For Android device For iOS device

កក្កដា

រៀន​បង្កើត Cartoon Movie តាមរយៈ Online Tool

កែ​សម្រួល​ឡើងវិញ ខែ មិថុនា ឆ្នាំ ២០១៦

​លោកអ្នក​អាចសាកល្បង​ធ្វើជា​រូបភាព​មានចលនា (Cartoon Movie) បាន​យ៉ាង​ងាយស្រួល​តាមរយៈ​គេហទំព័រមួយគឺ Dvolver.com ហើយ​លោកអ្នក​អាច​ជ្រើសរើស ចលនា​និងការសន្ទនារបស់តួអង្គ​នីមួយៗ​បានដោយ​គ្រាន់តែ​ជ្រើសរើស tools តាមការ​ណែនាំ ហើយ​ថែមទាំង​អាច​ផ្ញើ​វា​ទៅកាន់​មិត្តភក្ក័ឫមនុស្សជាទីស្រឡាញ់បាន ។

♦ ការ​បង្កើត​

ដើម្បី​ប្រើ​ប្រាស់ Tool Online ​សម្រាប់​បង្កើត Cartoon Movie បានអ្នកត្រូវចូល​ទៅកាន់​អាស័យដ្ឋាន http://www.dvolver.com/moviemaker/make.html ក្រោយមក​វានឹង​បង្ហាញ​ដូច​ខាងក្រោម​៖

​បន្ទាប់មក​យើងត្រូវ​ជ្រើសរើស Background និង Sky ដូចរូប​ខាងក្រោម​រួចចុច NEXT 

ក្រោយពេល​ជ្រើសរើស Background និង Sky រួចរាល់ហើយ​វានឹង​បង្ហាញ​ដូច​ខាងក្រោម ដែល​ឈានដល់​ដំណាក់​កាល​ជ្រើសរើស​សកម្មភាពរបស់តួអង្គ​ដែល​អ្នកត្រូវ​ជ្រើសរើស​ស្ថានភាព​ដំណើរ​រឿង ដែល​វានឹង​បង្ហាញ​នៅ​ផ្នែក​ខាង​ស្ដាំ​ដៃ ដូចបាន​បង្ហាញ​ក្នុង​រូប ។

ជំហានបន្ទាប់គឺ​តម្រូវ​ឲ្យ​លោកអ្នក​ជ្រើសរើស​រូបរាង និងចរិត​លក្ខណៈ​របស់តួអង្គ​ទាំងពីរ ក្រោយពី​លោកអ្នក​បាន​ជ្រើសរើស​រួចសូមចុច NEXT 

​ខាងក្រោម​នេះជាការសន្ទនារវាងតួអង្គ​ទាំងពីរ​សូមបំពេញរួចចចុ NEXT

​ផ្ទាំង​ខាងក្រោម​គឺជាការ​ជ្រើសរើស​សំឡេង​សម្រាប់ Cartoon នេះ៖

​បន្ទាប់មក​ទៀតត្រូវចុច Finish Movie នោះ​វានឹង​ឲ្យ​យើងបំពេញ​ឈ្មោះ Movie ​ដែល​បាន Design ដូចរូប​ខាងក្រោម ៖

​បន្ទាប់មក​អ្នកអាច ចុច PREVIEW &SEND MOVIE ដើម្បី​មើល movie ​ដែល​យើងបាន​រៀបចំ បន្ទាប់យើងត្រូវបំពេញ​ឈ្មោះ និងអ៊ីមែល​របស់អ្នក​ដែល​យើងចង់​ផ្ញើ​ទៅកាន់​​ព្រមទាំង​អ៊ីមែល​របស់អ្នក​ផ្ញើ​ហើយចុចលើពាក្យ SEND

​នៅពេល​ movie បាន​ផ្ញើ​ទៅរួចរាល់​វានឹង​ចេញសារដូច​ខាងក្រោម ៖

សូមសាកល្បងដោយខ្លួនអ្នក! ! !

ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី៤៨ សម្រាប់​ខែ មីនា ឆ្នាំ​២០១៣ កែ​សម្រួល​អត្ថបទឡើងវិញដោយ ៖ លោក តី សុជាតិថា

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា