For Android device For iOS device

កក្កដា

ផុស​រូបភាព​ដែល​មានចលនា​នៅលើ Facebook

Facebook គឺជាគេហទំព័រមួយ​ដែល​មានការ​និយម​ប្រើ​ប្រាស់​ច្រើន ដែល​លោកអ្នក​អាចបង្ហោះ​រូបភាព ឬ​ក៏​វីឌីអូ​ផ្សេងៗ​បាន ប៉ុន្តែ​លោកអ្នក​មិនអាច​បង្ហោះ​រូបភាព​ដែល​មានចលនាបានទេ (.gif) ដូចនេះយើងនឹងលើកយកមក​បង្ហាញ​នូវ​វិធីសាស្ត្រមួយ​ដែល​អាចធ្វើបាន​យ៉ាង​ងាយស្រួល ។ ជំហានដំបូងសូមចូល​ទៅកាន់​គេហទំព័រ www.giphy.com បន្ទាប់មក​លោកអ្នក​នឹងឃើញ​ផ្ទាំង​មួយដូច​ខាងក្រោម​៖

​ក្នុង​នោះ​លោកអ្នក​នឹងឃើញមាន​រូបភាព​ដែល​មានចលនា​ស្អាត​ៗ​ជា​ច្រើន​ហើយ​លោកអ្នក អាច​ជ្រើសរើស​តាម​ប្រភេទ និង អាច​ស្វែងរក​តាម​ឈ្មោះ​តាម​តម្រូវ​ការបានដូច​ក្នុង​រូប​ខាងក្រោម​៖

សូម​ស្វែងរក​រូបភាព​ណា​ដែល​លោកអ្នក​ពេញចិត្ត​បន្ទាប់មក​ចុចលើ​រូបភាព​នោះ៖

​លោកអ្នក​អាចផុស​ទៅកាន់ facebook ឬ​ក៏ social network ដទៃ​ទៀតបានដោយ​គ្រាន់តែ​ចុចរូប icon នៅ​ក្នុង​ប្រអប់ដូច​ខាងក្រោម​៖

ក្រោយពេល​ដែល​លោកអ្នក​ចុចលើ icon facebook វានឹង​បង្ហាញ​ផ្ទាំង​ដូច​ខាងក្រោម​៖

សូម​ជ្រើសរើស​ដូច​ខាងក្រោម​បន្ទាប់មក​ចុចលើប៊ូតង់ Post to Facebook នោះរូបភាបដែមានចលនានោះនឹងបាន​បញ្ចូន​ទៅ facebook របស់​លោកអ្នក​៖

​ចំណាំ​៖ ប្រសិនបើ​លោកអ្នក​មាន​រូបភាព​ផ្ទាល់​ខ្លួន លោកអ្នក​អាច Upload រូបភាព​នោះបាន បន្ទាប់មក share រូបភាព​នោះ​ទៅកាន់ facebook របស់លោកដូចការ​ណែនាំ​ខាងលើ ៕

សូមសាកល្បងដោយខ្លួនអ្នក! !

♦ រៀបរៀងអត្ថបទដោយ ៖ លោក ស្រីទិត្យសត្យា កែ​សម្រួល​អត្ថបទឡើងវិញដោយ លោក តី សុជាតិថា

 ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ​ច្បាប់​ទី៥៣ ​សម្រាប់​ខែ កញ្ញា ឆ្នាំ​២០១៣

 ​សម្រាប់​ព័ត៌មាន​វគ្គ​សិក្សា​កុំព្យូទ័រ​នៅអាន-ANT http://training.antkh.com/

សម្រាប់​ព័ត៌មាន​ទំនាក់ទំនងមកយើង​ខ្ញុំ ៖ លេខ​ទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣

ឬ​ Facebook: https://www.facebook.com/anttrainning

Facebook Page: ANT Magazine

Facebook Group: https://www.facebook.com/groups/ANTTrGroup/

website: www.antkh.com

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា