For Android device For iOS device
២៦
មីនា

Uninstall កម្មវិធី​ក្នុង Mac ដោយមិនសេសសល់កាក​សំណល់​

​សម្រាប់​អ្នក​ដែល​ប្រើ Mac ​កុំព្យូទ័រ​បានគិតថាវាពុំមាន​បញ្ហា​ពិបាកឡើយ​ក្នុង​ការ uninstall ​កម្មវិធី​ណាមួយ​ចេញពីវា ដោយយើង​គ្រាន់តែ​លប់​កម្មវិធី​នោះចេញពី Applications folder គឺជាការចប់ វាមិន​ដូចជា​ក្នុង PC នោះទេ ដែល​ការ uninstall ​កម្មវិធី​ត្រូវធ្វើឡើង​តាមរយៈ tool uninstall របស់​កម្មវិធី​នោះ ឬ​ក៏​ចូល​ទៅកាន់ Programs and Features ស្ថិត​ក្នុង Control Panel ​ព្រោះ​នោះ​ក៏​ដោយសារ​កម្មវិធី​ទាំងឡាយភាគ​ច្រើន​ដែល​បាន​ដំឡើង​នៅ​ក្នុង PC តែង record ទុក​ក្នុង registry ​ដែល​ជា database ធ្វើឡើងដោយ​ប្រព័ន្ធ​នៃប្រតិបត្តិការណ៍របស់ Windows

វាជាការពិតណាស់ថា​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការណ៍របស់ Mac OS ពុំមាន registry ដូច​ក្នុង Windows នោះទេ ព្រោះ​គ្រប់ applications នៅ​ក្នុង Mac ​ធ្វើការ​ជា package ​ដែល​ប្រមូលផ្ដុំ​នូវ​កិច្ចការរបស់វា​ក្នុង Application file តែមួយ (file នោះ​បញ្ចប់​ដោយ .app) ។

​ក៏ ប៉ុន្តែ application ​ខ្លះ​វា​ក៏​មាន​បំបែក​នូវ folders, libraries និងផ្ទុក​ក្នុង preference folder នៃ System ​ដែល​ពួកវា​ទាំងនោះ​អាច​នឹងត្រូវ​បាន​ប្រើ​ប្រាស់​ដោយ application file ​តាមរយៈ preference របស់វា ។ ដូច្នេះពេល​ដែល​យើង​គ្រាន់តែ​លប់ .app file នោះវា​ក៏​មិន​មានន័យថា​អ្នកបាន uninstall ​កម្មវិធី​គ្រប់​លក្ខណៈ​នោះទេ ព្រោះ​វាអាចនឹងសល់ files folder នៅ​ក្នុង hard disk ឬ​ក៏ system នៃ Mac ​របស់អ្នក​ដ​ដែល ។

តើធ្វើដូចម្ដេចទើប​ខ្ញុំ​អាច uninstall វាដោយ​គ្មាន​សល់កាក​សំណល់​នៃ​កម្មវិធី​នោះ?

​បច្ចុប្បន្ន​មាន​កម្មវិធី​ជា​ច្រើន​ដែល​លោកអ្នក​អាច​ប្រើ​សម្រាប់ uninstall ​កម្មវិធី​ណាមួយ​ចេញពី Mac ប៉ុន្តែ​ខ្ញុំ​សូមលើកយកវិធីមួយ​ដែល​មិនចាំបាច់​ចំណាយ​លុយ ឬ install ​កម្មវិធី​ជំនួយនោះឡើយ ដោយ​គ្រាន់តែ​ធ្វើដូច​ខាងក្រោម​៖

-  ចូល​ទៅកាន់ Activity Monitor ដើម្បី​ផ្លាស់ប្ដូរ process ពី My Process ​ទៅកាន់ All Processes តាមលំដាប់រូប​ខាងក្រោម​ (ការធ្វើបែបនេះ ដើម្បី​ស្វែងរក process និងបិទ process របស់​កម្មវិធី​ដែល​យើងចង់ uninstall)

- ចូល Finder ដើម្បី Search រក​ឈ្មោះ​កម្មវិធី​ដែល​ត្រូវ uninstall 

​បន្ថែម​លក្ខណ​ក្នុង​ការ search រក files ​ប្រភេទ system file ​ដែល​ពាក់ព័ន្ធនឹង​កម្មវិធី​ដែល​ត្រូវ uninstall ដោយការចុច​ទៅលើ ប៊ូតុងសញ្ញាលេខបូក ដូច​បង្ហាញ​ក្នុង​លេខ៥ ចុច​ទៅលើ Search criteria dropdown ​ជ្រើសរើស​យក System Files និងផ្លាស់ប្ដូរពី don’t included ​ទៅកាន់ are included ដូចរូបលេខ៦

 

- បន្ទាប់លប់ files និង folders ទាំងឡាយ​ដែល​ពាក់ព័ន្ធនឹង​កម្មវិធី​ដែល​យើងចង់ uninstall ​ទាំងអស់​ចោល រួច restart ​កុំព្យូទ័រ ។

 ឥឡូវនេះ​លោកអ្នក​នឹងបាន remove ​កម្មវិធី​ពី​ដែល​មិនត្រូវការពី​ក្នុង Mac ដោយពុំមានសេសសល់កាក​សំណល់​នៃ​កម្មវិធី​នោះទៀតឡើយ ហើយ​ក៏​មិនចាំបាច់ទិញ​កម្មវិធី​ជំនួយ​ក្នុង​ការ remove uninstall applications ផងទេ ។

*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ​ច្បាប់​ទី៤១ សម្រាប់​ខែសីហា ឆ្នាំ​២០១២

 

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា