For Android device For iOS device
២៣
មិថុនា

Firebug-Web Designer & Developer ចាំបាច់ត្រូវការ

កាលពីអត្ថបទមុនៗ​យើងបានលើកមក​បង្ហាញ​រួចមកហើយ​នូវ កម្មវីធីជំនួយ Firebug និងបាននិយាយ​លម្អិត​ពីការ​ដំឡើង និង ប្រើ​ប្រាស់ InpectTool ក្នុង​ការ​ពិនិត្យ​មើលកូដតាម ទីតាំង​ដែល​ចង់បាន ហើយអាច​គ្រប់គ្រង​ភាសាកូដ HTML និង CSS បាន​យ៉ាង​ងាយស្រួល មិនតែប៉ុណ្ណោះ Firebug ​ក៏​មាន​តួនាទី​សំខាន់​មួយទៀតគឺការត្រួត​ពិនិត្យ​មើល​នូវ​រាល់កូដ Javascript ​ក្នុង webpage មួយ​នោះហើយ​វានឹង​ប្រាប់ទីតាំង Error និង ចំណុច Error បានច្បាស់លាស់ ពី​ព្រោះ​ថាតាមធម្មតា​ក្នុង​ការ​សរសេរ​កូដ Js ​នៅពេល​ដែល​កូដមិន​ដំណើរ​ការ ឫ Error វាមិន​បង្ហាញ​ទេហើយវាបានបង្ករភាពពិបាកដល់ អ្នក​សរសេរ​ក៏​ដូចជា​អ្នក​ប្រើ​ប្រាស់ ដូចនេះ​ថ្ងៃ​នេះយើងសូមលើកយកចំំណុចនេះមក​បង្ហាញ​៖

♦ Firebug ​សម្រាប់ Javascript

​ប្រសិនបើ web page មានកំហុស javascript នោះ​នៅពេល​បើក firebug ​វានឹង​បង្ហាញ​រូប error នៅ​ផ្នែក​ខាង​ស្ដាំ និង ខាងក្រោម ។ សូម​លោកអ្នក​ចុចលើរូប error នោះ​វានឹង​បង្ហាញ​ផ្ទាំង error ធំ (​ក្នុង tab console -> error) នៅ​ផ្នែក​ខាងក្រោម​ដូច​ក្នុង​រូប ដែល​មានប្រាប់ពីបន្ទាត់ និង កំហុសនៃការ​សរសេរ​កូដបានច្បាស់លាស់ ។  

ពន្យល់ error

ចំំណុចទីមួយ Invalid assignment ​មានន័យថា​ក្នុង​statement នោះប្រហែលជាខុស​ប្រភេទ​ទិន្នន័យ ឫ បញ្ចូល​តម្លៃ​មិនត្រឹមត្រូវ ហើយអាចនិយាយបានថា អថេរ w រកមិនឃើញ ឫ មិនមាន​តម្លៃ ។ ដែល​នៅត្រង់​ចំណុច​ទីពីរ គឺមាន​បង្ហាញ​ពីទីតាំង និង បន្ទាត់នៃកូដនោះ​ដែល​ងាយស្រួល​ក្នុង​ការកែប្រែ ។

ការកែប្រែកូដ​នៅលើ web page តាមរយៈ firebug

ក្រៅពីមានមុខងារ​ក្នុង​ការចាប់កំហុសនៃការ​សរសេរ​កូដ firebug ​ក៏​អាច​ធ្វើការ​កែប្រែ ឬ​បន្ថែម​កូដ​នៅលើ web page នោះបានថែមទៀត​ដោយ​គ្រាន់តែ​ដោយ​គ្រាន់តែ​ចុច​នៅលើ​ផ្ទាំង​មួយ​ដែល​នៅខាង​ស្ដាំ​និងខាងក្រោយបង្អស់ ដែល​យើងនឹងសាកល្បង​សរសេរ​កូដ Javascript ដើម្បី​កែប្រែពណ៌ផ្ទៃរបស់គេហទំពរ័នោះបាន​ទៀតផង សូមមើលអនុវត្តន៍ដូច​ខាងក្រោម​៖

សូមសាកល្បងដោយខ្លួនអ្នក! ! !

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា