For Android device For iOS device

ឧសភា

​ដំណើរ​ការ Browser របស់​លោកអ្នក​លក្ខណៈ​ជា Smartphone ឬ Mobile Device ផ្សេងៗ​

​បច្ចុប្បន្ន​ការ​ប្រើ​ប្រាស់​បណ្ដាញអ៊ីនធឺណែត គឺ​កំពុង​តែមានការពេញ​និយម​ខ្លាំងណាស់ទន្ទឹងនឹងនោះ លោកអ្នក​ក៏​បានដឹង​រួចមកហើយ​នូវ​ភាពខុស​គ្នា​រវាង ការ​ប្រើ​ប្រាស់​តាមរយ: ទូរសព្ទ​័​ដៃ Smartphone, iPad, ឬ ឧបករណ៍​ទំនើបផ្សេងៗ​ជាមួយនឹង​ការ​ប្រើ​ប្រាស់​តាមរយ: Browser របស់ Computer ។ ថ្ងៃ​នេះ​ទស្សនាវដ្ដី​អាន-ANT សូម​ណែនាំ​នូវ​កម្មវិធី​តូចមួយហើយអាចហៅបានថា Add-on ឬ​ Extension ​ដែល​អាច​ដំឡើង​បានគ្រប់ Browser ទាំងអស់ ។ វាមាន​ឈ្មោះ​ថា User Agent Switcher ​ដែល​ជាជំនួយដ៏ល្អ​សម្រាប់​អ្នក​ប្រើ​ប្រាស់​  ឬ អ្នក​បង្កើត​ Website ​ដែល​ចង់​ឲ្យ Browser ​ដំណើរ​ការ​ដូច​ទូរសព្ទ​័ដៃពី​ព្រោះ​វា​ងាយស្រួល​​ប្រើ​ប្រាស់​ងាយមើល ។

ចុច Like គេហទំព័រ www.antkh.com ដើម្បី​ទទួលបាន​ព័ត៌មាន​ថ្មីៗ​ទាក់ទងនឹង​បច្ចេកវិទ្យា​

♦ ការ​ដំឡើង​

សូមបើក Browser ​ណាមួយ​របស់​លោកអ្នក​ដែល​ចង់​ដំឡើង​រួចចូល​ទៅកាន់ address bar ហើយវាយពាក្យថា User Agent Switcher រួចចុច Enter

រួចហើយសូមជ្រើសយកតាម​ប្រភេទ Browser ​របស់អ្នក ដែល​ខ្ញុំ​សូម​បង្ហាញ​ពីការ​ដំឡើង​ទៅ​ឲ្យ Browser Chrome ដូច​ក្នុង​រូបភាព​ខាងក្រោម​៖

ជំហានបន្ទាប់សូមចុចយកពាក្យថា Add To Chrome ដូចរូប​ខាងក្រោម​៖

រួចពាក្យថា Add Extension ដើម្បី​ធ្វើការ​ដំឡើង​:

ក្រោយមក​វានឹង​បង្ហាញ​រូបផែនដីមួយ​នៅលើ​ Tool Bar របស់​លោកអ្នក នោះ​លោកអ្នក​អាច​ប្រើ​ប្រាស់​វាបានហើយ ។

♦ ការ​ប្រើ​ប្រាស់​

សូមចុចរូប​កម្មវិធី រួចជ្រើសយក​ប្រភេទ Device ​ដែល​លោកអ្នក​ចង់បាន

 

រួចចូល​ទៅកាន់​គេហទំព័រ​ណាមួយ​ជាការស្រេច​

សូមសាកល្បងដោយខ្លួនអ្នក ។

♦ កែ​សម្រួល​អត្ថបទឡើងវិញដោយ ៖ លោក តី សុជាតិថា

 ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី ៥២ ប្រចាំខែ សីហា ឆ្នាំ ២០១៣

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា