For Android device For iOS device
២៨
មេសា

ហេតុុអ្វីបានជាទីផ្សារ​កម្មវិធី​សម្រាប់ Android ធំជាង iOS?

បើយើងបានដឹងពី​ប្រវត្តិ​របស់ទីផ្សារ​កម្មវិធី​របស់ Android (Google Play) ក្នុង​ឆ្នាំ​២០០៨ គឺមាន​កម្មវិធី​តែប្រហែលជាជាង ២០០០​កម្មវិធី​តែប៉ុណ្ណោះ ប៉ុន្តែ​បើគិតមកត្រឹម​ឆ្នាំ​២០១៣ Google Play មាន​កម្មវិធី​របស់ខ្លួន​រហូត​ដល់ជាង ៨៥០០០០​កម្មវិធី ព្រមទាំង​មានចំនួន download គិតមកដល់​បច្ចុប្បន្ន​គឺ ៤៨ពាន់លាន downloads ។ ចំនួននេះគឺ​ច្រើន​ជាង iOS ចំនួន ១៣០​កម្មវិធី​ក្នុង​១​វិនាទី ។

ហេតុអ្វីបានជា​កម្មវិធី​របស់ Android មានសន្ទុុះ​លឿន​បែបនេះ?

បើតាមទស្សនៈរបស់​ខ្ញុំ​វាមានកត្តាធំ២​ដែល​ជាមូលហេតុ​ឲ្យ Android ទទួលបានជោគជ័យ ។
១. អ្នក Programmer ងាយនឹងទទួលបានភាពជាអ្នក developer សម្រាប់ Android ស្រួលជា iOS ឧទាហរណ៍​ចំនួនប្រាក់បង់​សម្រាប់​ការចុះ​ឈ្មោះ​ជាអ្នក developer របស់ Android គឺតែ ២៥ដុល្លា (យើងអាច​ប្រើ​ប្រាស់ Visa ដែល​ចេញដោយធនគារស្រុក​ខ្មែរ​យើងបាន) ។
បើយើងមិនបង់លុយ​នូវ​តម្លៃ​ខាងលើ យើង​ក៏​នៅតែអាច​បង្កើត​កម្មវិធី​សម្រាប់ Android ហើយ test វា​នៅលើ smartphone ពិតប្រាកដបាន ឬ​ក៏​ចែកចាយទៅអ្នក​ដទៃ​បានដោយ​គ្មាន​បញ្ហា ។
ម្យ៉ាង​ភាសា​ដែល​យកមក​ប្រើ​ប្រាស់​គឺមានភាពងាយជាង iOS ដោយយើងអាច​ប្រើ​ប្រាស់​បានទាំងភាសា Java, C/C++ (Native language) , និង C# ។

២. បើយើងនិយាយពីចំនួនអ្នក​ប្រើ​ប្រាស់​គឺ Android ច្រើន​ជាង iOS ដោយសារ​មាន ម៉ូ​ដែល smartphone ច្រើ់ន​ដែល​ប្រើ Android OS និងមាន​តម្លៃ​ថោកជាង iOS devices ។

​ខាងលើ​គ្រាន់តែ​ជាការបកស្រាយខ្លីៗ​តែប៉ុណ្ណោះអំពីមូលេហតុ​ដែល​យើង​សិក្សា អំពីការ​បង្កើត​កម្មវិធី​ដំណើរ​លើ Android OS ។

​សម្រាប់ ANT Training នឹងបើក​ថ្នាក់ Android នេះនៅដើមខែ០៦ ដែល​នឹងបង្រៀនដោយខ្លួន​ខ្ញុំ​ផ្ទាល់ ដើម្បី​ឆ្លើយតប​ទៅតាម​ការ​សំណូម​ពរពីសិស្ស​ដែល​កំពុង​សិក្សា​នៅ ANT ។ ដូច្នេះ​សម្រាប់​សិស្សក្រៅពី ANT អាចចុះ​ឈ្មោះ​ពីឥឡូវនេះ ដើម្បី​ទទួលបានការរៀនពីមុខវិជ្ជានេះ ។

https://play.google.com/store/apps/details?id=com.antkh.antvideotube

https://play.google.com/store/apps/details?id=com.antkh.antvideotubefree

https://play.google.com/store/apps/details?id=com.antkh.antdroiddictLawEco

https://play.google.com/store/apps/details?id=com.antkh.antdroiddictek

https://play.google.com/store/apps/details?id=com.antkh.antdroiddictall

https://play.google.com/store/apps/details?id=com.antkh.antdroiddictmedical

 

អត្ថបទ៖ ដោយលោក សំ កក្កដា នាយក​ទស្សនាវដ្ដី និង​ថ្នាក់​បណ្តុះបណ្តាលអាន-ANT

 

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា