មីនា
ធ្វើយ៉ាងណាទើបអាចផ្លាស់ប្តូ Font នៅក្នុង Chrome Browser បាន
ក្នុងអត្ថបទនេះទស្សនាវដ្ដីអាន-ANT សូមណែនាំពីរបៀបផ្លាសប្តូរ Font នៅក្នុង Chrome Browser
សូមធ្វើតាមជំហានខាងក្រោម ៖
១. ចូលទៅ Customize and Control Google Chrome បន្ទាប់មកសូមចុចយកពាក្យថា Setting
ដូចរូបដែលបានបង្ហាញខាងក្រោម ៖
២. បន្ទាប់ពីបានចុចលើពាក្យថា Setting រួចហើយ សូមលោកអ្នក Scroll ចុះក្រោមបន្តិច ហើយចុចយកពាក្យថា Show Advanced Setting ។
៣. ក្រោយពីបានចុចលើពាក្យ Show advanced setting រួចហើយ សូមលោកអ្នក Scroll ចុះក្រោមបន្តិចហើយចុចយកពាក្យថា Customize Font ។
៤. នៅពេលដែលបានចុចលើពាក្យថា Customize fonts រួចហើយវានឹងបង្ហាញផ្ទាំងដូចរូបដែលបានបង្ហាញខាងក្រោម ៖
៥. នៅពេលដែលលោកអ្នកបានកំណត់ Font រួចរាល់ហើយជាចុងក្រោយ គឺគ្រាន់តែចុចលើពាក្យថា Done ជាការស្រេច ។ សូមមើលរូបខាងក្រោម ៖
សូមសាកល្បងដោយខ្លួនអ្នក ...!
♦ រៀបរៀងអត្ថបទដោយ ៖ លោក ស្រី ទិត្យសត្យា
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា