For Android device For iOS device

មីនា

ជួបជាមួយ 360ដឺក្រេ Panorama

មានពេល​ខ្លះ​លោកអ្នក​ចង់ផ្ដិតយក​រូបភាព​ដែល​ធំ ឬ​ជួនកាល​ក្នុង​ពិធីជួបជុំមិត្រភក្តិ ហើយចង់ផ្ដិតយក​រូបភាព​ដែល​មាន​លក្ខណៈ​ជួបជុំ​គ្នា នោះប្រហែលជា​លោកអ្នក​ត្រូវថត​ច្រើន​ដងរួចយកមកផ្គុំចូល​គ្នា ។ ប៉ុន្តែ​ជាមួយ​កម្មវិធី 360o Panorama វានឹង​មិនចាំបាច់យើងត្រូវធ្វើបែបនោះទៀតឡើយ 360o Panorama អាចថតបាន​រូបភាព​ដែល​ធំនិងនៅជុំវិញខ្លួនយើងបានដោយងាយ ជាមួយនឹង​រូបភាព​ដែល​ថតបានអាច​ផ្ញើ​ទៅកាន់​មិត្តភក្តិ ឬ​ក្រុមគ្រួសារ​តាមរយៈ email , Twitter ឬ Facebook ផងដែរ ។

តើធ្វើដូចម្ដេច ដើម្បី​បាន​កម្មវិធី​នេះ?

យើងសន្មតថា iPhone របស់​លោកអ្នក​បានធ្វើ Jailbreak និងមាន​កម្មវិធី Installous រួចហើយ ដូច្នេះ​គ្រាន់តែ​ដំណើរ​ការ​កម្មវិធី installous រូចចុច Search និង​បញ្ចូល​ពាក្យ 360 Panorama ក្នុង​ប្រអប់ Search រួចចុច Search លោកអ្នក​នឹងបានឃើញ​ឈ្មោះ​កម្មវិធី​នោះដូច​បង្ហាញ​ក្នុង​រូបភាព​ខាងក្រោម​

សូមចុច​ទៅលើ​ឈ្មោះ​កម្មវិធី​ដូច​បង្ហាញ​ក្នុង​ប្រអប់ពណ៌ក្រហមនោះនឹងបានឃើញ​ផ្ទាំង​ដូចរូប​ខាងក្រោម​រូចសូមចុចលើប៊ូតុង Download

​បន្ទាប់ពី​នេះ​លោកអ្នក​នឹងបានឃើញពីប្រភព​ដែល​អាច download កម្មវិធី​នេះរួមទាំងការ​បង្ហាញ​ពី version របស់វា​ផងដែរ​ដូច​បង្ហាញ​ក្នុង​រូបភាព​ខាងក្រោម ។ សម្រាប់​ការអនុវត្តន៍​នេះ​ខ្ញុំ​បានចុចលើពាក្យ fileape.com

រងចាំ​រយៈពេល​ប្រហែលជា២០​វិនាទី​ក្រោពីការចុច REGULAR ប៊ូតុង

ក្រោយពី download ចប់​លោកអ្នក​គ្រាន់តែ​ចុចលើ​ឈ្មោះ​កម្មវិធី​នេះពី​ក្នុង​ផ្នែក download ដើម្បី install ( ប៉ុន្តែ​កម្មវិធី installous អាច​ឲ្យ​លោកអ្នក​កំណត់​ឲ្យ​វា install ដោយស្វ័យ​ប្រវត្តិ រាល់​កម្មវិធី​ដែល​បាន download ចប់​ផងដែរ) ។ រូបភាព​ខាងក្រោម​បញ្ជាក់​ថា 360o 

​ដំណើរ​ការ​កម្មវិធី 360o Panorama

ចុច​ទៅលើ icon ដែល​មានពាក្យ 360 ដូច​បង្ហាញ​ខាងលើ​លោកអ្នក​នឹងបានឃើញ​ផ្ទាំង​ដូច​ខាងក្រោម​

​បន្ទាប់ពី​នេះយើងនឹងបានឃើញ​ផ្ទាំង​ដូចសំណាញ់ និង​រូបភាព​ដែល​ស្ថិតខាងមុខកាមេរ៉ាស្ថិតនៅចំកណ្តាលនៃសំណាញ់នោះ ។

​លោកអ្នក​អាចចាប់ផ្តើមផ្តិតយក​រូបភាព​ទាំងនោះ​ដោយ​គ្រាន់តែ​ចុច​ទៅលើ​ប៊ូតុង ​ រួចបង្វិលកាមេរ៉ាទៅ​ឆ្វេង ឬ​ស្ដាំ ឡើងលើ ឬ​ក៏​ចុះក្រោម​ទៅតាម​បំណង​ដោយធ្វើយឺតៗ បន្ទាប់មក​លោកអ្នក​នឹងបានឭ​សំឡេង​ថត ដើម្បី​បញ្ចប់​ការថតគឺ​គ្រាន់តែ​ចុចប៊ូតុង​ខាងលើ​នេះវិញតែប៉ុណ្ណោះ ។

​ខាងក្រោម​គឺជាសកម្មភាព​កំពុង​ថតដោយ​កម្មវិធី 360o Panorama

​ខាងក្រោម​នេះគឺជារូប​ដែល​ថតដោយ​កម្មវិធី 360o Panorama

 

ដើម្បី Save ​រូបភាព​ទុក​ក្នុង​ Camera roll ត្រូវចុច Save ប៊ូតុង 

​កំណត់​សម្គាល់

. ដើម្បី​ឲ្យ​រូបភាព​ថតបានល្អ​លោកអ្នក​ត្រូវកាន់​ឲ្យ​នឹងដៃ (ស្មើដៃ) ក្នុង​ពេលថត ដើម្បី​ឲ្យ​រូបភាព​មាន​លក្ខណៈ​ស្មើ​គ្នា​និងរំលាយសាច់តែមួយ ។

. ​រូបភាព​អាច upload ​ទៅកាន់​គេហទំព័រ Occipital ​បន្ទាប់មក​យើងអាចមើល​រូបភាព​នោះ​តាមរយៈ browser

. រូបភាព​អាច Share ​ទៅកាន់ Facebook email ​ផងដែរ ។

*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ​ច្បាប់​ទី ៣១​សម្រាប់​ខែតុលា ឆ្នាំ​២០១១

*** Software និង​វីឌីអូ​សម្រាប់​ការអនុវត្ដន៍ ជា​ច្រើន​ទៀតមាន​ក្នុង​ស៊ីឌី​ទស្សនាវដ្ដី​អាន-ANT

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា