For Android device For iOS device
២២
មីនា

ស្វែងយល់ពី Apple TV

Apple TV ជាប្រអប់រាងបួនជ្រុងតូចមួយ​ដែល​មាន​ទំហំ​៩៨មិល្លីម៉ែត្រ និង កម្ពស់ ២៣មិល្លីម៉ែត្រ ។ វាជា​ឧបករណ៍​ដែល​បង្កើត​ឡើងដោយ​ក្រុមហ៊ុន Apple និង​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ iOS បច្ចុប្បន្ន​នេះគឺ iOS 5.0.2 ដែល​ប្រើ​សម្រាប់ Apple TV ។

Apple TV  ​ប្រើ​សម្រាប់​ភ្ជាប់ និង ផ្ដល់​រូបភាព​ទៅកាន់​ទូរទស្សន៍​ជាមួយនឹង​គុណភាព​រូបភាព និង វីឌីអូ​រ​ប្រភេទ HD 1080p ។ តាមរយៈ Apple TV លោកអ្នក​អាចទស្សនា​វីឌីអូ​រផ្សេងៗ​ពី​កម្មវិធី YouTube,  Vimeo, Netflix (កម្មវិធី​នេះថ្វីត្បិតតែមាន​ក្នុង Apple TV ក៏​ពិតមែន ប៉ុន្តែ​វា​មិនអាច​ប្រើ​ប្រាស់​បានទេ​សម្រាប់​ប្រទេស​កម្ពុជា​យើង) និង កម្មវិធី​ជា​ច្រើន​ទៀត ។

​តាមរយៈ Apple TV យើងអាចទិញ​វីឌីអូ​រាប់ពាន់រឿង ឬ​កម្មវិធី​ទូរទស្សន៍ ដោយ​ប្រើ​ប្រាស់ iTunes Store  ​បន្ថែម​ពីនេះ​លោកអ្នក​អាចស្ដាប់​ចម្រៀង ឬ ទស្សនាកុន ដោយបង្ហោះចេញពី iPod Touch, iPhone, iPad ឬ កុំព្យូទ័រ​ពីតាំង​ណាមួយ​ក្នុង​ការិយាល័យ ឬ ផ្ទះ ទៅកាន់​ទូរទស្សន៍​របស់​លោកអ្នក​ក្នុង​កម្រិត HD 1080p ដោយ​ប្រើ​បច្ចេកវិទ្យា Wi-Fi ។

 

 មុខងារ AirPlay ជាមួយ Apple TV

​តាមរយៈ​មុខងារនេះ លោកអ្នក​អាច​ប្រើ​ប្រាស់ iPod touch  iPhone  iPad ក្នុង​ការធ្វើបទ​បង្ហាញ​ពី​ឧបករណ៍​ទាំងនេះ​ទៅកាន់ TV ឬ VGA Projector ឆ្លងកាត់ Apple TV តាមរយៈ Wi-Fi ។  

​បន្ថែម​ពីនេះ AirPlay Mirroring លោងអ្នកអាចមាន​លទ្ធភាព​បង្ហាញ​នូវ screen របស់ iPod touch  iPhone  iPad ឬ​ក៏ Mac ដែល​ប្រើ​ប្រាស់ OS X Mountain Lion ទៅកាន់ TV ឬ VGA Projector សម្រាប់​លេង Games ឬ បើកគេហទំព័រ ឬ​ក៏​ការងារ​ទូរទៅ​ជាមួយនឹង screen ដ៏ធំ​គ្មាន​ដែន​កំណត់ ។

បើកគេហទំព័រ

​បង្ហាញ​រូបថតពី iPhone ទៅកាន់ TV ឬ Projector

លេង Game

ចូរសាកល្បងធ្វើ​ឲ្យ​ឧបករណ៍​ប្រើ​ប្រាស់​ក្នុង គេហដ្ឋាន ឬ ការិយាល័យ​របស់អ្នក​មានទំនាក់ទំនង​គ្នា​តាមរយៈ​កម្មវិធី AirPlay ដែល​ប្រើ​ប្រាស់​បច្ចេកវិទ្យា Wi-Fi  802.11n ។

*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី៤០​សម្រាប់​ខែកក្កដា ឆ្នាំ​២០១២

*** Software និងវីឌីអូ​សម្រាប់​ការអនុវត្ដន៍ ជា​ច្រើន​ទៀតមាន​ក្នុង​ស៊ីឌី​ទស្សនាវដ្ដី​អាន-ANT

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា