For Android device For iOS device
២៦
វិច្ឆិកា

Add-ons (Firebug) សម្រាប់​ជំនួយ​ក្នុង​ការមើលកូដគេហទំព័រ

នៅ​ក្នុង​លេខនេះយើងនឹងលើកយក Add-ons (Firebug) របស់ Browser FirefoxAdd-ons នេះ​ត្រូវបាន​គេ​ប្រើ​សម្រាប់​ជួយ​សម្រួល​ដល់ការមើលកូដរបស់គេហទំព័រ (HTML, CSS និង Javascript)

ការ​ដំឡើង​

ចំពោះការ​ដំឡើង​វាអ្នកត្រូវចូល​ទៅកាន់ Firefox រួចចុច​នៅលើ Add-ons សូមមើលរូបដូច​ខាងក្រោម ៖

​បន្ទាប់មក​វានឹង​បង្ហាញ​ផ្ទាំង​មួយ រួចអ្នកត្រូវ វាយនៅ​ក្នុង​ប្រអប់ search ដូចរូប​ខាងក្រោម ៖

ក្រោយមកទៀត​វានឹង​បង្ហាញ​ផ្ទាំង​មួយ​បន្ទាប់មក​អ្នកត្រូវចុច install

ការ​ប្រើ​ប្រាស់​

ក្រោយពេល​ដំឡើង Add-ons ​ខាងលើ​រួចហើយអ្នកអាចសាកល្បងបើកគេហទំព័រ​ណាមួយ ដើម្បី​មើលការ​សរសេរ​កូដរបស់គេ ។ ខាងក្រោម​នេះយើងនិងលើកយកគេហទំព័រអាន (http://www.antkh.com) ដើម្បី​មើលការ​សរសេរ​កូដ HTML និង CSS

​បន្ទាប់មក​អ្នកត្រូវ right-click ​នៅលើ​គេហទំព័រ​ដែល​អ្នក​កំពុង​បើក នោះ​វានឹង​បង្ហាញ​ផ្ទាំង​មួយ រួចរើសយក Inspect Element with Firebug  

ឬ​លោកអ្នក​ចុចលើប៊ូតុង F12 ជំនួសវិញ​ក៏​បាន ​បន្ទាប់មក​វានឹង​បង្ហាញ​ផ្ទាំង​ដូចរូប​ខាងក្រោម​៖

​បន្ទាប់មក​ទៀតបើសិនជាអ្នកចង់ដឹង​ផ្នែក​ណាមួយ​ដែល​ទាក់ទងនឹង Layout របស់គេហទំព័រអ្នកអាចយក mouse ទៅចុច​នៅលើ​រូប​ដែល​បាន​បញ្ជាក់​

ក្រោយពេលចុច​នៅលើ​រូបដូច​ខាងលើ​រួចហើយ អ្នកអាចយក mouse ទៅដាក់​នៅលើ​ផ្នែក​ណាមួយ នោះ​វានឹង​បង្ហាញ​កូដ HTML និង Stylesheet ដូចរូប​ខាងក្រោម​៖

*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ​ច្បាប់​ទី៥២ ​សម្រាប់​ខែ សីហា ឆ្នាំ​២០១៣

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា