For Android device For iOS device

មីនា

រថយន្តល្បីៗ​ប្រើ​ប្រាស់ Android

 

នៅ​ក្នុង​ឆ្នាំ ២០១៦ នេះយើងសង្កេតឃើញមានរថយន្តម៉ាកល្បីៗ​កំពុង​តែបាន​ធ្វើការ update នូវ​ប្រព័ន្ធ​គ្រប់គ្រង​របស់ខ្លួនដោយ​ប្រើ​ប្រាស់ Android OS ក្នុង​នោះមាន​ដូចជា​រថយន្តម៉ាក GMC, Cadillac, Chevrolet និង Buick ។

​សម្រាប់​ឆ្នាំ​២០១៦ GMC បាន​ប្រើ​ប្រាស់ Android Auto សម្រាប់​ប្រព័ន្ធ​ Intellilink ​ទៅកាន់​ម៉ូ​ដែល​មួយចំនួនរបស់ខ្លួន​ដូចជា​ Canyon, Sierra និង Yukon ។ ប្រព័ន្ធ​ដូច​គ្នា​ក៏​ត្រួវបានបំពាក់​ទៅកាន់​ម៉ូ​ដែល​  Regal និង Lacrosse នៃ​ប្រភេទ​រថយន្ត Buick ផងដែរ ។

​សម្រាប់​អ្នក​កំពុង​ប្រើ​ប្រាស់ Cadillac  ម៉ូ​ដែល​ Cadillac CUE dash system ក៏​អាច​ធ្វើការ update ទៅ​ប្រើ​ប្រាស់ Android Auto  បាន​ផងដែរ ។ លើសពីនេះ​សម្រាប់​ម៉ូ​ដែល Cadillac CT6 និង 2017 XT5 គឺមានបំពាក់ Android Auto នេះរួចជាស្រេចចេញពីរោងចក្រ ។

រីឯអ្នក​ប្រើ​ប្រាស់ Chevrolet ម៉ូ​ដែល ដែល​មានបំពាក់ 8-inch MyLink screens ក៏​នឹងមានដំណឹងល្អ​ក្នុង​ការ update ប្រព័ន្ធ​បញ្ជារបស់ខ្លួន​ទៅកាន់ Android Auto នេះ​ផងដែរ ។

 

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា