For Android device For iOS device

ឧសភា

​ធ្វើការ​សម្អាត Web History នៅ​ក្នុង Browser

 

ជា​ទូទៅ​យើង​ប្រើ​ប្រាស់ browser ដើម្បី​ធ្វើការ​ស្វែងរក​នូវ​តម្រូវ​ការ​ដែល​ចង់បាន​នៅលើ​អ៊ីនធឺណេត ប៉ុន្តែ​នៅពេល​ប្រើ​យូរៗ​ធ្វើ​ឲ្យ​ការបើកវាម្តងៗ​មាន​ល្បឿន​យឺត ព្រោះ​វាបណ្តាល​មកពី​ការ​រក្សាទុក​នូវ history នៅ​ក្នុង browser ច្រើន​ពេក ។ ឥឡូវនេះ​ទស្សនាវដ្ដី អាន-ANT សូមលើកយកវិធីងាយៗ​ក្នុង​ការជួយសម្អាត​នូវ  Web History នៅ​ក្នុង browser របស់​លោកអ្នក ។

Google Chrome

សូមចូល​ទៅកាន់ Setting > Tool > Clear browsing data 

 

​បន្ទាប់មក​វានឹង​បង្ហាញ​នូវ Options សម្រាប់​ជ្រើសរើស​ធ្វើការ​សម្អាត 

 

ចុចប៊ូតុង Clear browsing data នោះ​វានឹង​លុបចោល​នូវ​អ្វី​ដែល​លោកអ្នក​បាន​កំណត់​

Mozilla Firefox

ចូល​ទៅកាន់ Setting > History > Clear recent History

 

 

​ជ្រើសរើស​ក្នុង​ការសម្អាត​ទៅតាម​ពេលវេលា បន្ទាប់ចុចលើប៊ូតុង Clear Now នោះ​វានឹង​លុប​នូវ History ​ទៅតាម​ការ​កំណត់​

 

 

Internet Explorer

សូមចុចលើ Setting > safety > Delete browsing history

 

​បន្ទាប់មក​វានឹង​បង្ហាញ​នូវ options សម្រាប់​ជ្រើសរើស​ក្នុង​ការសម្អាត

 

 ធីក​ក្នុង​ប្រអប់​នីមួយៗ ហើយចុចប៊ូតុង Delete នោះ​វានឹង​លុប​ទៅតាម​ការ​កំណត់ ៕

*** រៀបរៀងអត្ថបទដោយ ៖ លោក កែវ ណាវុឌ្ឍ

*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី៤៧ សម្រាប់​ខែ​កុម្ភៈ ឆ្នាំ​២០១៣

 

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា