For Android device For iOS device

មិថុនា

Add-on ល្អៗ​សម្រាប់ Web developer

Firefox គឺជា Browser មួយ​ដែល​មាន​តួនាទី​បកប្រែភាសាកូដ នឹង អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​អាច ចូល​ទៅកាន់​អ៊ីនធឺណែតបាន ហើយសព្វ​ថ្ងៃ​នេះវាមានអ្នក​ប្រើ​ប្រាស់​ជាង ៥០០ លានអ្នកនៅ ទូទាំងពិភពលោក ហើយការពេញ​និយម​ប្រើ​ប្រាស់​ច្រើន​នេះគឺ​ដោយសារ​តែវាមាន Add-on ជំនួយ​ច្រើន ពោលគឺ​ងាយស្រួល​ក្នុង​ការ​ប្រើ​ទាំងអ្នកមើលនិង​សម្រួល​ដល់​ការងារ​វែបសាយផង​ដែល ។ ដូច្នេះ​ថ្ងៃ​នេះយើងសូម​ណែនាំ​ពី Add-on ល្អៗ​សម្រាប់ Website Designer និង Developer ដើម្បី​ជំនួយថែមទៀត ។ ប៉ុន្តែ​មុននឹងចូលដល់ការ​ណែនាំ​យើងសូម​បង្ហាញ​ពីរបៀប ក្នុង​ការ​ដំឡើង Add-on ជាមុនសិន

សូមចុច like គេហទំព័រអាន-ANT www.antkh.com  ដើម្បី​ទទួលបាន​ព័ត៌មាន​ថ្មីៗ​ទាក់ទងនឹង​បច្ចេកវិទ្យា​ 

♦ ការ​ដំឡើង​ Add-on

​ជាដំបូង​សូមបើក​កម្មវិធី​ Firefox របស់​លោកអ្នក​ ​បន្ទាប់មក​ចូល Setting រួចចុច Add-on

ក្រោយពីចូលដល់ Add-on Panel រួចហើយសូម​ក្រឡេក​មើលទៅប្រអប់ Search ​ដែល​អាច​ឲ្យ លោកអ្នក​វាយ​បញ្ចូល​ឈ្មោះ​ Add-on រួច​គ្រាន់តែ​ចុច Install តាមចង់បានរួច​ជាការស្រេច​
​ចំណាំ​៖  Add-on មួយចំនួនក្រោយពី​ដំឡើង​រួចវាទាមទា​ឲ្យ​យើង restart firefox ​សូមកុំ​បាតម្ភ វាមិនមាន​បញ្ហា​នោះទេ

♦ ការ​ណែនាំ​ Add-on ល្អៗ​:

- FIREBUG

គឺជា add-on ​ដែល​ទទួលបានការពេញ​និយម​ជាងគេ​បំផុត​សម្រាប់ web developer  Firebug ​ត្រូវបាន​ដំឡើង​ទៅ​ក្នុង Firefox ដើម្បី​ត្រួត​ពិនិត្យ​មើលកូដ HTML, CSS និង Javascript ​ដែល​វា​ងាយស្រួល​ក្នុង​ការ​ស្វែងរក​ប្លុកនៃកូដនោះ ។

♦ ការ​ដំឡើង FIREBUG

សូមវាយពាក្យ Firebug No Restart នោះ​វានឹង​បង្ហាញ​ដូច​ខាងក្រោម​៖

♦ ការ​ប្រើ​ប្រាស់ FIREBUG

សូមចូល​ទៅកាន់​គេហទំពរ័​ណាមួយ​ក៏​បាន​ដែល​លោកអ្នក​ចង់គ​ពិនិត្យ​មើលកូដរួចចុច​ទៅលើ Icon របស់ firebug 

វាមានលក្ខណ:​ពិសេស​មួយគឺ​ត្រូវបាន​គេហៅថា Inspect tool ​ដែល​ជា​ឧបករណ៍​ជំនួយមួយ​សម្រាប់​ស្វែងរក​ប្លុកនៃកូដដោយ​គ្រាន់តែ​ចុចលើ Icon Inspect ​ដែល​នៅ​ខាងលើ​ផ្នែក​ខាង​ឆ្វេង បន្ទាប់មក​វានឹង​ឲ្យ​យើង select ចំទីតាំងនៃប្លុក​ណាមួយ​ដែល​យើងចង់បាន ក្រោយពីបាន select រួច​វានឹង​បង្ហាញ​កូដដោយមាន HTML CSS នឹង JavaScript ហើយយើងអាច​ចម្លង និង កែប្រែកូដនោះបានបណ្ដោះអាសន្នដូចរូប​ខាងក្រោម ៖

♦ Measurelt

គឺជា add-on មួយ​ដែល​មាន​តួនាទី​ក្នុង​ការវាសពីប្រវែងប្លុក ឬ​រូបភាព​ណាមួយ ដើម្បី​ចង់ដឹងអំពី បណ្ដោយ នឹង ទទឹងច្បាស់លាស់ ។

ការ​ដំឡើង Measurelt

សូមវាយពាក្យ Measurelt នោះ​វានឹង​បង្ហាញ​ដូច​ខាងក្រោម​៖

♦ ការ​ប្រើ​ប្រាស់ FIREBUG

វាមិនមានភាពស្មុគស្មាញ​ក្នុង​ការ​ប្រើ​ប្រាស់​នោះទេគឺ​គ្រាន់តែ​ចូល​ទៅកាន់​វែបសាយ​ណាមួយ រួចចុច​ទៅលើ​ Icon របស់ Measurelt ក្រោយមកនឹង​បង្ហាញ​ដៃ​សម្រាប់​ទាញ​ដែល​អាច​ឲ្យ​ចាប់ទាញ ដើម្បី​វាស់វែងតាម​តម្រូវ​ការរបស់យើង ។

- Wappalyzer

គឺជា add-on មួយ​សម្រាប់ developer ​ក្នុង​ការ​ពិនិត្យ​មើលភាសា ឬ Framework ផ្សេងៗ​ដែល បាន​ប្រើ​ប្រាស់​ក្នុង​គេហទំពរ័​ណាមួយ​វានឹង​បង្ហាញ​ភាសា​ទាំងនោះ​នៅលើ Address Bar ​ដែល ងាយស្រួល​មើល​សម្រាប់​អ្នក​ប្រើ​ប្រាស់ ។

♦ ការ​ដំឡើង Wappalyzer

សូមវាយពាក្យ Wappalyzer នោះ​វានឹង​បង្ហាញ​ដូច​ខាងក្រោម​៖

♦ ការ​ប្រើ​ប្រាស់ Wappalyzer

ពិតជា​ងាយស្រួល​ជាង Add-on ផ្សេងៗ​ពី​ព្រោះ​វាមិនចំបាច់រៀនពីរបៀប​ក្នុង​ការ​ប្រើ​ប្រាស់​នោះ ទេ ពោលគឺវា​ដំណើរ​ការ​គ្រប់ពេល​ដែល​យើងបើក Firefox ហើយ​បន្ទាប់ពី​យើងបានចូលទៅ កាន់វែបសាយ​ណាមួយ​វានឹង​បង្ហាញ​ពីភាសា​ដែល​អ្នក​បង្កើត បាន​ប្រើ​ប្រាស់​ដោយស្វ័យ​ប្រវត្តិ ដូចរូប​ខាងក្រោម​៖

- CollorZilla

គឺជា add-on មួយ​ដែល​សាមញ្ញ​បំផុត​ពោលវាគឺមាន​តួនាទី​តែមួយគត់គឺ​សម្រាប់​ចាប់យកលេខ កូដពណ៌ពីគេហទំព័រ​ណាមួយ​ក្នុង​គោល​បំណង​ចង់បានពណ៌ស្រស់​ស្អាត​ដូចគេ ប៉ុន្តែ​យើង​មិនដឹង​ឈ្មោះ​ដោយហេតុតែវាមានភាព​ងាយស្រួល​ទើបមានការពេញ​និយម​ច្រើន​ពីអ្នក​ប្រើ​ប្រាស់​

♦ ការ​ដំឡើង CollorZilla

សូមវាយពាក្យ collorzilla នោះ​វានឹង​បង្ហាញ​ដូច​ខាងក្រោម​៖

♦ ការ​ប្រើ​ប្រាស់​ CollorZilla

CollorZillar ​ដំណើរ​ការ​ជាមួយ Browser Firefox ដូចនេះរាល់វេបសាយ​ដែល​បាន​បង្ហាញ​នៅ លើ Firefox គឺ​គ្រាន់តែ​ចុច​ទៅលើ​ Icon របស់វារួចដាក់​ទៅលើ​ពណ៌​វានឹង​បង្ហាញ​លេខកូដពណ៌នោះ ហើយ​នៅពេល​ដែល​យើងចុចនោះ​វានឹង​ចម្លង​កូដនោះ​ដែល​លោកអ្នក​គ្រាន់តែ Past កូដ នោះទៅ​ប្រើ​ប្រាស់​រួច​ជាការស្រេច ។

សូមសាកល្បងដោយខ្លួនអ្នក! ! ! !

♦ កែ​សម្រួល​អត្ថបទឡើងវិញដោយ ៖ លោក តី សុជាតិថា

♦ ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី ១៣ ប្រចាំខែ មីនា ដល់មេសា ឆ្នាំ ២០១០

​សម្រាប់​ព័ត៌មាន​វគ្គ​សិក្សា​កុំព្យូទ័រ​នៅអាន-ANT http://training.antkh.com/
ឬ​អាច​ផ្ញើ​ចូល e-mail: anttraining2013@gmail.com
ឬ Facebook: https://www.facebook.com/anttrainning
Facebook Page: ANT Magazine
Facebook Group: https://www.facebook.com/groups/ANTTrGroup/
website: www.antkh.com 

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា