For Android device For iOS device
១៣
មិថុនា

អ្នក​បង្កើត Google Search

កែ​សម្រួល​ឡើងវិញ ខែ ឩសភា ឆ្នាំ ២០១៦

អ្នក​បង្កើត​ Google Search

​លោកអ្នក​ប្រហែលជា​ធ្លាប់​ស្គាល់​ក៏​ដូចជា​បាន​ប្រើ​ប្រាស់​នូវ​គេហទំព័រ google ​រួចមកហើយ ជាការពិតណាស់វាពិតជាមានភាព​ងាយស្រួល​ក្នុង​ការ​ស្វែងរក​ព័ត៌មាន​ដែល​លោកអ្នក​ចង់បានដោយ​គ្រាន់តែ​ត្រូវដឹងពីពាក្យគន្លឹះ​ដែល​ត្រូវ​ស្វែងរក​តែប៉ុណ្ណោះ ។ Google Search គឺជា​ក្រុមហ៊ុន Search Engine  (Google Inc) ដែល​ធំ​បំផុត​នៅលើ​ពិភពលោកហើយ​ក៏​ធ្លាប់​ជួបនិងវិបត្តិម្ដងរួមមកហើយកាលពីមុន ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ​ក្រុមហ៊ុន​នេះ​កំពុង​អភិវឌ្ឍន៍ខ្លួនឆ្ពោះទៅមុខជាលំដាប់ហើយ​ក៏​នៅតែទទួលការគាំទ្រនឹងមានការទទួល​ស្គាល់ ។ Google ​ត្រូវបាន​បង្កើត​ឡើងដោយស្ថាបនិកពីររូបគឺលោក Larry Page និងលោក Sergey Brin ​ឆ្នាំ ១៩៩៧ ដែល​ទទួលបាន queries ដែល​ search ជា​ច្រើន​រយលានជា​រៀងរាល់​ថ្ងៃ​តាមរយៈ​សេវាកម្ម​ផ្សេងៗ​របស់ Google 

ជីវ​ប្រវត្តិ​របស់លោក Larry Page

 ​ថ្ងៃ​កំណើត​៖ ២៦ មីនា ១៩៧៣ 

លោក Larry Page បានកើតនៅ​ក្នុង​ឆ្នាំ ១៩៧៣ ខែ មីនានៅ​ថ្ងៃ​ទី ២៦ សព្វ​ថ្ងៃ​នេះគាត់មានអាយុ ៤៣ ឆ្នាំ​ហើយគាត់មានមុខរបរជាអ្នកវិទ្យាសាស្រ្ដ​កុំព្យូទ័រ​បង្ហាញ​ពី​បច្ចេកវិទ្យា​និងសហគ្រិន គាត់កើតនៅ​ក្នុង​គ្រួសារ Jewish ហើយឪពុកនិងម្ដាយរបស់គាត់គឺជាសាស្រ្ដាចារ្យ​ផ្នែក​វិទ្យាសាស្រ្ដ​កុំព្យូទ័រ​នៅ​សាកលវិទ្យាល័យ​ Michigan State

Larry Page បាននិយាយថា “ផ្ទះឪពុកម្ដាយរបស់​ខ្ញុំ​រញ៉េរញ៉ៃពេញដោយ​កុំព្យូទ័រ​និង​ទស្សនាវដ្ដី​ Popular Science គ្រប់កន្លែង​ទាំងអស់ ។ ”

គាត់បានចាប់អារម្មណ៍នឹង​កុំព្យូទ័រ​តាំងពីគាត់អាយុ៦​ឆ្នាំ​ហើយគាត់បានក្លាយជាក្មេងទី១​ក្នុង​បឋម​សិក្សា​របស់គាត់​ដែល​ធ្វើ assignment ដោយ​ប្រើ word processor

 

គាត់បាននិយាយថា”កាលនៅក្មេង​ខ្ញុំ​ចង់​បង្កើត​វត្ថុអ្វី​ដែល​ថ្មីមួយហើយ​ខ្ញុំ​ចូលចិត្ត​បច្ចេកវិទ្យា​និងមុខជំនួញដូច្នេះ​នៅពេល​ដែល​ខ្ញុំ​អាយុ១២​ឆ្នាំ​ខ្ញុំ​បានចាប់ផ្ដើម​ក្រុមហ៊ុន​មួយ” ។

ជីវ​ប្រវត្តិ​រ​បស់លោក Sergey Brin

លោក Sergey Brin បានកើតនៅ​ក្នុង​ឆ្នាំ ១៩៧៣ ខែ សីហានៅ​ថ្ងៃ​ទី ២១ សព្វ​ថ្ងៃ​នេះគាត់មានអាយុ ៤៣ ឆ្នាំ​ហើយគាត់មានមុខរបបជាអ្នកវិទ្យាសាស្រ្ដ​កុំព្យូទ័រ​បង្ហាញ​ពី​បច្ចេកវិទ្យា​និងសហគ្រិន គាត់បានធ្វើអន្ដោប្រវេសន៍ទៅសហរដ្ឋអាមេរិក​នៅពេល​គាត់មានអាយុ៦​ឆ្នាំ ។ គាត់បាន​សិក្សា​បរិញ្ញាបត្រនៅ​សាកលវិទ្យាល័យ​ Maryland ហើយគាត់បានដើរតាមឪពុក និងជីតារបស់គាត់ដោយ​សិក្សា​លើមុខជំនាញ​គណិតវិទ្យា​និង​សិក្សា​មុខវិជ្ជាមួយទៀតដំនាល​គ្នា​គឺវិទ្យាសាស្រ្ដ​កុំព្យូទ័រ ។

​បន្ទាប់ពី​បញ្ចប់​មហាវិទ្យាល័យគាត់បានប្ដូរទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​ Stanford ដើម្បី​យក Ph.D ក្នុង​ជំនាញវិទ្យាសាស្រ្ដ​កុំព្យូទ័រ ។ នៅទីនោះហើយ​ដែល​គាត់បានជួប Larry Page ហើយបានក្លាយជាមិត្តភ័ក្រ្ដនឹង​គ្នា​យ៉ាង​ឆាប់​រហ័ស ។

​ទស្សនាវដ្ដី​ Economist ចាត់ទុកលោក Sergey Brin ជា “Enlightenment Man” និងជាមនុស្ស​ដែល​ជឿថា “Knowledge is always good, and certainly always better than ignorance” ហើយពាក្យបានក្លាយជាបាវចនៈរបស់ Google ​ដែល​បង្កើត​ឲ្យ​មាន​ព័ត៌មាន​សម្រាប់​ពិភពលោក “universally accessible and useful” and “Don’t be evil” 

​នៅពេល​ដែល Larry Page និង Sergey Brin បានក្លាយជាមិត្តនឹង​គ្នា​នៅ​សាកលវិទ្យាល័យ​ Stanford ពួកគេ​បានព្យាយាម​សិក្សា ក្នុង​បន្ទប់របស់ពួកគាត់ហើយ Sergey Brin បាន​ប្រើ​ប្រាស់​ប្រព័ន្ធ​ data mining របស់គាត់ ដើម្បី​បង្កើត​ជា superior search engine ។ កម្មវិធី​នេះបានល្បី​យ៉ាង​ខ្លាំងនៅ​សាកលវិទ្យាល័យ  Stanford ហើយពួកគាត់បានផ្អាកការ​សិក្សា Ph.D ដើម្បី​ចាប់ផ្ដើម Google ក្នុង​អគាជួលមួយ ។

ការ​បង្កើត Search Engine

Sergey Brin បាន​ធ្វើការ​បង្កើត​ប្រព័ន្ធ​ data mining systems ហើយ Larry Page បាន​កំពុង​ពង្រីក “the concept of inferring the importance of a research paper from its citations in other papers” ។ ពួកគាត់​ទាំងពីរ​បាន​និពន្ធ​នូវ​អត្ថបទមួយមាន​ចំណងជើង​ថា  “The Anatomy of a large-Scale Hyper-textual Web Search Engine”

ការផ្សំគំនិត​បញ្ចូល​គ្នា​របស់ពួកគាត់និងការ​ខិតខំ​ធ្វើការ​របស់ពួកគាត់​ជាមួយនឹង​កុំព្យូទ័រ​ដែល​មាន​តម្លៃ​ទាបបានធ្វើ​ឲ្យ​ពួកគាត់​សម្រេច​នូវ​ការសាកល្បង​ search engine របស់ពួកគាត់​នៅលើ​់គេហទំព័រ ។ គម្រោង​របស់ពួកគាត់បានរីក​ចម្រើន​យ៉ាង​លឿន​និងអាចដោះស្រាយ​បញ្ហា​ computing infrastructure របស់ Stanford 

Google Search មានអ្វី​ខ្លះ ?

Google Search មាន​នូវ​លក្ខណៈ​ពិសេស​លើសពីការ​ស្វែងរក​ពាក្យធម្មតា​ដែល​លក្ខណៈ​ពិសេស​ទាំងនោះ​មាន​ដូចជា​៖ weather forecasts, stock quotes, time zones, sports scores, unit conversion, currency conversion, calculator, dictionary lookup, maps, movie showtimes, public data, real estate and housing, travel data/airports, package tracking, paten 

*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី ១៣ ប្រចាំខែ មីនា ដល់មេសា ឆ្នាំ ២០១០

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា