For Android device For iOS device
២២
សីហា

​កម្មវិធី​បង្កើត Slide Show ថ្មី​សម្រាប់ Website

Amazing Slider គឺជា​កម្មវិធី​មួយ​ដែល​គេ​ប្រើ​វា ដើម្បី​បង្កើត Slide Show ​ដែល​មានរូបរៀង​ច្រើន​ប្រភេទ និងមានភាពទាក់ទាញខ្លាំង​សម្រាប់​អ្នកមានបំងចង់​បង្កើត Website ហើយ​កម្មវិធី​នេះមាននៅ​ក្នុង​ទស្សនាវដ្ដី​អាន-ANT លេខ ៥០ ។

 

ការ​ប្រើ​ប្រាស់​

ក្រោយពេល​ដំឡើង​កម្មវិធី​ខាងលើ​រួចហើយអ្នកត្រូវចូលទៅ​ក្នុង Slides

 

​វានឹង​​បង្ហាញ​ផ្ទាំង​មួយដូចរូប​ខាងក្រោម​

 

​បន្ទាប់មក​អ្នកត្រូវចុច​នៅលើ​រូបភាព​ដូច​ខាងក្រោម ដើម្បី​រើសយក​រូបភាព​សម្រាប់​ធ្វើជា​រូបភាព Slide Show

 

​បន្ទាប់មក​ទៀតអ្នកត្រូវរើសយក​រូបភាព​ហើយចុច Open

 

​វានឹង​បង្ហាញ​ដូចរូប​ខាងក្រោម​

 

​កំណត់​ចំណាំ​៖  Width និង Height ​ខាងលើ​គេ​ប្រើ​វា ដើម្បី​កំណត់​ទំហំ​របស់ Slides

​បន្ទាប់មក​ចុច OK

 

​ប្រសិនបើ​អ្នកចង់បានរូបរៀង Image Slide Show ​ដែល​មាន​លក្ខណៈ​ផ្សេងៗ​ទៀត អ្នកត្រូវចូលទៅ​កំណត់​នៅ​ក្នុង Skins ដូចរូប​ខាងក្រោម​

 

ក្រោយមកវានឹង​បង្ហាញ​ផ្ទាំង​មួយ​សម្រាប់​ឲ្យ​អ្នករើសយក Skins  រួចចុច OK

 

ក្រោយពេលអ្នកចុច OK ​វានឹង​បង្ហាញ Skins ដូចរូប​ខាងក្រោម​

 

អ្នកអាចសាកល្បងមើល  Slides Show ​នៅលើ Browser បានដោយចុច Preview

 

ដំណើរការ​នៅលើ​ Browser

 

អ្នកអាច save file នេះទុកបាន ដោយ​គ្រាន់តែ​ចុច​នៅលើ​រូបដូច​ខាងក្រោម​

 

​កំណត់​ឈ្មោះ File និងទីតាំង រួចចុច save

 

បើសិនជាអ្នកចង់បានវា ដើម្បី​ដាក់​ក្នុង​គេហទំព័ររបស់ នោះអ្នកត្រូវចុច​នៅលើ Publish

ក្រោយពេលអ្នកចុច​នៅលើ Publish នោះវានឹង​បង្ហាញ​ផ្ទាំង​មួយដូចរូប​ខាងក្រោម

 

​កំណត់​ទីតាំង File Slide ​ឈ្មោះ Folder រួចចុច Publish

ក្រោយពេលអ្នកបានចុច​នៅលើ Publish រួចហើយអ្នកនឹងទទួលបាន​លទ្ធផល​ដូចរូប​ខាងក្រោម​

 

*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ​ច្បាប់​ទី៥១ សម្រាប់​ខែ កក្កដា ឆ្នាំ​២០១៣

*** Software និង​វីឌីអូ​សម្រាប់​ការអនុវត្ដន៍ ជា​ច្រើន​ទៀតមាន​ក្នុង​ស៊ីឌី​ទស្សនាវដ្ដី​អាន-ANT

 

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា