For Android device For iOS device
២៨
សីហា

​បំប្លែង​រូបភាព​ទៅជា Icon

តើអ្នក​ធ្លាប់​លំបាក​ក្នុង​ការ​ស្វែងរក​ Icon, ​ក្នុង​ការ​បង្កើត​ ឬ​ក៏​ លំបាក​ក្នុង​ការ​បំប្លែង​រួបភាព​ដែល​មានស្រាប់​ឲ្យ​ទៅជា Icon ដែរ ឬ​ទេ​? ​នៅពេល​នេះយើងនឹងលើកយក​នូវ​កម្មវិធី​មួយ​ដែល​មានភាពងាយស្រួល​ក្នុង​ការ​ប្រើ​ប្រាស់​ជាមួយនឹង​ Interface ដ៏សាមញ្ញ ប៉ុន្តែ​មាន​លទ្ធភាព​ក្នុង​ការ​បំប្លែង​​រូបភាព​ផ្សេងៗ​ ទៅជា​ទម្រង់​ ICO ឬ​ក៏​ ​ទាញយក​ Icon ពី File ​ដែល​មានស្រាប់​ដូចជា​ EXE, DLL និង OCX ជាដើម ។

​រូបភាព​នៃ Quick Any2Ico

ការ​ទាញយក​នឹងការ​ដំឡើង​

Quick Any2Ico ជា​ប្រភេទ​ application មួយ​ដែល​មានមិនទាមទារ​ឲ្យ​មានការ​ដំឡើង​នៅលើ​Computer អ្នកឡើយ ។ អ្នក​គ្រាន់តែ​ធ្វើការ​ចម្លង​ ​កម្មវិធី​នេះចេញពី ​ក្នុង​ ​ទស្សនាវដ្ដី​ អាន លេខ ៥២ ឬ​ក៏​ ទាញចេញពី​ក្នុង​គេហទំព័រ http://www.carifred.com/quick_any2ico/ មកដាក់លើ​កុំព្យូទ័រ​​របស់អ្នក​រួច Double Click ​ប្រើ​ជាការស្រេច ។

ការ​ប្រើ​ប្រាស់​

ចំពោះ​កម្មវិធី​នេះ​ផ្ដល់​នូវ​ជម្រើស​ពីរ​ឲ្យ​អ្នក​ជ្រើសរើស​ ​ជម្រើស​ទី១ អ្នកអាច​ជ្រើសរើស​ ​ប្រភេទ​ JPEG, PNG, GIF, BMP, WMF, TIFF ឬ​ EMF file រីឯ​ជម្រើស​ទី គឺការ​ទាញយក​ icon ពី EXE, OCX និង DLL file ​ក៏​ដូចជា​ cursor file ​ដូចជា​ CUR និង ANI កម្មវីធីនេះ​ក៏​ផ្ដល់​នូវ​ជម្រើស​នៃ​ទំហំ​ Icon ក្រោយការ​បំប្លែង​ផងដែរ​ ​ដូចជា​ 16×16, 32×32, 48×48, 64×64, 96×96, 128×128, 256×256 and 512×512 pixels

1. ចាប់ផ្ដើមការ​ប្រើ​ប្រាស់​ជាមួយនឹង​ការជ្រើសយក​ជម្រើស​ទីមួយ​ក្នុង​ចំណោម​ពីរ

- ចុចលើ  Browse ប៊ូតុង ដើម្បី​ជ្រើសរើស​យក​រូបភាព​

 - ជ្រើសរើស​ Destination ​សម្រាប់​ដាក់ File Icon ក្រោយការ​បំប្លែង​

 

- ជ្រើសរើស​ទំហំ​នៃ Icon

- ចុចលើប៊ូតុង Convert it !

2. ចំពោះការ​ជ្រើសរើស​យក​ជម្រើស​ទី

 - ចុចលើប៊ូតុង Browse

 - ផ្ទាំង​ខាងក្រោម​នឹង​បង្ហាញ​ឡើង​ឲ្យ​យើង​ជ្រើសរើស​ យក Icon ​ដែល​មាននៅ​ក្នុង​ DLL File

ឬ​អ្នកអាចវាយលេខ index ​ដែល​ជាទីតាំងនៃ icon ​ក្នុង​រួប​ខាងក្រោម​

 - អ្នកអាចចុចលើ Browse ដើម្បី​ស្វែងរក​ Icon EXE ផ្សេងៗ​ទៀត

 - ចំណែក​ប៊ូតុង Convert it! បានប្តូរទៅជា Extract it! វិញ

*** រៀបរៀងអត្ថបទដោយ ៖ លោក សុងលាងហុក

*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ​ច្បាប់​ទី៥២ សម្រាប់​ខែ កក្កដា ឆ្នាំ​២០១៣

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា