For Android device For iOS device

ឧសភា

Print តែ​ផ្នែក​ខ្លះ​នៃគេហទំព័រ

នេះជា extension មួយ​ដែល​អាច​ដំឡើង​បាន​នៅលើ browser (Firefox, Safari, IE, Google Chrome) គេ​ប្រើ​វា ដើម្បី Print អត្ថបទ​នៅលើ​គេហទំព័រ ហើយលើសពីនេះអាច download ជា file PDF  ​ភ្ជាប់​ទៅកាន់​ម៉ាស៊ីនដោយ​ផ្ទាល់ អាចចែក​រំលែក​អត្ថបទទៅមិត្ត​របស់អ្នក​តាមរយៈ Email, Dropbox, Google drive ហើយអាច Save Content ដែល​អ្នកបាន Print ជា​ប្រភេទ (*.rtf ជា​ប្រភេទ text file ដែល​អាចបើកជាមួយ​កម្មវិធី Microsoft word) ដែល​អាច​ដំណើរ​ការ​បាន​ច្រើន​Computer Platforms ។

ការ​ដំឡើង​

​នៅពេល​នេះយើងនឹង​ធ្វើការ​ដំឡើង​វា​នៅលើ Browser Firefox ។ សូមចូល​ទៅកាន់​អាស័យដ្ឋានដូច​ខាងក្រោម​៖

http://www.formatdynamics.com/bookmarklets/ 

រួចចុច Get Clean Print for Firefox 

​បន្ទាប់មក​ចុច Allow

ចុច Install Now

​បន្ទាប់មក​អ្នកត្រូវចុច Restart Now 

ក្រោយពេលអ្នកបាន Restart ហើយអ្នកនឹងបានឃើញនៅ​ផ្នែក​ខាង​ឆ្វេង​របស់ Browser ដូចរូប​ខាងក្រោម​

ក្រោយពេលអ្នកបានចុច​នៅលើ​ដូចរូប​ខាងលើ​រួចហើយនោះ​វានឹង​បង្ហាញ​ដូចរូប​ខាងក្រោម​

 

ការ​ប្រើ​ប្រាស់​

ចំពោះការ​ប្រើ​ប្រាស់​វាគឺមានភាព​ងាយស្រួល​បំផុត ប៉ុន្តែ​នៅពេល​នេះយើងនឹងលើកយក​ផ្នែក​ដែល​សំខាន់​ៗ​មួយចំនួនមក​បង្ហាញ​៖

ការលុប​រូបភាព ឬ​អត្ថបទនៅ​ផ្នែក​ណាមួយ​ដោយ​គ្រាន់តែ​យក mouse ចុច​នៅលើ​ចំណុច​នោះ​ជាការស្រេច (សូមមើលរូប)

 

បើយើង​ក្រឡេក​មើលនៅ​ខាងលើ​ផ្នែក​ខាង​ឆ្វេង​អ្នកនឹងបានឃើញ​ជម្រើស​ជា​ច្រើន​ដែល​ទាក់ទងទៅនឹងការ Print ដូច​ខាងក្រោម​៖

 

​លោកអ្នក​អាចចុចលើប៊ូតុងព្រីន​តែម្ដង ប្រសិនបើ​កុំព្យូទ័រ​របស់អ្នក​មាន​ភ្ជាប់​ជាមួយ Printer ឬ អាច​រក្សាទុក​ដោយ​ប្រភេទ PDF និង Text file ដោយ​គ្រាន់តែ​ចុចលើប៊ូតុង​ណាមួយ​របស់វា ។ មិនតែប៉ុណ្ណោះ លោកអ្នក​អាចចែក​រំលែក​ទំព័រ​ដែល​បានកែប្រែនោះ​ទៅកាន់​មិត្ដភក្ដិ ដោយ​គ្រាន់តែ​ចុចលើប៊ូតុង ស្រោមសំបុត្រ (Send mail) , Dropbox ឬ Google Drive (ដូចរូប​ខាងលើ) ៕

*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី៤៧ សម្រាប់​ខែ​កុម្ភៈ ឆ្នាំ​២០១៣

*** Software និង​វីឌីអូ​សម្រាប់​ការអនុវត្ដន៍ ជា​ច្រើន​ទៀតមាន​ក្នុង​ស៊ីឌី​ទស្សនាវដ្ដី​អាន-ANT

 

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា