For Android device For iOS device

មិថុនា

វិធីនៃការ​ប្រើ​ប្រាស់ Google

នៅ​ក្នុង​ការ​ស្វែងរក​ទិន្នន័យ​ផ្សេងៗ​ពីប្រភព Internet អ្នកតែងតែ​ប្រើ​ប្រាស់​នៅ​ប្រភេទ Search Engine ផ្សេងៗ​ក្នុង​នោះ​ក៏​មាន Google ផងដែរ ។ ចំពោះការ​ប្រើ​ប្រាស់ Google ដើម្បី​ស្វែងរក​អ្នកប្រហែលជាគិតថាវាមានភាព​ងាយស្រួល ដោយ​គ្រាន់តែ​បញ្ចូល​នៅ ពាក្យគន្លឹះ​ដែល​អ្នកចង់​ស្វែងរក​ជាការស្រេច ។ ប៉ុន្តែ​តើអ្នកជឿជាក់​កម្រិត​ណាថា​លទ្ធផល ដែល​នឹងទទួលត្រូវនឹងអ្វី​ដែល​អ្នក​កំពុង​តែ​ស្វែងរក ? នៅពេល​យើងនឹង​បង្ហាញ អ្នកទាំង អស់​គ្នា​ពីគន្លឹះ​ខ្លះ​នៃ​ស្វែងរក​តាមរយៈ Google ហើយ​ផ្ដល់​លទ្ធផល​ទៅតាម​អ្វី​ដែល​អ្នកចង់ បាន ។
​កម្មវិធី​កំសាន្ត​
​ប្រសិនបើ​អ្នកចង់បាន​នូវ​ប្រភេទ ចម្រៀង​, ភាពយន្ដ, សៀវភៅ ឬ​ក៏​ចង់ដឹងពី​កម្មវិធី​កីឡា ផ្សេងៗ  អ្នកអាច​ធ្វើការ​វាយចូលទៅ​ក្នុង​ប្រអប់ Search របស់ Google ដូច​ខាងក្រោម ៖
- ចំពោះការ​ស្វែងរក Album បទ​ចម្រៀង​ដែល​អ្នកចង់បានអ្នក​គ្រាន់តែ​វាយ​បញ្ចូល​នូវ​ឈ្មោះ​អ្នក​ចម្រៀង​នឹងដាក់ Album ពីក្រោយ, ឧទាហរណ៍ៈ michael jackson album នោះ Google នឹង​បង្ហាញ​នូវ Cover Album បទ​ចម្រៀង​របស់ Michael  

-  ចំពោះកីឡាបាល់ទាត់, ឧទាហរណ៍ៈ

​ទិន្នន័យ​ទាក់ទងនឹង​លេខ

Google ផ្ដល់​នូវ​លក្ខណ​ងាយស្រួល​ក្នុង​ការគិតលេខ គណនាផ្សេងៗ​ដោយមិនបាច់​ប្រើ​ប្រាស់​ម៉ាស៊ីនគិតលេខ ដែល​ជួនកាលផ្ដល់ការលំបាក​ក្នុង​ការដាក់តាមខ្លួន ។ អ្នកអាច​ធ្វើការ​គណនាជាមួយ Google ដោយ​គ្រាន់តែ​អ្នកមាន Internet ។

ឧទាហរណ៍អ្នកចង់គណនាលេខ អ្នកអាចវាយពាក្យ calculator នោះ​វានឹង​បង្ហាញ​ដូច​ខាងក្រោម)  

- Google ក៏​បានផ្ដល់​ឲ្យ​អ្នកអាច​ធ្វើការ​បំបែក​ខ្នាតផ្សេងៗ​, ឧទាហរណ៍ៈ ១ គីឡូក្រាម មានប៉ុន្មាន ផោន ឬ​ក៏ ១ ម៉ាយ មានប៉ុន្មាន គីឡូម៉ែត្រ

o ​ផ្នែក​ខាង​ឆ្វេង​សម្រាប់​ដាក់ចំនួន និងខ្នាត​ដែល​អ្នកចង់​បំបែក​

o ​ផ្នែក​ខាង​ស្ដាំ​សម្រាប់​បង្ហាញ​ចំនួននឹងខ្នាត​ដែល​អ្នកចង់​បំបែក​ទៅកាន់​

- អ្នក​ក៏​អាច​ធ្វើការ​ប្រៀបធៀប​តម្លៃ​រូបិយប័ណ្ណដោយ​ប្រើ​ប្រាស់ Google ផងដែរ​

ឧទាហរណ៍ៈ ធ្វើការ​ប្រៀបធៀប ១០០ USD ស្មើប៉ុន្មាន EURO

o ​ផ្នែក​ខាងលើ​សម្រាប់​ដាក់ចំនួននឹងរូបិយប័ណ្ណ​ដែល​អ្នកចង់ប្រៀបធៀប

o ​ផ្នែក​ខាងលើ​សម្រាប់​បង្ហាញ​ចំនួននឹងរូបិយប័ណ្ណ​ដែល​អ្នកចង់ប្រៀបធៀប

​ដំណើរ​កំសាន្ត​

ចំពោះការ​ស្វែងរក​ជើងហោះហើរ​ទៅកាន់​តំបន់ផ្សេងៗ​អ្នក​គ្រាន់តែ​វាយ​បញ្ចូល​នូវ​ ​ឈ្មោះ​​ក្រុមហ៊ុន​អាកាសចរណ៍ និងលេខជើងហោះហើរជាការស្រច, ឧទាហរណ៍ៈ cambodia angkor air 101

- អ្នកអាចដឹងពី​ចម្ងាយ​ផ្លួវ​ទៅកាន់​ទីតាំង​ដែល​អ្នកចង់ទៅ ក៏​ដូចជា​រយៈពេល​ដែល​អ្នកត្រូវ​ចំណាយ , ឧទាហរណ៍ៈ from phnom penh to pursat

​ចំណេះដឹង​ទូទៅ​

- Google មាន​លក្ខណៈ​ពិសេស​ដោយអាចឆ្លើយតបទៅនឹង​សំណួរ​ដែល​អ្នកបានចោទ សួរ​ដូចជា How big is Phnom Penh 

- Google អាចដើរតូនាទីជាវចនានុក្រម​សម្រាប់​ឲ្យ​អ្នក​ស្វែងរក​នូវ​និយម​ន័យ ​ក៏​ដូចជា​ការអានពាក្យផ្សេងៗ​ផងដែរ ។ ប៉ុន្តែ​វាមិន​បង្ហាញ​គ្រប់ពាក្យ​ដែល​មាន​ក្នុង​ភាសារ អង់គ្លេសទេ ។

- Googl ​ក៏​អាចបកប្រែន័យនៃពាក្យ​ក្នុង​ភាសារមួយ​ទៅកាន់​ភាសារមួយផ្សេងទៀតផងដែរ

*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ​ច្បាប់​ទី៤៨ សម្រាប់​ខែ មីនា ឆ្នាំ​២០១៣

 

*** Software និង​វីឌីអូ​សម្រាប់​ការអនុវត្ដន៍ ជា​ច្រើន​ទៀតមាន​ក្នុង​ស៊ីឌី​ទស្សនាវដ្ដី​អាន-ANT

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា