថ្មីៗ​ដែល​ទាក់ទងនឹង​បច្ចេកវិទ្យា​សូមចុច Like លើ Facebook Page: ANT Magazine

ដើម្បី​ទទួលបាន​ព័ត៌មាន​ប្រចាំ​ថ្ងៃ​ពីអាន-ANT សូម​ចូលរួម​ជាសមាជិក Facebook Group: https://www.facebook.com/groups/ANTTrGroup/

website: www.antkh.com

រៀបរៀងអត្ថបទដោយ ៖ កញ្ញា អាលី អានីតា

កែ​សម្រួល​អត្ថបទដោយ ៖ ជា សែនកុសល

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា