For Android device For iOS device
១៦
កក្កដា

ធ្វើរូបធម្មតា​ឲ្យ​ស្អាត​ដូច Camera 360 ដោយ​ប្រើ​កម្មវិធី Photoshop

នៅ​ក្នុង​អត្ថបទនេះ​ទស្សនាវដ្ដី​អាន-ANT នឹងលើកយកគន្លឹះខ្លីថ្មីមួយទៀត ដើម្បី​ជាជំនួយដល់ការរចនា ​រូបភាព​ដែល​ថត​ជាមួយនឹង Camera ធម្មតាហើយជាប់ស្នាមមុននឹងស្នាមអុជៗ​ខ្មៅៗ​នៅលើ​ផ្ទៃមុខ ឲ្យ​មានសភាពសរលោង​ដូចជា​ប្រើ​ជាមួយ Camera 360 របស់ទូរសព្ទ័ដៃ​ផងដែរ ។

នៅ​ក្នុង​ការរចនានេះ​ដែល​គឺ​តម្រូវ​ឲ្យ​មាន កម្មវិធី​ជំនួយ (Plug-In) មួយ​ឈ្មោះ​ថា Imagenomic Portraiture ​លោកអ្នក​អាច Download បាន​តាមរយៈ​ Link ​ខាងក្រោម​នេះ https://www.dropbox.com/sh/ikuef9ojsim137k/AADSGFznq-NyigDlXIIYOv0za?dl=0#

រាល់ចម្ងល់​បន្ថែម​លោកអ្នក​អាច Post ​តាមរយៈ Comment ​ខាងក្រោម​អត្ថបទ ។

 ១.ដំបូងអ្នកត្រូវបើករូពភាព​ណាមួយ​ដែល​អ្នកចង់ធ្វើ​ទៅលើ​វា ចូលទៅ​ក្នុង​កម្មវិធី Photoshop ​ជំនាន់​ណាមួយ​ក៏​បាន ។

២. បន្ទាប់មក​ចូលទៅ​ក្នុង Tool Bar យកពាក្យថា Filter  Imagenomic → Portraiture…

៣.​បន្ទាប់មក​អ្នកនឹងឃើញដូចរូប​ខាងក្រោម​៖

៤. នៅត្រង់កន្លែង Preset ត្រូវយកពាក្យថា Smoothing High បើសិនជា​រូបភាព​របស់អ្នក​មានមុន​ច្រើន​  ឬ​សម្បុរខ្មៅ តែបើមិនសូវមានមុនលើមុខ ឬ​សម្បុរមិនសូវខ្មៅអ្នកអាចយក Smoothing Normal ឬ​ Smoothing Default.

៥. នៅត្រង់ពាក្យថា Skin Tones Mask ជ្រើសពាក្យថា Auto.

នៅត្រង់​ចំណុច Option ផ្សេងៗ​ទៀត​លោកអ្នក​អាច សាកល្បងកែប្រែបានដោយមិនប៉ះពាល់ដល់រូបដើមឡើយ បើ​មិនទាន់​ចុចលើពាក្យថា OK button តែបើគិតថារួចរាល់ចុច លើពាក្យថា Ok

៦. ​នៅលើ​មុខនៅសល់តែស្នាមមុនធំតែប៉ុណ្ណោះ ដើម្បី​លុប​ឲ្យ​អស់លើមុនធំៗ​ទាំងនេះ យើងត្រូវ​ប្រើ Tool មួយទៀតមាន​ឈ្មោះ​ថា Spot Healing Brush Tool.

៧. Spot Healing Brush Tool: មាន​តួនាទី​​សម្រាប់​គូសពីកន្លែងមួយទៅកន្លែងមួយ ដើម្បី រំលាយពណ៌ទ្រង់ទ្រាយដើម ហើយវាចាប់យកពីតំបន់មួយទៀតមកជំនួស តែបើមុនយើងតូចៗ​អាចដាក់ ​ទំហំ​រង្វង់ធំជាង​ទំហំ​នៃសាច់មុន​ដែល​យើងចង់លុបបន្តិច ដូចរូប៖  

៨. ត្រូវយក Mouse Click គ្រប់កន្លែង​ដែល​មានស្មាមអុជខ្មៅនឹងកន្លែងមានមុន​ទាំងអស់​នោះអ្នកនឹងឃើញ ផ្ទៃមុខ​ទាំងមូល​លេង មានស្នាមអុជខ្មៅៗ នឹងមុខទៀតហើយ ។

រៀបរៀងអត្ថបទ៖  រឿន ចំរ៉ុង

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា