មេសា
បង្កើតអក្សររត់ជាមួយ Sothing Javascript Web Scroller
កែសម្រួលអត្ថបទឡើងវិញ ខែ មេសា ឆ្នាំ ២០១៦
Softhing Javascript Web Scroller ជាកម្មវិធីដែលប្រើក្នុងការបង្កើតអក្សរ និង រូបភាពរត់សម្រាប់ដាក់ក្នុងគេហទំព័រ
Softhing Javascript Web Scroller មាននូវ Template ជាច្រើន ប៉ុន្ដែនៅក្នុងលេខនេះយើងនឹងលើកយកតែ Template មួយនោះទេមកបង្កើតអក្សររត់ ។
ការជ្រើសរើស Template សម្រាប់ធ្វើឲ្យអក្សររត់
ក្រោយពីអ្នកបានបើកកម្មវិធីខាងលើនេះរួចហើយ អ្នកអាចជ្រើសរើស Template សម្រាប់បង្កើតអក្សររត់ដោយគ្រាន់តែចុចនៅលើរូបភាពដូចខាងក្រោម ៖
បន្ទាប់មកវានឹងបង្ហាញផ្ទាំងមួយសម្រាប់ឲ្យអ្នកជ្រើសរើស Template ជាច្រើន
បន្ទាប់មកជ្រើសយក New from templates → news scroller រួច ចុច OK ដូចរូបខាងក្រោម ៖
ការកែប្រែទៅលើ option របស់ Template
នៅពេលដែលអ្នកបានចុច Button Ok រួចហើយវានឹងបង្ហាញផ្ទាំងថ្មីមួយទៀត ដែលផ្ដល់ឲ្យអ្នកអាច ធ្វើការកែប្រែបន្ថែមច្រើនទៀតសូមមើលរូបខាងក្រោម ៖
បើយើងក្រឡេកមើលទៅលើ Tab Item នោះអ្នកនឹងឃើញមាន options ជាច្រើនដូចជា ៖
· Text: ជាកន្លែងសម្រាប់ឲ្យអ្នកអាចវាយព័ត៌មានអ្វីមួយចូល
· Bg color: គេប្រើវា ដើម្បីដាក់ពណ៌ផ្ទៃខាងក្រោយរបស់អក្សរ
· Transparent: នៅពេលអ្នកដាក់ធីកនៅលើ Transparent នោះផ្ទៃខាងក្រោយរបស់វានឹងផ្លាស់ប្តូរពណ៌
· Font mouse out: គេប្រើវា ដើម្បីតុបតែងឲ្យអក្សរ នៅពេលគេយក mouse ចេញ
· Font mouse over: ចំពោះចំណុចនេះវិញគេប្រើវា ដើម្បីតុបតែងឲ្យអក្សរ នៅពេលដែលយក mouse ដាក់ពីលើ
· Link: វាអាចឲ្យអ្នកកំណត់នៅ page ដែលត្រូវ Link ទៅនៅពេលចុចនៅលើអក្សរ
ការ Publish កូដ
ក្រោយពេលបានកែប្រែរាល់ options ទាំងឡាយរួចហើយអ្នក ប្រាកដជាចង់យកវាមកដាក់ក្នុងគេហទំព័ររបស់អ្នក ។ ដំបូងអ្នកត្រូវចុច Publish ដូចបានបង្ហាញខាងក្រោម៖
បន្ទាប់មកវានឹងបង្ហាញដូចខាងក្រោម៖
នៅក្នុង Publish method មានជម្រើសពីរគឺ JS Only និង JS+CSS ។ ចំពោះចំណុចនេះអ្នកគួររើសយក JS+CSS ព្រោះវានឹងផ្ដល់កូដ Javascript និង CSS ។
បន្ទាប់មកនៅក្នុង Web page folder យើងបានបង្កើត Folder ANT មួយដែលមានទីតាំងនៅលើ Desktop សម្រាប់ផ្ទុកទៅដោយ File Javascript, Images និង CSS ។ បន្ទាប់មកទៀតនៅផ្នែកខាងក្រោមវានឹងបង្ហាញទីតាំងរបស់ File Javascript, Image និង CSS (ដូចរូប)
បន្ទាប់មកត្រូវចុច Next វានឹងបង្ហាញនៅផ្ទាំងមួយដូចខាងក្រោម ៖
ក្រោយមកអ្នកត្រូវបង្កើត HTML File មួយ (index.html) មានទីតាំងស្ថិតនៅក្នុង Folder (ANT) ដើម្បីទទួលយកកូដដែលបាន Copy តាមរយៈរូបខាងលើ
ចំពោះការ Copy កូដយើងមានពីរផ្នែកដូចរូបខាងលើ ៖
ផ្នែកទី១៖ អ្នកត្រូវចុច Button Copy All រួច paste កូដនេះដាក់នៅក្នុង <head> របស់ (index.html)
ផ្នែកទី២៖ អ្នកគ្រាន់តែចុចនៅលើ Button Copy All ម្តងទៀតរួច paste កូដនេះដាក់នៅ ក្នុងផ្នែកណាមួយរបស់ <body> ត្រង់ទីតាំងដែលអ្នកចង់បង្ហាញ ។
បន្ទាប់ពីអ្នកបាន Copy កូដទាំងពីរផ្នែកខាងលើរួចហើយអ្នកអាចចុច Button Ok បន្ត ដើម្បីទទួលបានកូដ Javascript, Image និង CSS ទៅតាមការកំណត់ទីតាំងពីខាងលើ ។
ក្រោយពេលអ្នកបានអនុវត្តតាមការណែនាំខាងលើរួចហើយអ្នកអាចដំណើរការ File (index.html) វាជាមួយ Browser ដូចខាងក្រោម៖
♦ ដកស្រង់ចេញពីទស្សនាវដ្ដីអាន-ANT ច្បាប់ទី ៤៥ ប្រចាំខែ ធ្នូ ឆ្នាំ ២០១២
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា